ក្រោយពីចំណាយពេលល្អៗជាច្រើនម៉ោងរួចមក ក៏ដល់ពេលដែលត្រូវត្រឡប់មកទីក្រុងវិញដែរ ព្រោះនាយក្រាស់មានការងារត្រូវធ្វើ និងមានការប្រជុំផងដោយខកខានមិនបាន
អ្នកនិងមិត្តនៅឈរចាំជិតឡាន ហើយនាយជំនិតយកឥវ៉ាន់មកដាក់នៅគូទឡាន ដោយមានម៉ែដោះចាំរៀបចំនៅទីនោះ
បន្តិចក្រោយមក នាយក្រាស់ក៏ដើរចេញមកទាំងមុខញញឹម ក្នុងដៃមានទាំងអាវធំជាមួយផង
Hyunjin " នៅមិនទាន់ចង់ទៅផ្ទះវិញទេ ?? " ឃើញមុខនាយតូចមិនរីក ក៏លើកសួរឡើងFelix " គឺ !! អត់ទេ ណាមួយខ្ញុំក៏មិនចង់ឲ្យបងខាតការងារដែរ "
គេដើរមកជិតហើយអង្អែលក្បាលនាយតូច
Hyunjin " មានពេល បងនិងនាំអូនមកម្ដងទៀត " នាយតូចងក់ក្បាលទាំងញញឹមពព្រាយដាក់អ្នកជាប្តីឯអ្នកដែលនៅឈរមើលជិតនោះ ពួកគេមើលទាំងញញឹមផង ម៉ែដោះសប្បាយចិត្តខ្លាំងណាស់ ចរឹកដែលគាត់មិនដែលឃើញពេលនេះនាយក្រាស់បានបញ្ចេញវាមកហើយ បញ្ចេញជាមួយក្មេងប្រុសដែលគាត់គោរពស្រឡាញ់ទៀតផង
មិនយូរបុ៉ន្មាន អ្នកគ្រប់គ្នាក៏នាំគ្នាឡើងឡានអស់ហើយរៀបចំខ្លួនតាមការគួរ រួចហើយជំនិតបើកឡានចេញទៅដើម្បីត្រឡប់ទៅផ្ទះវិញ
វិមាន Hyunjin♡
ពេលព្រឹកចូលមកដល់ នាយតូចជាភរិយាកំពុងចំអិនម្ហូបនៅក្នុងផ្ទះបាយដោយមានអ្នកបម្រើនៅជាមួយ តែពួកគាត់មិនប្រហែសនិងអ្នកទេ តាមមើលជាប់ជានិច្ច
អាហារបានរៀបចំយ៉ាងប្រណិតដោយស្នាដៃនាយតូច ឯអ្នកបម្រើទៅឈរនៅខាងឆ្វេងតុ ទុកឲ្យអ្នកឈរចាំគេនៅជិតតុ
បន្តិចក្រោយមក នាយក្រាស់ក៏ដើរចុះតាមជណ្ដើរមក មានទាំងអាវធំនៅក្នុងដៃផង
គេបោះជំហ៊ានវែងៗ ដើរសំដៅមកតុអាហារដោយមានប្រពន្ធឈរចាំទាំងញញឹមចេញពីពោះ
ដៃតូចលូកទៅយកអាវចេញពីដៃស្វាមី ហើយយកមកទុកនៅបង្អែកតុ ទើបអ្នកនិងគេចូលអង្គុយនៅតុអាហារជាមួយគ្នា
អ្នកងាកមើលអ្នកបម្រើ ហើយងាកមើលនាយក្រាស់ម្ដងនិងបាននិយាយតិចៗជាមួយគេផង
Felix " លោក ... " គេងើបមើលមុខអ្នក
YOU ARE READING
Married to you the series ( Hyunlix )
Fanfictionម៉ាក់ " គេជាកូនខ្ញុំ កូនខ្ញុំនៅក្មេងណាស់លោក " Hyunjin " បើនាងព្រម យើងនិងកាត់បំណុលទាំងអស់ " ម៉ាក់ " ពិតមែនទេ បើចឹងលោកអាចរៀបការជាមួយកូនខ្ញុំដើម្បីលុបលាងលុយដែលខ្ញុំជំពាក់លោកតើបានទេ ?? " Hyunjin " បើអញ្ជឹង រៀបការថ្ងៃនេះតែម្ដងទៅ "