💔 សង្គ្រាមស្នេហ៍ 💔

3.1K 156 4
                                    

Episode 17+18 💞
ចាប់ពីរភាគនេះទៅខ្ញុំសុំដូរតួរអង្គ Evilla ចេញដាក់តួរRaBin វិញ 😇

<< យើងមិនដឹងទេ~~ តែយើងដើរទៅរកគេមិញ គេឈឺក្រោកមិនរួចទេ ចឹងជួយធ្វើស៊ុបប៉ូវកម្លាំងឲ្យគេបន្តិចទៅ >> Jungkook

<< ចា៎អ្នកប្រុស >> ???

<< បើចឹងឆាប់រៀបចំអាហារឲ្យ RaBin ទៅនាងកំពុងរង់ចាំនៅខាងក្រៅឯណ្ណោះ >> Jungkook និយាយហើយក៏ដើរចេញមកខាងក្រៅវិញ..

<< បន្តិចទៀតបានអាហារហើយ >> Jungkook ញញឹមតិចៗរួចក៏អង្គុយជិតនាង

<< ចា៎ ... >> RaBin ញញឹមតិចៗសម្លឹងមុខស រលោងរបស់រាងក្រាស់មុននិងយកដៃទៅចាប់ដៃរាងក្រាស់ ហើយនិយាយពាក្យសម្តីទន់ភ្លន់

<< Jungkook ~~ បងគិតយ៉ាងមិចចំពោះវិធីភ្ជាប់ពាក្យនៅល្ងាចនេះ ? សម្រាប់អូនវិញគឺសប្បាយចិត្តខ្លាំងណាស់ចង់តែឲ្យល្ងាចឆាប់ៗទេ >> RaBin និយាយទាំងប្រអប់ដៃរាងក្រាស់មកកាន់អង្អែលតិចៗ គិតមើលទៅនាងក៏ស្រលាញ់រាងក្រាស់ខ្លាំងដែល មិនដឹងថាស្រលាញ់ទ្រព្យសម្បត្តិជាងឬក៏មនុស្សច្រើនជាងទេ បើលេងចឹងៗអី

<< ខ្ញុំមិនទាន់ត្រៀមខ្លួនទទួលយករឿងនេះទេ >> Jungkook ក៏ទាញដៃនាងតូចចេញប្រាកដណាស់ គេមិនស្រលាញ់នាងទេរឹតតែមិនចង់ភ្ជាប់ពាក្យស្អីនោះទេ កម្មវិធីភ្ជាប់ពាក្យនេះណាវាធ្វើឲ្យគេមានអារម្មណ៍ខុសខ្លាំងទៅលើរាងតូច Taehyung ណាស់ព្រោះគេបានសន្យាថាមិនឲ្យកម្មវិធីភ្ជាប់ពាក្យនេះកើតឡើងទេ តែពេលនេះគេមិនអាចបញ្ឈប់បានទេ រឿងនេះនិងកើតឡើងនៅពេលល្ងាចទៅហើយ...

<< អូនមិនល្អត្រង់ណាទៅ Jungkook ? ហេតុអីបានជាបងមើលមិនឃើញអូនចឹង ? អូនស្អាតក៏ស្អាត ប៉ាម៉ាក់អូនក៏ជាអ្នកធំគ្រាន់បើ ពួកយើងសាកសងគ្នាណាស់ ប៉ាម៉ាក់បងក៏ថាចឹង >> RaBin និយាយហើយក៏លោទៅអោបករាងក្រាស់ Jungkook មិនមាត់មិនដឹងតបទៅវិញថាមិចព្រោះគេមិនស្រលាញ់នាងកម្មវិធីនេះរៀបចំឡើងព្រោះតែចាស់ទុំ ប៉ាម៉ាក់គេជាអ្នកធ្វើឲ្យគេ ចំណែកគេសមីខ្លួនពិតជាមិនដឹងមិនយល់នោះទេ

<< RaBin អ្នកនាងល្អ ស្អាត និងគួរឲ្យស្រលាញ់ទៀតផង~~តែក្តីស្រលាញ់មិនអាចបង្ខំបានទេ ខ្ញុំធ្វើក៏ព្រោះតែប៉ាម៉ាក់ប៉ុណ្ណោះ >> Jungkook ទាញ
នាងចេញពីរខ្លួនតិចៗគិតយ៉ាងមិចទៅ ក្នុងចិត្តនិងខួរក្បាលគេមានតែTaehyung ម្នាក់ រាងតូចប្រៀបដូចជាជីវិតនិងដង្ហើមគេទៅហើយ គេមិនចង់បានអ្នកណាក្រៅពីររាងតូចរបស់គេទេ

💔 សង្គ្រាមស្នេហ៍ 💔Where stories live. Discover now