ភាគ២២៖អូន​ជាទេពធីតាឯបងជាបិសាច!!

468 8 0
                                    

"​ ខ្ញុំអស់សង្ឈឹមណាស់​ ជូស៊ូអុី​ ខ្ញុំមានរឿងអ្វីតែងតែចែករំ
លែកជាមួយនាង​ ប៉ុន្ដែទង្វេីនាងធ្វេីចុះ​ "​ ណាមជុន​និយាយ
រៀបរាប់ទាំងទឹកភ្នែកស្រកធ្លាក់ជារាប់រយតំណក់គេឈឺគេ
ក៏ចេះអន់ចិត្ដ​ ខូចចិត្ដដែលចុះប្រសិនពេលនាង​ស្រមោលកូន
រួចបាត់បង់ជីវិតតេីឲ្យគេរស់នៅដូចម្ដេច​ ? នាងមានយល់
អារម្មណ៍​គេទេ​ ប្រហែលជាមិនហេីយ​ ។
"​ ហុឹកហុឹក​ ណាមជុន​ ស្ដាប់អូននិយាយសិន​ ហុឹកហុឹក​ "​ រាង
តូចខាំមាត់​បង្ហូរទឹក​ភ្នែករមៀលកាត់ថ្ពាស់ជាច្រេីន​ជោកជាំ​
ទោះបីជូតក៏មិនងាយអស់ដែល​ នាងមិននឹកស្មានថាការលាក់បាត់មួយនេះធ្វេីឲ្យគេឈឺចាប់បែបនេះសោះ​ គួរយ៉ាង
ណាក៏នាងព្រមគេដែរ​ វាជាកំហុសនាង​ សមហេីយដែលគេ
ស្អប់នាងនោះ​ ។
"​ ស្ដាប់នាងនិយាយ​ តេីវាអាចលុបការឈឺចាប់ខ្ញុំបានទេ​ "​
ណាមជុន​ស្រែកគំហក​តឹងសរសៃកដាក់​ គេខឹងគេអន់ចិត្ដតេី
នាងមានយល់គេខ្លះទេ​ តេីមួយរយះនេះគេល្អនាងពេកបេី
បិទបាំងរឿងមួយនេះ​     ល្អណាស់បេីជ្រុលជាបិទបាំងទៅ
ហេីយម៉េចក៏មិនលាក់រហូតទៅ​ចាំពេលនាងសម្លាប់ចាំប្រាប់
គេថា​ អូនធ្វេីវាឡេីងទាំងគ្មានការពិចារណា​ និយាយចឹងមក
អាងបានគេឆ្គួតស្លាប់​ ។
"​ ហុឹកហុឹក​ "​ រាងតូចយំឡេីង​ដង្ហក់ខ្យល់មិនដល់គ្នា​ នាងទេីប
ងេីបពីឈឺហេតុអ្វីប្រឹងដាក់​សម្ពាធនាងម្ល៉េះ​ តេីគេយល់អំពី
នាងដែលទេ​ យល់ទឹកចិត្ដម្ដាយដែលស្រឡាញ់កូនដែរទេ
គឺម៉េចអាចយល់ពី​ជម្រៅរវាងនាងនឹងកូនបានទៅ​ គេពិតជា
មនុស្ស​យល់ចិត្ដឯងពិតមែន​ ខណះនោះ​ណាមជុន​ក្រោក
ឈររួចបោះប្រយោគមួយសែនចុកឈាមសម្រាប់នាង​
"​បេីពិបាករួមរស់ជាមួយគ្នា​បែកគ្នាចុះ​ខ្ញុំដោះលែងនាងហេីយ
នាងអាចធ្វេីអ្វីដោយខ្លួនឯងចង់​ នាងមាន​សេរីភាព​ហេីយជូ
ស៊ូអុី​ លាហេីយ​ "​ស្មានតែគេមិនឈឺឬ​ដោយសារនាងគេចេះ
យំ​ចេះសេីចដូចមនុស្សឆ្គួតកំពុង​ឈ្លក់វង្វេងស្នេហាតណ្ហាអុី
ចឹងវាជាលេីកទីពីហេីយដែល​គីម​ ណាមជុន​រូបនេះយំ​បន្ទាប់ពីការស្លាប់របស់ប៉ាគេ​ នាយល្មមដោះលែងស្រីតូចឲ្យចាក
ចេញពីជីវិតអត្មានិយមរបស់គេហេីយ​ ដំបូងឡេីយគេយក
នាងត្រឹមដោះបំណុលប៉ុណ្ណោះ​មិនគួរណា​ជ្រុលជ្រួស​លេីស
ដែនកំណត់បែបនេះសោះ​រាងក្រាស់មិនគួរហួសព្រំដែននៃ
ទំនាក់ទំនង​នេះទេ​ ។ ណាមជុន​បែរខ្នងដាក់ឈានជេីងដេីរ
ចេញបាត់​
"​ ណាមជុន​ ហុឹកហុឹក​ កុំទៅអី​ មករកអូនវិញមក​ អូនសុំអង្វរ
ហុឹកហុឹក​ កុំទៅចាកអូនអី​ កូនពួកយេីងស្លាប់ហេីយ​ម៉េចក៏បង
ចង់ទៅចោលអូនទៀត​ ហុឹកហុឹក​ "​ នាងស្រែក​ដង្ហោយហៅ
ប្រុសចិត្ដខ្មៅត្រឡប់មកវិញ​ ហេតុអ្វីគ្រាន់​កំហុសតិចតួចគេ
ហារមាត់បែកគ្នា​ ចុះមានយល់ពី​អនុស្សាវរីយ៍​ខំសាងជាមួយ
គេទេ​ នាយស្ដាយពេលវេលានោះឬអត់​ ហេតុអ្វីព្រមដោះ
លែងនាងស្រួលៗអុីចឹង​ ឯណាការសន្យាថារួមរស់នៅជា
មួយគ្នារហូតដល់ចាស់កោងខ្នង​ នរណាពាក្យ​ស្បថទៅ​ ។
-​ ណាមជុន​
"​ ហុឹកហុឹក​ បងសុំទោស​ បងធ្វេីអាក្រក់ដាក់អូនជ្រុលលេីស
លុបពេកហេីយ​ហុឹក​ បងមិនគួរឱបក្រសោបអូននោះទេ​ ជូស៊ូអុី​ អូនគួរស្វែងរកនរណាល្អជាងបង​ ពួកយេីងមិនសាកសម
រស់នៅជាមួយគ្នាទេ​  អូន​ជាទេពធីតាឯបងជាបិសាច​ អូនមិនគួរទ្រាំទ្រហ្នឹងមនុស្សឈាមត្រជាក់ដូចបងឡេីយ​ ហុឹកហុឹក​
បងសុំទោស​ "​ រាងក្រាស់យំមិនចាញ់នាងតូចប៉ុន្មានដែរគេ
សាងកំហុសខុសឆ្គងលេី​ជូស៊ូអុី​ច្រេីនពេកដល់ថ្នាក់​រអៀស
ខ្លួនមិនចង់នូវក្បែរស្រីតូចទៀតផង​ ។
ណាមជុន​ បេីកឡានបណ្ដេីរយំបណ្ដេីរស្រវាំងភ្នែកមេីលអ្វី
លែងច្បាស់គេជ្រុលបុកឡានដឹកទំនិញមួយទំហឹងលាន់លឺ
សូរផ្អេីលអ្នកក្បែរនោះនាំគ្នា​ត្រហេបត្រហប​រត់មកជួយ​សង្រ្គោះជីវិត​រាងក្រាស់​ ណាមជុន​ញញឹមចុងក្រោយមុន
លែងឃេីញអ្វីនៅពិភពសោកមួយនេះ​ ប៉ុន្ដែក្នុងចិត្ដចង់ទៅ
សុំទោសរាងស្ដេីងណាស់​ គេចង់ប្រាប់ថាគេលែងនៅលេី
លោកមួយនេះទៀតហេីយ​ ទឹកភ្នែក​ស្រកតាមកន្ទុយភ្នែក
មួយតំណក់មុនហ្នឹងអ្វីងងឹតឈឹងប្រែដូចស្រមោលខ្មៅកំពុង
លេបត្របាក់រាងកាយនាយចូលក្នុងពិភពមួយនោះ​ ។​ ណាម
ជុនត្រូវគេលេីកដាក់ឡានដឹកទៅមន្ទីរពេទ្យ​ ប៊ូលីសទំនាក់
ទំនងទៅសាច់ញាតិ​ គេឃេីញលេខ​ដាក់ឈ្មោះថា​ ជុងហ្គុក​
"​ អាឡូវ​ ខ្ញុំ​ ជុនហ្គុក​ អែលសូឌ្វៀ​ កំពុងនិយាយ​ "​ រាងក្រាស់
កំពុងឈ្ងោកមុខសុីញ៉ែឯកសារមិនបានមេីលឈ្មោះនៅលេី
អេក្រង់ទូរសព្ទ៍បន្ដិចឡេីយ​ នាយរវល់ស្ទេីរដកឃ្លាមិនរួចផង
"​ តេីលោកជាប្អូនប្រុសរបស់លោកគីម​ ណាមជុន​មែនទេ​ "
"​ បាទគឺជាខ្ញុំ​ តេីលោកជាអ្នកណា​ "​ ជុងហ្គុក​ទម្លាក់ប៊ិចចុះរួច
និយាយចោទសួរអ្នកនៅម្ខាងទៀត​ ម៉េចយកទូរព្ទ៍បងប្រុសគេតេ​ផ្ដេសផ្ដាស​ចឹង​ មនុស្សគាត់មិនចូលចិត្ដនរណាប៉ះពាល់
សម្ភារៈ​ផ្ទាល់នោះទេ​ ចុះនេះអីគេអ្នកណាចេះ​ ។
"​ ខ្ញុំជា​ប៊ូលីសប្រចាំផ្លូវលេខ៣៤​ លោកគីម​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅកន្លែងខ្ញុំប្រចាំការដូច្នេះសូមខ្ញុំតេទៅគ្រាន់មក
ប្រាប់ដំណឹងតែប៉ុណ្ណោះ​ អុីចឹងអស់កិច្ចការខ្ញុំ​លាហេីយ​ "
"​ អួយ​ ព្រះជួយបងប្រុស​ រ៉ូឡា​ ត្រៀមឡានទៅមន្ទីរពេទ្យ​ "
"​ នរណាកេីតអ្វីមែនទាន​ ប្រុស​ "​ រ៉ូឡា
"​ កុំសួរប្រញាប់ធ្វេីទៅ​ ចំណែកនាងហ៊ានឈានជេីងចេញពី
បន្ទប់នេះមួយជំហានត្រូវមិនខាន​"ជុងហ្គុក​បែរមុខមកគម្រាម
ស្រីស្រល់កំពុងគេចពត់ខ្លួននៅលេីគ្រែយប់មិញគេធ្វេីបាប
រាងកាយនាងមិនស្ទេីរទេ​ គ្មានបានដេកលួនសោះ​ មនុស្សអី
ពូកែ​គម្រាមកៀបសង្កត់អ្នកដទៃ​ ។
"​ ដឹងហេីយទៅណាទៅៗធុញយេីងណាស់​ "​
+​ មន្ទីរពេទ្យ​
រាងតូចអង្គុយយំឡេីងស្ងួតទឹកភ្នែកទៅវិញហេីយនាងយំម៉ា
ឆ្អែតរួចអង្គុយសម្លឹងមេីលទ្វាបន្ទប់រង់ចាំមាសស្នេហ៍ត្រឡប់
មកវិញ​ គេធ្វេីវាមួយឆាវប៉ុណ្ណោះនាងជឿជាក់ថាគេហ្នឹងមក
វិញមិនខាន​ នាងជឿជាក់​ ។
សំឡេងអ៊ូអរធ្វេីឲ្យនាងឆ្ងល់ថាហេតុអ្វីលឺសំឡេងអ្វីម្ល៉េះតេីគ្រូ
ពេទ្យធ្វេីអីបានជា​រត់​ឆ្លេឆ្លា​ម្ល៉េះ​ នាងច្រត់ដៃលេីគ្រែទម្លាក់
ជេីងខ្ទប់ពោះរំកិលជេីងដេីរតិចៗដៃស្រឡូនបេីកទ្វាបន្ទប់ធ្វេី
ឲ្យទឹកភ្នែកនាងហូរសារថ្មី​ ហេតុអ្វីនាងយំ? ?  នរណាសេីច
ចេញគឺប្រុសមាសស្នេហ៍កំពុង​គេងលេីគ្រែឈាមស្រោច
ពេញខ្លួនមុខត្រូវគ្រូពេទ្យពាក់បំពង់អុកសុីសែនជំនួយ​
"​ ណាមជុន​ ហុឹកហុឹក​ បងកេីតអី​ ហុឹកហុឹក​ "​ នាងកាន់ដេីម
ដៃគេអង្អែលតិចៗចោទសួរជាសំនួរតេីនរណាអាចចម្លេីយ
សំនួរបានទេ​ ហេតុអ្វីទុកគេចោល​ ម៉េចក៏មិនព្យាបាលគេចឹង
ឯណាគ្រូពេទ្យ​ រាងស្ដេីងកំពុង​វង្វេងស្មារតីធ្វេីអ្វីលែងត្រូវ។
"​ គ្រូពេទ្យ​សូមអង្វរជួយគាត់ផង​ "​
"​ សុំទោសអ្នកនាងខាងយេីងទាល់តែសាច់ញាតិមកដល់
ទេីបបញ្ជូនចូលបន្ទប់​សង្គ្រោះ​បន្ទាន់​បាន​ "​ គ្រូពេទ្យ​ស្រីម្នាក់
ងាកប្រាប់ច្បាប់មន្ទីរពេទ្យដែលនាងធ្វេីការ​
"​ ហេតុអី​ គេឈឺជិតស្លាប់ម៉េចមិនមេីលថែ​ម៉េចទុកគេចោល
ឲ្យលឿនប្រយ័ត្នខ្ញុំបញ្ជាកូនចៅបិទមន្ទីរពេទ្យមួយនេះ​ នៅ
ឈរធ្វេីអី​ "​ជូស៊ូអុី​ស្រែកគំហកសម្លុតគ្រូពេទ្យស្រីមួយទំហឹង
ពេលនេះនាងប្រែជា​ជូស៊ូអុី​កំណាច​ កាន់កាំភ្លេីងមិនខ្លាច
ញញេីតនោះឡេីយ​ ។
"​ ចា៎ៗៗ​ អ្នកនាងសូមត្រជាក់ចិត្ដខាងពួកយេីងនឹងធ្វេីភ្លាម​ "
គ្រូពេទ្យរុញគ្រែណាមជុនចូលបន្ទប់​សង្គ្រោះ​បន្ទាន់​បាត់
នាងតូចសម្លក់មុខគ្រូពេទ្យស្រីនិយាយអំពីច្បាប់​អម្បាញ់មិញ​
ដោយក្រសែភ្នែកពិឃាត
"​ ជូស៊ូអុី​ តេីនាងធ្វេីអីនៅទីនេះ​ "​ ជុងហ្គុក​
"​ សូមកុំសួរខ្ញុំអី​ ហុឹកហុឹក​ "​ រាងតូចទន់ជង្គង់ដួលលេីឥដ្ឋការ៉ូយំយកលែងខ្មាស់អ្នកណាទៀតហេីយពេលនេះនាងចង់បញ្ចេញអ្វីទាំងប៉ុន្មាន​ថប់ក្នុងទ្រូងនាងទាំងអស់​ នាងហត់ហេតុអ្វីទេវតាលេងសេីចជីវិតនាងនិងណាមជុនម្ល៉េះ​ ថ្ងៃណាតេីពេលណាទេីបពួកយេីងមាន​សុភមង្គល​ដូចគេឯងនោះ​ ។
ក្រាក​ ហ៊ូស៊ុក​បេីកទ្វាបន្ទប់ក្នុងនាមជាគ្រូពេទ្យមួយរូប​ នាយ
ដេីរចេញមកទាំងទឹកមុខ​ស្រងូតស្រងាត់​ស្រពោន​អាចទាយ
ដឹងថាមានអ្វីមិនល្អអ្នកខាងក្នុងហេីយ​ ទឹកមុខគេបញ្ជាក់មក
ច្បាស់ៗបែបនេះ​ រាងតូចរហ័សក្រោកឈរពេញកម្ពស់មក
ស្រវាដេីមដៃអង្រួនដៃគេទាមទារចង់ដឹង​ចម្លេីយ​នាងភិតភ័យ
ខ្លាចរាងក្រាស់ចាកចេញជារៀងរហូត​ តេីនាងពឹងអ្នកណាជាខ្នង​ផ្អែកទៀតនោះ​គ្មាននរណាកក់ក្ដៅជាង​ គីម​ ណាមជុន​
ឡេីយ​ ថ្វីត្បិត​រាងក្រាស់មិនសូវពូកែសម្ដីផ្អែមដូចបុរសដទៃ
គេក៏ព្យាយាមកែប្រែដេីម្បីនាងដែរ​នេះជាហេតុផលដែល
នាងស្រឡាញ់គេ​ងប់ងុល​ងេីបក្បាលលែងរួច​ ដូច្នេះ​ខណះ
ដែល​ហ៊ូស៊ុក​បម្រុងហារមាត់និយាយប្រាប់ស្រីតូចចំពោះមុខ
ទៅហេីយក៏ត្រូវលេបស្រីដីវាយ៉ាងលឿន​ គេសន្យាវាហេីយ
អុីចឹង​មិនអាចក្បត់នោះទេ​ មានតែលួចសុំទោសនាងល្អិតក្នុង
ចិត្ដប៉ុណ្ណោះ​ ។
"​ តេីគេកេីតអ្វី​ធ្ងន់ធ្ងរ​ដែរទេ​ ហ៊ូស៊ុក​ ? "​ ជូស៊ូអុី​ពេបមាត់តិចៗ
ប្រុសទឹកភ្នែករលេីងរលោងទៀតហេីយ​ នាងទន់ជ្រាយម្ល៉េះ
ពីមុននាងមិនមែនជាប្រភេទមនុស្សឈរបង្ហូរទឹកភ្នែកដោះ
ស្រាយបញ្ហានោះទេ​ ប៉ុន្ដែ​ឥឡូវ​នេះនាងកំពុងបង្ហាញវាស្ដែង
ហេីយថានាង​ភ្នែកទន់ឆាប់យំ​
"​ គេអស់អីហេីយគ្រាន់​ត្រូវរបួសត្រង់ក្បាលខ្លាំងពេក​ ណា
មួយមានឈាមកកក្នុងខួរក្បាលដូច្នេះ​អប្បបរមា​ដែលបាត់ការចងចាំរបស់គេខ្ពស់​  អុីចឹង​នាងត្រៀមខ្លួនទទួលការពិតទៅ​ "​ ហ៊ូស៊ុក​និយាយមួយៗច្បាស់ៗលឺពេញត្រចៀកថា
រាងក្រាស់កំពុងស្ថិតនៅ​ស្ថានភាព​គ្រោះថ្នាក់​បំផុត​ ការចងចាំ
គេត្រូវបាត់​ ប្រែប្រួល​ជា​គីម​ ណាមជុន​ កំណាច​ ឃោឃៅ​
ឈាមត្រជាក់ស្រេប ។
"​ ហុឹកហុឹក​ ម៉េចក៏បែបនេះ​ "​ ជូស៊ូអុី​ទម្លាក់ដៃចុះគ្រវីក្បាលមិនទទួលការពិតថាវាមិនដូចអ្វីដែល​ហ៊ូស៊ុក​និយាយនោះទេ
ណាមជុន​ប្រាកដជាមិនអី​ គេម៉េចអាចនាងនោះទៅ​គ្រូពេទ្យ​
គ្រាន់កុហកបំភ័យនាងប៉ុណ្ណោះ​
"​ខ្ញុំសុំទោស​ខ្ញុំអាចជួយគេបានតែប៉ុណ្នឹងអុីចឹង​សុំលាហេីយ​ "
ហ៊ូស៊ុក​រហ័ស​គេចខ្លួនចេញពីកន្លែង​អាប់អួល​មួយនេះបេីនូវ
បន្ដចិត្ដទន់ប្រាប់រឿងអ្វីម្ខាងបាត់ហេីយមែនធ្វេីពុតដេីរចេញ
នោះទេ​ ។
"​ ជូស៊ូអុី​ នាងយំល្មមៗបានហេីយទោះបីនាងខំយំលិច​មន្ទីរពេទ្យ​គេជាត្រឡប់ដូចដេីមឬនាងគួរមេីលខ្លួនឯងផង​ មេីល
ចុះនាងមិនខុសពីមនុស្សទល់ច្រកក្នុងជីវិតទេ​ "​ ជុងហ្គុក
"​ លោកមិនយល់អំពីវាទេ​ "​ ជូស៊ូអុី​ឱនមុខសម្រកទឹកភ្នែកមិន
ដាច់សោះ​ នាងយំឡេីងល្វេីយខ្លួនអស់ហេីយ
"​ តាមចិត្ដនាងចង់ធ្វេីអី​ យេីងលែងខ្វល់ហេីយតាមសប្បាយ"
ជុងហ្គុក​គ្រវីក្បាល​ហួសចិត្ដ​មិនដែលឃេីញមនុស្សស្រីណា
ក្បាលរឹង​ មានះដូចជាស្រីតូចនេះទេ​ នាយកំលោះ​ខ្ជិលខ្វល់
ដេីរចេញបាត់​ ទុកឲ្យ​ជូស៊ូអុី​យំសោកម្នាក់ឯងគ្មានខ្មាស់អ្នក
ផ្សេងក្នុង​មន្ទីរពេទ្យ​។​ មនុស្សម្នាក់កំពុងសម្លឹងរាងស្ដេីងនៅ
ជ្រុងងងឹតម្ខាងគេក៏មិនចាញ់គ្នាដែរ​ គេមិនសាកសមបានធ្វេី
វីធិបែបនេះដេញនាងចេញ​
---
"​ ឯងគិតថាធ្វេីបែបនេះឬ​ "​ ហ៊ូស៊ុកនិយាយសួរដាក់ជាសំនួរ
ឲ្យគេឆ្លេីយ​ នាយមិនយល់សោះថាចាំបាច់អីប្រេីវិធីមួយនេះ
"​ យេីងសម្រេចចិត្ដហេីយ​ឯងធ្វេីអ្វីតាមយេីងនិយាយទៅមិន
យូរទេនាងហ្នឹងដេីរចេញដោយខ្លួនឯង​ "​ ណាមជុន​
"​ តែវាដូច​ឃោឃៅ​សម្រាប់នាងណាស់​ ណាមជុន​គិតឲ្យ
ច្បាស់ណា​ ប្រយ័ត្នស្ដាយក្រោយ​ "​ ហ៊ូស៊ុក​និយាយ​ដាស់តឿន​ឲ្យរាងក្រាស់គិតអ្វីវែងឆ្ងាយជាងមុន​ មិនមែនតាមចិត្ដ
មួយឆាវនោះទេ​  គេអាចមាន​ វិប្បដិសារី​ក្នុងជីវិតបាន​ ។
"​ អស់​ជម្រើស​ហេីយ​ ហ៊ូស៊ុក​  រវាងនាងនិងយេីងវាម៉េចអាច
ទៅរួចទៅ​ យេីងគ្មាន​សម្បត្តិ​អ្វីសាកសមនាងឡេីយ​ឯងជួយ
យល់យេីងផង​ "​ ណាមជុន​
"​ បានឯងសម្រាកយកកម្លាំងទៅ​ ចាំធ្វេីអ្វីឯងចង់បាន​ "​ នាយ
កំលោះ​ងក់ក្បាលយល់ព្រមតាមសំណេីររាងក្រាស់​ គេទាញ
ភួយមក​ដណ្ដក់ពីលេី​រាងកាយពារពេញដោយស្នាមរបួសនឹង
ថ្នេរដេរ​ ហ៊ូស៊ុក​បោះជំហានវែងៗសំដៅទៅបេីកទ្វា​ ភ្លុំខ្យល់
ចេញសម្រួលអារម្មណ៍​ ប្រអប់ដៃមាំបេីកទ្វាចេញសម្ដែងទឹក
មុខ​សោកសៅកាន់ដូចការពិតអុីចង​ ។
+​ ភូមិគ្រិះ​ត្រកូលគីម
"​ ថាម៉េច​ កូនជុន​ ចូលពេទ្យ​ តេីគេកេីតអ្វី​ធ្ងន់ធ្ងរ​ទេ​ជុងហ្គុក​ "
លោកស្រីគីម​រន្ធត់​តក់ស្លុត​ក្នុងចិត្ដមិនស្ទេីរទេដែលលឺដំណឹង
អាក្រក់បែបនេះ​ ទឹកចិត្ដម្ដាយនរណាអាចទទួលដំណឹងថាកូន​គ្រោះថ្នាក់​ចរាចរណ៍​អុីចឹង​ អង្គុយធ្វេីធម្មតាម៉េចកេីត​ ?
"​ របួស​សរស្បែកទេអ្នកមីង​ កុំបារម្ភអី​ ខ្ញុំថាលាក់រឿងនេះពី
ថេយ៉ុង​ទៅខ្លាចក្រែងគេចង់គំនុំនរណាម្នាក់ដែលធ្វេីឲ្យបង
ធ្លាក់ខ្លួនបែបនេះ​ "​ ជុងហ្គុក​និយាយប្រាប់អ្នកស្រីគីម​ រួចថែម
ថាកុំប្រាប់ដំណឹងរឿងរាងក្រាស់ចូល​មន្ទីរពេទ្យ​នោះអីបេីគេ
ដឹងប្រាកដណាអាល្អិតនេះតាមសងទាំងដេីមទាំងការ​ឥឡូវ​
នរណាគេដឹងថាអាល្អិតនេះ​អត្ដចរិតម៉េច​ ថេយ៉ុង​ចូលចិត្ដលាក់ចង់ងាប់​ គ្មានណាស្មានដឹងទេក្រៅពីណាមជុន​ ។
"​ ត្រូវហេីយមីងក៏គិតចឹងដែល​ អុីចឹង​អរគុណក្មួយណាស់ដែរ
មកប្រាប់ដំណឹងនេះ​ "​ លោកស្រីគីម​
"​ បាទមិនអីទេ​ ខ្ញុំលាទៅធ្វេីការបន្ដសិនហេីយ​ ជំរាបលា​បាទ
អ្នកមីង​ "​ ជុងហ្គុក​ក្រោកឈរ​ឱនគំនាបតាមរប្រៀបអ្នកមាន
សុជីវធម៌​ក្នុងខ្លួន​ ខណះនោះ​ថេយ៉ុង​លួនលួចស្ដាប់ក្រោយ
សាឡុង​បន្ទប់ទទួលភ្ងៀវ​ទាំងទឹកមុខក្រហមដោយកំហឹង។
"​ យេីងសន្យាថាម្នាក់ណាធ្វេីឲ្យបងយេីងឈឺ​ ម្នាក់នោះស្លាប់
មិនស្អាតនោះទេ​ "​
+​បន្ទប់​
រាងតូចកំពុង​ជ្រលក់កន្សែងចូលក្នុងចានដែក​ ជូតខ្លួនឲ្យរាង
ក្រាស់កំពុងដេក​ស្ដូកស្ដឹង​ស្កប់ស្កល់​គ្មានកេីតទុក្ខសោក​ ខុស
ពីនាងអង្គុយ​ទន្ទេញពាក្យសុំទោសបេីពេលនោះនាងប្រាប់
គេតាមត្រង់ម្ល៉េះហេីយប្រហែល​ណាមជុន​ញញឹមញញែម
សេីចសប្បាយហេីយ​ វាជាកំហុសនាង​  ។
"​ អូនសុំទោស​ ណាមជុន​ ហុឹកហុឹក​បេីអូនមិនលាក់វាម្ល៉េះ
ហេីយបងក៏មិនស្ថិតក្នុងសភាពបែបហ្នឹងដែរ​ ហុឹកហុឹក​ "​
"​ ទឹក​ ...​ "​ រាងក្រាស់ចាប់ផ្ដេីមដឹងខ្លួនដោយសារលឺសំឡេង
រំខាននាយបង្ខំចិត្ដបេីកភ្នែកឡេីយស្រែក​មមេីរកទឹកផឹកបំពង
កគេ​ស្ងួតដូច​វាលខ្សាច់​អុីចឹង​
"​ ចាំបន្ដិចអូនយកឲ្យ​ ...​ នេះផឹកតាមសម្រួលកុំបង្ខំណា​ "​ រាងតូចប្រាប់គេឲ្យផឹកតាមសម្រួលខ្លាច​ឈ្លក់
"​ ហឹម​ អរ​គុណ​ "​ ណាមជុន​
"​បងយ៉ាងម៉េចហេីយ​ ពិបាកឬឈឺត្រង់ណាទេប្រាប់អូនមក"
"​ អ្នកនាងជាអ្នកណាគេ "​ណាមជុន​ធ្វេីជានិយាយមុនស្គាល់
រាងស្ដេីងចំពោះមុខ​
"​ អូនគឺជា​"​ជូស៊ូអុី​រកនិយាយតាមអំពី​ឋានះខ្លួនទៅហេីយបែប
ជា​ថេយ៉ុង​និយាយកាត់មុន
"​ ស្រី​បម្រេី​ "​ ថេយ៉ុង​បោះជំហានចូលយ៉ាង​ស្វាហាប់​កាយវិ
ការខុសប្លែកប្រៀបដូចមនុស្សផ្សេងគ្នាអុីចឹង​ ។
"​ ឯងជាអ្នកណា​ ? "​ ណាមជុន​
"​ ប្អូនប្រុស​ អស់ក៏នាងហេីយចេញទៅ​ "​ ថេយ៉ុង​ងាកមុខមក
ប្រាប់ស្រីតូចអង្គុយលេីកៅអីក្បែរគ្រែអ្នកជំងឺ​ ឲ្យចាកចេញពីទីនេះមុនអ្វីគ្រប់យ៉ាផ្ទុះឡេីង​ ។
"​ ចា៎អ្នកប្រុស​ "
"​ ខ្ញុំដេញនាងចេញហេីយ​ ចង់និយាយអីនិយាយមក​ "​ នាយកំលោះតូច​អាយុ១៥ឆ្នាំទាញកៅអីអង្គុយគងអន្ទាក់ខ្លាបែបអង់អាច​កំណាច
លេីសអ្នកជាបងប្រុសទៅទៀត​ កុំឃេីញថាថេយ៉ុង​អាឡិកអាឡក់​ចូលចិត្ដលេងច្រេីនក៏ពិតមែនតែការគិតរបស់គេ​ផ្ទុយ​ស្រឡះ​ពីអ្នកផ្សេង​គេក្ដាប់ដៃណែលចូលគ្នាសម្លឹងមុខ​ណាមជុន​ដោយកែវភ្នែកមុតស្រួច​ ។
"​ ឯងមិនមែនជា​គីម​ ថេយ៉ុង​នោះទេ​ "​ រាងក្រាស់និយាយបន្លឺ
ឡេីងច្បាស់ៗបញ្ជាក់ថាគេមិនមែនជាប្រុសថេនោះឡេីយ​
"​ ចុះអ្នកណាថាខ្ញុំជា​ គីម​ ថេយ៉ុង​ "​ អ្នកកំលោះ​សង្ហាបោះសម្ដីយ៉ាងឈ្លេីយទៅកាន់បងប្រុសមិនភ្លេចញាក់​ចិញ្ចេីម​ម្ខាងបញ្ឈឺថែមទៀត​ ។
"​ ថេយ៉ុន​ ម៉ាឌឺឡិចទ្រូម៉ា​ "​ ណាមជុន​
"​ great IQបងនៅដដែល​បងប្រុស​ "​ ថេយ៉ុននិយាយកោត
សរសេីរភាព​ឆ្លាតវៃ​របស់រាងក្រាស់​ ទោះបីគេចេញឆ្ងាយជា
យូរក៏បងប្រុសរបស់គេនៅដដែរអាចចាប់អត្ដចរិតខ្លួនបាន
យ៉ាងលឿន​ មិនសរសេីរមិនកេីតពិតមែន​ ។
"​ ពេលនេះ​ថេយ៉ុង​នៅទីណា​ "​ ណាមជុន​សួរថេយ៉ុនអំពីប្អូន
ប្រុសពៅតេីពេលនេះគេកំពុងនៅទីណា​វាមិនចម្លែកទេរាល់
ការបង្ហាញ​ខ្លួនរបស់​ថេយ៉ុនតែងតែបាត់ស្រមោល​ថេយ៉ុង​ជា
និច្ច​ គ្មាននរណាម្នាក់ដឹងអំពីគ្រួសារគីមនោះទេ​ វាជា​អាថ៍កំបាំង​ ។
"​ លោកតាយកគេទៅ​ហ្វឹកហាត់​បាត់ហេីយ​ គាត់​បញ្ជូនខ្ញុំមក
មេីលខុសត្រូវទីនេះជំនួស​ "​ ថេយ៉ុននិយាយយ៉ាង​រំភេីយដូច
គ្មានរឿងអ្វីត្រូវឈឺក្បាលយ៉ាងអុីចឹង​
"​ ហេតុអ្វីចាំបាច់យកគេទៅទីនោះ​ ឯងក៏ដឹងថា​ថេយ៉ុង​សុខ
ភាព​ខ្សោយងាយរងគ្រោះថ្នាក់​ លោកតានៅ​ចចេសធ្វេីបែប
នេះទៀតយេីងមិនយល់សោះ​ "​ ណាមជុន​
"​ លោកតាចង់ឲ្យបងទទួលស្គាល់​ត្រកូល​ ម៉ាឌឺឡិចទ្រូម៉ា​ "
ថេយ៉ុន​ទាញ​ទស្សនាវដ្ដី​មកមេីល
"​ ណ្ហើយ​ យេីងប្រឹងប្រឆាំងគាត់រាប់ឆ្នាំនៅចាញ់ក្រោមដៃ
គាត់ដដែល​ "​ មួយប្រយោគនេះចេញពីបបូរមាត់រាងក្រាស់
គេបន្លឺឡេីងទាំងហួសចិត្ដ​ សេីចចំអកខ្លួនឯង​ ខំប្រឹងប្រឆាំង
មិនព្រមទទួលនាមជាចៅច្បង​ត្រកូល​ ម៉ាឌឺឡិចទ្រូម៉ា​ប៉ុន្ដែ
ពេលនេះគេចាញ់ដោយសារលោកតាដឹងពីចំនុចខ្សោយខ្លួន
ហេីយ​ ចង់​រេីបម្រាស់ក៏ហួសពេលដែរ​ ។
(​ បញ្ជាក់​ :​ ដំបូងឡេីយ​ម្ដាយរាងក្រាស់ជាកូនស្រី​ម៉ាហ្វៀ​មានអំណាចម្នាក់នៅ​អេស្ប៉ាញ​ត្រកូលគ្រួសារ​ម៉ាឌឺឡិចទ្រូម៉ា​បានរៀបការជាមួយលោកគីមដែលត្រូវជាប៉ា​ណាមជុនបន្ទាប់ពី​ការ​លួចធ្វេីឃាតលោកគីមពាក់ពន្ធ័នឹងការទាមទារផ្ទេរសិទ្ធ​ក្រុមហ៊ុន​ Mr.Choi ដណ្ដេីមអ្វីគ្រប់យ៉ាងកែទៅជាឈ្មោះរបស់គាត់​ ថ្ងៃដែលម្ដាយកំពុងពពោះ​ លោកម៉ាឌឺបានគម្រាមពេទ្យ​ធ្មបអំពីរឿងកូនភ្លោះ​គាត់យក​ថេយ៉ុនទៅចិញ្ចឹមចំណែក​ថេយ៉ុង​លោកស្រីគីម​ ពេលណាមជុនអាយុ១៥ឆ្នាំលោកម៉ាឌឺបានពន្យល់អ្វីគ្រប់យ៉ាងថាខ្លួនជាតារបស់គេថែមមានប្អូនម្នាក់ទៀត​ តែណាមជុនមិនជឿ​ ដូច្នេះចាប់តាំងពីថ្ងៃនោះមក​លោកម៉ាឌឺតាម​រញ៉េរញ៉ៃ​គេមិនឈប់មិនឈររហូត
រាងក្រាស់ព្រមទទួលស្គាល់ការពិតរឿងមួយនេះត្រូវលាក់រហូតដល់​បច្ចុប្បន្ន​អ្នកស្រីគីម​មិនដឹងរឿងអ្វីសោះឡេីយពួកគេលាក់ជិតឈឹង​ ។ យល់ទេប៉ុណ្នឹង)
"​ បងគួរកែឈ្មោះដែលហេីយ​ ពេលណាទេីបសម្រេចចិត្ដ
ត្រឡប់ទៅ​អេស្ប៉ាញ​វិញ​ ខ្ញុំមិនសូវ​ទម្លាប់រស់នៅប្រទេស
កូរ៉េ​ទេ​ "​ ថេយ៉ុន​
"​ ប្រហែលបងដោះស្រាយរឿងដាច់ស្រេចសិន​ "
"​ ស្រីបម្រេីម្នាក់នោះឬ​ "​ ថេយ៉ុន​ចង់សំដៅថា​រាងស្ដេីងដែរ
ដេីរចេញ​អម្បាញ់មិញ​នេះ​ ដែល​ពាក់ព័ន្ធ​បញ្ហារបស់គេនោះ
"​ ហឹម​ គឺនាង​ "​ រាងក្រាស់ងក់ក្បាលតិចៗ​
"​ អូអុីចឹងតាមសម្រួល​ "​ ថេយ៉ុន
ជូស៊ូអុី​រត់ចេញពីបន្ទប់ឆ្ងាយគួរសម​ នាងទម្លាក់ខ្លួនលេីបង់
ឈ្ងោកមុខបង្ហូរទឹកភ្នែកស្រែកយំយ៉ាង​ស្ងៀមស្ងាត់​នាងឈឺ
ណាស់ដែលលឺពាក្យថាខ្លួនជាស្រីបម្រេីដូច្នេះ​ ហេតុអ្វីអ្នក
ដែលនាងចាប់ទុកជាប្អូនប្រុសបែបថានាងអុីចឹង​ នាងពិបាក
ទទួលយកណាស់​ ។
"​ នាងកេីតអីមែនទេ​ "​ ជីយ៉ុង​សម្ដែងធ្វេីជាមក​លួងលោម​ស្រីតូចដែលកំពុងពិបាកចិត្ដរឿង​ណាមជុន​ គេសេីបដឹងថាជូស៊ូអុី​មាន​ទំនាក់ទំនង​ជាមួយ​សត្រូវវាល្មមដល់ពេលត្រូវសងសឹកសត្រូវហេីយ​ គួរខ្ចីដៃរាងតូចសម្លាប់​អា​ម្សៀលម្នាក់នោះទេីបបាន​ សម្រេច​ ។
សរសេរដោយ៖ម៉ូ

︎​ ភ្លេីងស្នេហ៍ក្បែរគំនុំ រដូវកាលទី០១ (ចប់)Where stories live. Discover now