ភាគទី5:កង់សាគួ

1.9K 158 3
                                    

«ម៉ា ម៉ារីអូ»ជុងគុកហាក់ស្លន់និងហេតុការណ៍មួយនេះមើលចុះគ្នីគ្នាម៉ារីអូប្រហែលជាជាងដប់អ្នកម្នាក់ៗសុទ្ធតែកាន់នៅអាវុធរាងៗខ្លួន នេះចង់សម្លាប់នាយមែនទេ ទោះបីជានាយធ្លាប់ហាត់តៃក្វាន់ដូពីគ្រូល្បីដែលប៉ានាយធ្លាប់ជួលអោយបង្រៀនក៏នាយនៅតែគ្មានសង្ឃឹមអាចឈ្នះដែរ ទោះឱគ្រូមកពីឋានលើទៀតក៏ជួយមិនបានដែរ

«ពួកឯងនៅឈរមើលអី អាជុកគុក»ម៉ារីអូរាងខឹងនិងកូនចៅខ្លួនរវល់សារេម៉ូតសក់បន្តិចងាកទៅពួកវាបែរជាឈរភ្លឹកទៅវិញទើបគេបែរទៅមើលតាម ព្រះហើយជុងគុកនេះស្រាប់តែដោះអាវចេញនៅសាច់ដុំកង់ៗដូចនំប័ុង Milky Bun សំខាន់នោះគឺនាយថែមទាំងដោះសក់ពាក់ចេញវែកសក់និយាយទៅដូចជើងកាងប៉េះបិទ

«ចូលមកពួកអាដែងបើខ្លាំង»ជុងគុកមិនរត់ថែមទាំងបក់ដៃហៅពួកគេដូចឆ្កែចឹង

<ឌឹប ឌឹប ឌឹប> សម្លេងវាយប្រតបគ្នាចេះតែបន្លឺឡើងរឿងដែលហួសចិត្តគឺអ្នកដែលជួលនៅទីនេះគ្មានអ្នកណាចេញមកជួយឃាត់ទេមានតែបិទទ្វាសំងំមើលដូចរឿងកុនចឹង

«កុំចង់ខ្លាំងជាមួយយើង អួយ»ទីបំផុតជុងគុកក៏វៃឈ្នះក្រុមម៉ារីអូ1 0តែកំពុងតែភ្លេចខ្លួនវៃអ្នកចុងក្រោយស្រាប់តែម៉ារីអូទាញកាំបិតមកកាប់គេចំខ្នងបណ្តាលអោយគេដួលភ្លាមៗ

«ហាសហាអាជុងគុកក្រែងខ្លាំងហេស ដៃណាដែលទៅវាយយើងឯងចាំមើលបន្តិចទៀតទៅដៃនេះនិងត្រូវខ្ទាតចេញពីខ្លួនឯងហើយ»ម៉ារីអូដើរសម្តៅទៅរកជុងគុក ចំណែកជុងគុកចេះតែថយទៅបណ្តើរៗព្រោះមុខរបួសគេហូរឈាមខ្លាំងណាស់ដែលធ្វើអោយគេគ្មានកម្លាំងតទល់នោះទេ

«កុំអី  អត់ទេ»ជុងគុកស្រែកមួយទំហឹងនៅពេលដែលម៉ារីអូលើកកាំបិតបម្រុងនិងកាប់ដៃគេចោល

<ហ្រ្វូ ហ្រ្វូ >

«រត់តោះយើងរត់»រកតែកាត់ដៃជុងគុកទៅហើយស្រាប់តែមានគេមកផ្លុំកញ្ចែទើបធ្វើអោយបក្សពួកម៉ារីអូត្រូវរត់ខ្ចាត់ខ្ខាយពេញនិង

«ងាប់ហើយស្មានតែប៉ូលីស ហើុយ»ពេលគ្នីគ្នាម៉ារីអូទៅអស់ជុងគុកក៏បែរទៅរកមើលប្រភពសម្លេងគឺឃើញកូនក្មេងមួយក្រុមកំពុងនាំគ្នារត់លេងមួយធ្វើប៉ូលីសមួយទៀតចោរ

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now