ភាគទី13:ទ្រាំធ្វើល្ងង់ទោះដឹងថាគេបោក😃

1.6K 124 6
                                    

«គឺខ្ញុំ ខ្ញុំ..»ថេហ្យុង ក្នុងបេះដូងគេពេលនេះកំពុងតែជ្រើសរើសតើយកមួយណាទៅតើពេលនេះគេបានសាងកំហុសអីទីនេះគេកំពុងយកចិត្តមនុស្សប្រុសពីរអ្នកមកលេងសើចហើយមេនទេ?ដំបូងវាគឺងាយស្រួលតែដើរដល់ផ្លូវនេះទើបវាដឹងថាពិបាកប៉ុណ្ណា:)

«រើសអោយស្រួលបួលទៅថេហ្យុង នេះមិនមែនជាការលេងសើចនោះទេ»Jimin

«ខ្ញុំ ខ្ញុំ ជុងគុក»មួយម៉ាត់ចេញពីមាត់ថេហ្យុងធ្វើអោយជុងគុកនិងYoonminសប្បាយចិត្តក្រៃលែង ឃើញទេទីបំផុតជុងគុកអាចយកឈ្នះចិត្តថេហ្យុងបានហើយ

«បងស្រឡាញ់អូនថេហ្យុង»ជុងគុករត់ទៅក្រសោបមុខថេហ្យុងដោយមិនខ្វល់ពីMarioនោះទេ

«លេងដៃទៅជុងគុក ខ្ញុំមិនទាន់និយាយអស់ទេខ្ញុំ ខ្ញុំពិតជាសុំទោសជុងគុកខ្ញុំពិតជាមិនអាចជ្រើសយកបងបានពិតមែន😃»ថេហ្យុង គ្រាន់តែឮពាក្យនេះជុងគុកស្ទើរតែស្រក់ទឹកភ្នែកមកម្តងទៀតហើយចុងក្រោយជម្រើសរបស់គេនៅតែមិនមែនជានាយ នេះទោះនាយខំធ្វើល្អប៉ុណ្ណាក៏គេមិនដែលឃើញនៅទង្វើរបស់នាយមែនទេ

«ចុះ ចុះយប់នោះថេហ្យុងយើងមានអីអី  »ផាច់ សម្លេងនៃការទះកំផ្លៀងបន្លឺឡើងស្របពេលជុងគុកត្រូវងាកមុខចេញដោយស្នាដៃរបស់ថេហ្យុង

«បងគិតថាបានអ្វីៗរបស់ខ្ញុំហើយ បងបានចិត្តខ្ញុំចឹងមេនទេបងគម្រក់ខ្លាំងណាស់»ថេហ្យុង

«នេះវាដូចជាជ្រុលពេកហើយKim Taehyung»Yoongi នាយទ្រាំមិនបាននោះទេមិត្តរបស់នាយស្គាល់គ្នាតាំងពីតូចមកជុងគុកមិនដែលទទួលបានភាពកក់ក្តៅពីគ្រួសារឡើយម្តាយចែកឋានតាំងពីអាយុ10ឆ្នាំធំឡើងត្រូវប៉ាបង្ខំអោយរៀននេះរៀននោះរៀនមិនចេះរំពាត់ឡើងខ្លួន ពេញវ័យ18ឆ្នាំប្រាថ្នាចង់បាននៅមនុស្សដែលស្រឡាញ់នាយផ្តល់ភាពកក់ក្តៅអោយនាយ តើមានទេនោះគឺគ្មានទេ:)

«កុំអីYoongi»Jiminឃាត់Yoongi ព្រោះឃើញYoongiចង់ហក់ទៅដាល់Marioដែលកំពុងឈរសើចនិងទិដ្ឋភាពដ៏កំប្លែងនោះ

«អនេះបងអ្នកខុសមេនទេថេហ្យុង បងអ្នកខុសមេនទេ អូនកុហកបងថាបែកគ្នាជាមួយសង្សារទាំងការពិតសង្សារអូននៅឈរទីនេះ អូនសុំបងធ្វើសង្សារលែងៗដើម្បីបញ្ឈឺគេក៏បងមិនថា អូនធ្វើអោយបងឈឺចាប់មើលងាយបងប៉ុន្មានដងបងនៅតែអភ័យទោសអោយអូននៅតែស្រឡាញ់អូនទ្រាំធ្វើល្ងង់ទោះដឹងថាអូនកំពុងបោក តែចុងក្រោយ ចុងក្រោយគេនៅតែជាមនុស្សល្អក្នុងកែវភ្នែកអូន»ជុងគុក នៅពេលនេះនាយគ្មានអារម្មណ៍ថាស្តាយក្រោយដែលស្រឡាញ់ថេហ្យុងនោះទេតែនាយក៏អរគុណគេខ្លាំងពាស់ដែលបង្រៀនអោយនាយចេះឈឺលែងចង់ស្គាល់ទៀតហើយពាក្យថា<ស្នេហា>វាគួរអោយខ្លាចណាស់

🥀សង្សារក្លែងក្លាយ🔞(Done✅)Where stories live. Discover now