SS2.Ep1: Who is he?

460 48 3
                                    

#លោកប្រធានញ្ញាណទី6
#SS2
#វគ្គចំណងស្នេហ៍ព្រៃហេមពាន្ត
______________________________________

ផ្ទៃមេឃដែលភ្លឺយ៉ាងស្រស់ស្អាតព្រមជាមួយនកងពន្លឺផ្កាយរាប់ពាន់ បូករួមនិងសម្រស់របស់ព្រះច័ន្ទនារាត្រី15កើត រឹតតែធ្វើអោយទេសកាលយប់នេះរឹតតែស្រស់ស្អាតលើសដើម។
ក្នុងទឹកមានត្រីលើដីមានសត្វនិងរុក្ខជាតិកំពុងដុះលូតលាស់ពាស់ពេញលើធរណី ដើមឈើខ្លះធំ ដើមឈើខ្លះតូច ខ្លះមានផ្លែខ្លះអត់ផ្លែ ចំណែកឯម្រឹគីម្រឹគាក៏ចូលនិន្ទ្រាអស់ផងដែរ។

ដែនដីដែលស្ងាត់នៅក្នុងព្រៃដែលគ្មានមនុស្សរស់នៅមានជ្រុះមួយកំពង់តែហូរចុះមកលើផែនសិលាមិនឈប់ឈរ។ ភ្លាមនោះស្រាប់តែមានពន្លឺមួយបានផុសចេញពីផ្ទៃទឹកជ្រុះហើយក៏រលាយបាត់ទៅវិញត្រឹមមួយពព្រិចភ្នែក។ ហេតុការណ៍ពន្លឺនេះបាននាំមកនូវផ្គរលាន់ខ្យល់បក់និងរន្ទះក្ដុងក្ដាំងធ្វើអោយបំផ្លាញបរិយាកាសដែលល្អមិញនេះអស់។

SKIP>>>

•ស្អែកថ្ងៃថ្មី

ថ្ងៃថ្មីចូលមកដល់រុក្ខជាតិដែលទទួលបានទឹកភ្លៀងកាលពីយប់មិញបានរីកលូតលាស់យ៉ាងស្រស់បំព្រងហើយដោយមានជំនួយពីពន្លឺព្រះអាទិត្យចែងចាំងមកទៀតធ្វើអោយរុក្ខជាតិទាំងនោះកើនសម្រស់ថែមទ្វេដង។

វេលានោះយើងក៏បានឃើញដែរថាមានកម្លោះរាងខ្ពស់ស្រឡះម្នាក់កំពុងតែកាន់កាមេរ៉ាថតនេះថតនោះនូវអ្វីដែលគេបានឃើញ ម្នាក់នេះហើយជា Tinn របស់យើងនោះ។

Tinn ជាគ្រូបង្រៀនផ្នែកផែនដីវិទ្យា គេជាមនុស្សហ្មត់ចត់ មិនដែលត្រឡប់ក្រោយនូវអ្វីដែលគេបានសម្រេចិត្តឡើយរបៀបថាមិនមេនជាមនុស្សដែលដើរទៅមករួចថយមកក្រោយវិញនោះទេ។ Tinnជាមនុស្សឆាប់ខឹងឆេវឆាវបន្តិចក៏ព្រោះតែគេជាមនុស្សដែលចូលចិត្តភាពល្អឥតខ្វោះ មិនរញេរញៃ បើអ្នកណាហ៊ានមកតាប៉ែជាមួយគេច្បាស់ណាស់ស៊ីដំបងមិនខាន។

Tinnបានដើរពីមួយកន្លែងទៅមួយកន្លែងរហូតដល់ជ្រោះមួយដែលមានទេសភាពស្រស់ស្អាតមេនទេនបូករួមជាមួយបុប្ផាចម្រុះពណ៍គ្រប់ប្រភេទធ្វើអោយTinnជក់ភ្នែកគយគន់ខ្លាំងមេនទេ÷

✩លោកប្រធានញ្ញាណទី6•||•MY BOSS✩Where stories live. Discover now