SS2.EP4:ឯងត្រូវត្រឡប់ទៅហេមពាន្តវិញ

263 45 3
                                    

#លោកប្រធានញ្ញាណទី6
#ភាគទី4
#វគ្គចំណងស្នេហ៍ព្រៃហេមពាន្ត
_______________________________________

<ទីន!>
<ហាស?>
<ហ្កាន់ប្ដូរខោអាវរួចហើយសង្ហាដែរទេ?>
<អឹមមានអីគួរសមអស់ប៉ុន្មានដែរចែ?>
<1500฿>
<នេះចែ>
<ចាសអគុណអូនជូនពរអោយស្រឡាញ់គ្នាយូរៗណា>
<បាទ?>
<Awwក្រែងសង្សាគ្នាមិនចឹងហី?>
<អត់ទេប្អូនខ្ញុំតើ>
<អរសុំទោសផងចឹងមើលទៅសមគ្នាពេកទើបចែគិតថាសង្សា>
<សង្សានិងអីគេទៅ?>Gun
<រឿងចាស់ៗក្មេងកុំចង់ដឹងដើរមកទៅផ្ទះ!>

Gunក៏ដើរតាមTinnដោយមិនភ្លេចយកតុក្កតាមាន់របស់គេទៅជាមួយឡើយ÷

<ជួយផង!!!!> កំពុងតែដើរថានិងចេញមកក្រៅតែចៃដន្យវ៉ាក់អឺជាមួយPondដែលកំពុងអុកឡុកផ្សារល្មម

កាយវិការរបស់Pondធ្វើអោយទីនដឹងភ្លាមៗថាគេមករកGunទើបប្រញាប់នាំGunគេចខ្លួន÷

<មានរឿងអីនិងទីន?>
<ស្ងាត់មាត់សិនទៅ!> TinnGunពួននៅក្បែរតូបមួយ

Pondបានដើរតាមរកទៅតាមក្លិនរបស់Gunគេដើរមកឈប់នៅក្បែរតូបដែលGunពួនតែម្ដងទើបទីបប្រញាប់ប្រញាល់រកវិធីដោយគេបានយកទឹកអប់ដែលគេលក់នោះមកបាញ់លើខ្លួនGunយ៉ាងច្រើនរួចទាញដៃGunរត់ចេញ។ ក៏ប៉ុន្តែការពិតមិនដូចការរំពឹងទុកទេPondបានឈរនៅពីមុខពួកគេបាត់ទៅហើយ÷

<ឯងចង់នាំនារីផលរបស់យើងទៅណា?>
<នារីផលស្អីឯងនេះជាមនុស្សប្រុសទេ!>

Tinnចង់គេចពីផនទៀតតែក៏ត្រូវផនចាប់បោះរូបគេខ្ទប់និងឡានស្ទើរបាក់ឆ្អឹងទៅហើយ÷

<ទីន!!!>
<ឯងត្រូវត្រឡប់ទៅហេមពាន្តវិញជាមួយយើង!>
<មិនទៅទេហ្កាន់ចង់នៅជាមួយទីនលែងដៃហ្កាន់ទៅហឹក...ហឹក>

Gunយកតុក្កតាមាន់របស់គេវ៉ៃផនផុសៗអោយផនលែងដៃតែផនបានទាញមាន់នោះរហូតដាច់ជាពីរGunស្លុតខ្លាំងណាស់រឹតតែយំលើសដើមទៀត។PondអុសGunយកទៅទីណាត់ទីណែងពេញនិងបន្តិចក៏ឃើញទីនយកដំបងជ្រុងមួយវាយផនពីក្រោយទើបTinnប្រញាប់នាំយកហ្កាន់ឡើងលើឡានរួចបើកចេញទៅ។

Gunគិតតែពីយំស្ដាយមាន់របស់គេឯទីនបើកឡានបណ្ដើរងាកមើលផនដែលតាមមកពីក្រោយបណ្ដើរ÷

✩លោកប្រធានញ្ញាណទី6•||•MY BOSS✩Where stories live. Discover now