ភាគ 54

856 44 0
                                    

សម្លេងម៉ាសុីនឡានប្រញាប់ប្រញាល់មកដល់ផ្ទះវិញ អន្ទះសារនឹកប្រពន្ធ តែពេលចូលមកដល់ក្នុងផ្ទះស្ងាត់ជ្រងំ ជាន់ខាងលើក៏មិនបានបើកភ្លើង គេឈរច្រតចង្កេះមើលឆ្វេងស្ដាំឆ្ងល់មែនទែនហើយ។

« ជី...ជីមីនអូនមកដល់ហើយមែនទេ » នាយស្រេកហៅរាងតូចពេញផ្ទះមុននិងឡើងមកបន្ទប់

ក្រឹប!

« រីករាយថ្ងៃកំណើតលោកប្ដី...» នាយភ្ញាក់ខ្លួនអោយព្រឺត ស្របពេលដែលរាងតូចលើកខេកមានពន្លឺទានលើលេខអាយុរបស់គេនៅចំពោះមុខនាយ...

« ជាថ្ងៃកំណើតបង? មែនហើយបងភ្លេចអោយឈឹង រវល់តែនឹកអូន » ថាហើយនាយស្ទុះមកអោបរាងតូចស្ទើរតែដួស ប្រឹងខំនំខេកមិនអោយជ្រុះ

« មើល៎....លែងអូនសិន...ផ្លុំខេកសិនទៅ » រាងក្រាស់ប្រែមកធ្វើទឹកមុខស្មើរសម្លឹងនំខេកមិនចង់ផ្លុំ អន់ចិត្តណាស់បើ ប្រពន្ធគេកម្មង់មកដាក់លេខអាយុគេ ខ្លាចគេមិនដឹងយ៉ាងចឹងធំៗនៅលើនំ មកជានំទទេក៏បានដែរ គេអត់ចង់ចាស់ទេ សំខាន់សាច់ឈាមគេដូចវ័យ 29-30។

« នេះអូនខំស្រូតៗពីរអេស្ប៉ាញវិញ អោយទាន់កំណើតកំណើតផងហើយណា ម្ដេចក៏មកធ្វើមុខអញ្ចឹងដាក់អូន ? » រាងតូចច្រតចង្ការលើសួរទៅរាងក្រាស់អង្គុយធ្វើមុខក្រមូវ មិនខ្ចីផ្លុំទានខេកចំពោះមុខគេ រឺក៏ ការកើនអាយុរបស់នាយមិនសប្បាយចិត្ត 39 ហើយណាមិនបានលេងសើចទេ.....

« ថាទៅមើលបងសប្បាយចិត្តយ៉ាងម៉េច បងធ្វើការផង មើលកូនផងដូចជាអ្នកម្ដាយដៃមួយរយមួយពាន់ទៅហើយ មិនបានខូចចិត្តរឿងអាយុបងអីទេ អូនកុំចេះតែថា...» យ៉ុនហ្គីនិយាយចេញមកទាំងមាត់ក្បត់ចិត្ត ដែលការពិតគេខ្មាសអាយុខ្លួនឯងបំផុត វាដើរលឿនជាងមនុស្សទៅទៀត-,-

« មិនអោយថាយ៉ាងម៉េច អូនខំតាំងចិត្តទិញមក Surprise បងមានកាដូរអោយបង អូនរត់គេចពីអ្នកការសែតទម្រាំមកដល់កម្មង់ទិញបានតែមុខបងក្រមូវបែបនេះ ជះអោយឆ្កែស៊ីទៅ » ជីមីន ម៉ួម៉ៅមួយរំពេចនឹកមុខស្វាមី ប៉ុន្មានថ្ងៃនេះគេពិតជាឆាប់ឆែវឆាវម៉ួម៉ៅតាំងពីរក្អួតផ្ទួនៗនអេស្ប៉ាញ ពីនេះនោះមក..

« ហូយ៎! និយាយកង្វក់ណាស់ បងផ្លុំសិន អូនកុំឆាប់ឆែវឆាវ មើល » ថាហើយនាយប្រញាប់ផ្លុំទាន មុននិងរាងតូចបោះកាដូរប្រអប់ពណ៌ស្វាយមួយធំល្មមគួរសម ខំតាំងចិត្តញាក់អារម្មណ៍ស្វាមីអោយកាន់តែពិសេសនោះ ព្រោះមានតែកាដូរនេះទេដែលគេតបអោយនាយវិញ តែថាមុខប្ដីដូចត្រូវអាណាបាញ់ប៉ុន្មានគ្រាប់ -.-

MODEL OF LOVE - SS1 (ចប់)Onde as histórias ganham vida. Descobre agora