ភាគ 56

819 37 0
                                    

៚3ខែក្រោយមក

អ្វីៗគ្រប់យ៉ាងវាល្អប្រសើរជាងមុន។ ពេលនេះជីឈប់ចាញ់ដូចមួយខែដំបូងទៀតហើយ តែយ៉ាងណាដោយសារស្វាមី យកចិត្តទុកដាក់ផងគេមិនដែលអោយរាងតូចធ្វើអ្វីទេថ្នាក់ ថ្នមគ្រប់បែបយ៉ាង សូម្បីតែរាងតូចទៅមើលបុគ្គលិកក្នុងហាង Fashion Ji ដែលយ៉ុនហ្គីបើកអោយនោះហើយ បន្ទាប់ពីរព័តមានលាឈប់ពីសិល្បៈអ្នកគាំទ្រដឹងលឺសោក ស្ដាយក្នុងពេលតែមួយ គឺនាយតែងតែជូនទៅមកមិនបណ្ដោយផ្ដេសផ្ដាសទេ គេសុខចិត្តហត់ក៏អត់ធ្មត់ដាច់ខាតមិនអោយប្រពន្ធគេលំបាកទេ ។

សម្លេងម៉ាសុីនឡានទំនើបឈប់ខាងមុខហាងរបស់ជី នោះគឺរាងក្រាស់ បន្ទាប់ពីរចេញពីរធ្វើការនាយតែងតែមកយករាងតូចនិងក្យូមីងរាល់ពេលល្ងាចៗ។

« ប៉ាប៉ា....» ក្យូមីងរត់ត្រុយទៅរកប៉ាគេចូលមក នាយលើកអោបកូនប្រុសថើបប៉ុន្មានខ្សឺតដោយក្ដីស្រឡាញ់មុន
និងថើបប្រពន្ធបណ្ដូលមិនចេះខ្មាសអៀនបុគ្គលិកបន្តិចសោះ ចាតុទុកថាជាទម្លាប់នាយទៅហើយ។

« ប៉ាតើប(ថើប)ម៉ាក់ទៀតហាស៎ ? » អាល្អិតប្រឹងនិយាយទាំងពិបាកមើលមុខលោកប៉ាឡង់ៗ ប៉ុន្មានខែមកនេះគេរត់ លឿនណាស់ហត់តែរាងតូចចាប់ទេ ក្មេងរពឹស ចេះនិយាយ ពាក្យស្រួលក្រលាស់អណ្ដាតក៏និយាយច្បាស់ ពាក្យណាពិបាកគេនិយាយមិនចេញទេប៊ិបឹៗតឹងទ្រូង ។

« ប៉ាថើបមិនបានមែនទេ អាល្អិត ហ្ហឹម! » រាងក្រាស់សួរកូនក្នុងដៃទាំងអស់សំណើច ដែលក្យូមីងឈោងខ្លួនមកយកដៃតូចៗកាម៉ាប់ៗប៉ាតជូតលើមាត់រាងតូច។

« មិនអោយតើប(ថើប)ទេ » ក្យូមីងហក់ទៅអោប ក រាងតូចជាប់ពេបមាត់ដាក់លោកប៉ាមិនអោយប៉ះម៉ាក់គេដាច់ខាត ។

« បងហត់ទេ...» សំនួរមួយនេះជីតែងតែសួរនាយរាល់លើកខ្លាចថានាយហត់ ។ សំណាងណាស់ដែលគេមានស្វាមីមិនចេះមានស្រីញីផឹកស៊ីពួកម៉ាកបនភឿន ស្រឡាញ់គេ ថ្នាក់ថ្នមគេដល់ថ្នាក់នេះ រឿងអីដែលជីមីនមិនស្រឡាញ់នាយនោះ ?

« បងមិនហត់ទេ! តោះឆាប់ទៅអូន » រាងក្រាស់ពរកូនដៃ ម្ខាង ដៃម្ខាងទៀតអោបចង្កេះរាងតូចដល់កន្លែងឡានបើក ចេញទៅភោជនីដ្ឋានប្រណិតក្បែរនេះជាលក្ខណៈគ្រួសារ dinner អាហារពេលល្ងាចជាមួយគ្នា...

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now