មន្ទីពេទ្យវិកល ចរឹក🔞

2.1K 126 6
                                    

ep 2 :             [ តួនាទី.......🔞]

" លោក...លោកគ្រូពេទ្យ ចង់មានន័យយ៉ាងមិច? "
ថេយ៉ុង និយាយទាំងញ័រមាត់តតាត់ ដោយការភ័យខ្លាច។

  ស្រឹបៗ...សម្លេងសម្រឹបជើងស្រាលៗ រាងក្រាសដើរចូលក្នុងបន្ទប់ដោយគ្មានការអនុញ្ញាតធ្វើអោយអ្នកម្ខាងទៀតដើរថយក្រោយ រហូតដល់ខ្នងប៉ះនឹងជញ្ជាំង រាងក្រាសក៏យកដៃម្ខាងឃាំងអ្នកម្ខាងទៀតដោយច្រតដៃនឹងជញ្ជាំង ។

"ជាអ្នកជំងឺត្រូវតែ ស្តាប់បង្គាប់ គ្រូពេទ្យ យល់ដែរទេ? ហឹម...."សម្លេងមាំនិយាយបែបស្រាលៗច្បាស់

ថេយ៉ុងមិននិយាយសម្លឹងមើលមុខអ្នកម្ខាងទៀត

" អរ... ភ្លេចណែនាំខ្លួន ខ្ញុំ ចន ជុងគុក ជាអ្នកដែលទទួលបន្ទុកនៅក្នុងការមើលថែរឯងជា.....ពិសេស "

  នាយប្រើស្នាមញញឹមស្រាលៗ...នៅចុងប្រយោគ
ស្របពេលដែលដៃលើកឡើងអង្អែរសក់រាងតូចថ្នមៗ

   " លោក...លោកអាចខិតចេញ បន្តិចបាន "
   "  បាទ " នាយចេញពីថេយ៉ុងទាំស្នាមញញឹម

        " អឺ...ខ្ញុំ ខ្ញុំឈ្មោះ គីម ថេយ៉ុង "
" យើងដឹងហើយ គីម ថេយ៉ុងត្រូវបញ្ជូនមកទីនេះដោយសារក្តី សម្លាប់ឳពុកដណ្តើមមរតក "

               " ខ្ញុំ មិនបានធ្វើ "
ថេយ៉ុងដម្តើងសម្លេងដោយការមិនពេញចិត្ត

" មិនអីទេ ... នៅទីនេះមិនដូចនៅខាងក្រៅឡើយឯងគួរតែត្រៀមខ្លួនទទួលយកវា "

  នាយនិយាយទាំងញញឹមបង្កប់ អាថ៌កំបាំង សម្លឹងមើលទៅកាន់ថេយ៉ុង ។

" លោក...លោកចង់មានន័យយ៉ាងមិច ? "

" សង្ឃឹមថាឯងនឹងសម្របខ្លួននៅទីនេះបាន មួយទៀតត្រូវហៅយើងថា គ្រូពេទ្យ មិនមែនលោក "

          " បាទ លោ..លោកគ្រូពេទ្យ "
      " ហិហិ ក្មេងល្អ ល្ងាចយើងនឹងមកពិនិត្យឯង "

     ជុងគុកសើចតិចៗរួចក៏ ដើរចេញទៅវិញ ។

" ហូ.... " ក្រោយពេលជុងគុកចេញទៅបាត់ ថេយ៉ុងដកដង្ហើមធំ  ។

" ហេតុអីមនុស្សនៅទីនេះ ចម្លែកៗ និង គួរអោយខ្លាចម្លេះ ? "

  ថេយ៉ុងគិតក្នុងចិត្ត ភ័យៗមិចមិនដឹង  គ្រាន់តែសង្ឃឹមថាខ្លួន មិនក្លាយជាមនុស្សវិកលចរឹកដូចមនុស្សនៅទីនេះ ។

មន្ទីពេទ្យ វិកលចរឹក🔞Where stories live. Discover now