មន្ទីពេទ្យវិកលចរឹក🔞

825 64 21
                                    

ep9:   [ អារម្មណ៍រវើយរវាយ.......😟 ]

" តេាះយើងត្រឡប់ចូលទៅក្នុងវិញទៅ "
រាងក្រាសញញឹមបន្តិចមុននឹងប្រុងបង្វែរកៅអីចូលវិញ តែថេយ៉ុងប្រែមានអាការះញ័រក្រវីក្បាលមិនចង់ចូលទៅវិញ។
" អាក ក្មេងល្អយើងត្រឡប់ទៅវិញ ណា "
" អត់ទេ អត់ទេ អាយ...ហ្ហឹកៗ អឹក "
ថេយ៉ុងក្រីក្បាលតតាត់ស្រែកថែមទាំងចង់រត់ទៀតផងតែក៏ត្រូវជុងគុកយកសារាំងចាក់ថ្នាំនៅកញ្ចឹងកនាំអោយរាងតូចសន្លប់ភ្លាម ។

បន្ទាប់ពីរាងតូចសន្លប់ហើយ នាយក៏បីកាយតូចត្រឡប់ទៅខាងក្នុងវិញ ទ្វារបិទ ក្រឹប....។

តឹក តឹក តឹក តឹក តឹក តឹក តឹក តឹក តឹក តឹក តឹក តឹក តឹក តឹក តឹក តឹក តឹក តឹក(សម្លេងតំណក់ទឹកធ្លាក់ )

ថេយ៉ុងស្ទុះងើបពីលើគ្រែទាំងភ័យបែកញើសស្រស្រាក់ ងាកមើលជុំវិញខ្លួនឃើញថាទីនេះមិនមែនជាបន្ទប់ខ្លួនពីមុនទេ ។

ផ្ទៃបន្ទប់ពោពេញដោយផ្ទៃសស្អាត មើលទៅជាកន្លែងដ៏ល្អមួយមិនដូចបន្ទប់ខ្លួនកាលពីមុន។

ថេយ៉ុងក៏ខំប្រឹងចុះពីលើគ្រែទេាះរាងឈឺស្ពឹកខ្លួនក៏ដោយ រាងតូចដើរទៅដល់មាត់ទ្វារ ដៃស្រឡូនបើកទ្វារមើលខាងក្រៅក៏ឃើញទិដ្ឋភាពនៅទីនេះជាកន្លែងល្អមួយ អនាម័យស្អាត ។

នៅពេលដែលថេយ៉ុងដើរចេញមកក្រៅមនុស្សនៅទីនេាះសម្លឹងមើលថេយ៉ុងហើយក៏ឈប់វិញ ថេយ៉ុងក៏រៀងមានអារម្មណ៍ថាខ្លាចដែរ ។ថេយ៉ុងបានដើរនៅជុំវិញនេាះ ប៉ុន្មានជុំថេយ៉ុងក៏វង្វេងមកដល់បន្ទប់ទឹក បែបនេះថេយ៉ុងក៏ចូលបន្ទប់ទឹកលុបមុខ កែវភ្នែកប្រទាក់និងកញ្ចក់ថេយ៉ុងតក់ស្លុតជាខ្លាំងនៅពេលឃើញករបស់ខ្លួនមានពាក់ក្រឡៅក ដាក់អក្សរ ដុកទ័រ junk ។ អ្វីដែលរន្ធត់ជាងនេះទៀតថេយ៉ុងបានងាកទៅម្ខាងក៏បានឃើញមនុស្សស្រីដែលខ្លួនឃើញគេធ្វើបាបកាលពីថ្ងៃមុនចងក ។

" អាយ.... ហ្ហឹកៗ..... "
ថេយ៉ុងស្រែកយំជាខ្លាំង តក់ស្លុតនឹងរូបភាពនៅចំពេាះមុខ ព្រេាះវាស្រស់ៗពេករាងកាយយោលទៅមកដោយមានខ្សែរ ។

" ហ្ហឹកៗហ្ហឹកៗ..."ថេយ៉ុងដួលអុកគូទនិងឥដ្ឋដៃខ្ទប់ត្រចៀកបិទភ្នែកយ៉ាងជិតឈឹង ស្រមោលងងឹតហ៑ុំព័ទ្ធជុំវិញខ្លួនងងឹតឈឹង ។

You've reached the end of published parts.

⏰ Last updated: May 08 ⏰

Add this story to your Library to get notified about new parts!

មន្ទីពេទ្យ វិកលចរឹក🔞Where stories live. Discover now