Ep28

957 73 3
                                    

ចុងភាគមុនយើងមិនដឹងនោះទេថាfotនិងឆ្លើយតបបែបណាទៅកាន់markតែអីឡូវយើងកាត់មកមើលgemឯណេះវិញនៅតាមផ្លូវមកផ្ទះគឺគេបានអោយneoគេអ្នកបើកឡានព្រោះគេពេលនេះគឺគ្មាន់អារម្មណ៍នៅក្នុងខ្លួននោះទេ។គេនៅអង្គុយគិតពីសកម្មភាពមុននេះដែលបានឃើញmarkសុំfotរៀបការនៅចំពោះមុខខ្លួនបែបនេះ ផែនការដែលខ្លួនបានខំរៀបចំថាដើម្បីនិយាយរឿងគ្រប់យ៉ាងអោយដឹងរឿងជាមួយនិងfotហើយសុំfotត្រូវគ្នាវិញពេលនេះវាបានរលាយអស់ហើយគេគ្មានអ្វីដែលត្រូវនិយាយទៀតនោះទេនៅពេលដែលឃើញបែបនេះ
<ចៅហ្វាយចង់ទៅណាបន្តទៀតឬក៏ទៅcondoបាទ>neoនៅពេលដែលឃើញចៅហ្វាយរបស់ខ្លួនបែបនេះគេក៏បានសួរក្រែងgemគេចង់ទៅបន្ធូរអារម្មណ៍នៅកន្លែងណាអីចឹងទៅ
<ឯងជូនយើងទៅកន្លែងមួយទៅ>gemបានប្តាប់អោយneoជូនគេទៅកន្លែងមួយ
នៅពេលដែលមកដល់គឺជាកន្លែងដែលគេបានអោយកូនចៅរបស់គេរៀបចំសម្រាប់នៅមាត់ឆ្នេរសម្រាប់នាំfotមកពីនេះបន្ទាប់ពីគេបានជាប់លាងជាមួយនិងបុគ្គលិកក្រុមហ៊ុនហើយតែពេលនេះអ្វីៗវាបានចប់អស់ហើយអ្នកដែលមកកន្លែងនេះគឺមានតែគេតែម្នាក់ឯងតែប៉ុណ្ណោះ។gemគេបានដើរមើលទីនេះមិនអោយចន្លោះនោះទេព្រោះគេក៏បានធ្លាប់នាំfotមកទីនេះផងដែរកាលពីប៉ុន្មានខែមុននៅពេលដែលពួកគេមានអារម្មណ៍ល្អជាមួយនិងគ្នាហើយgemគេក៏បានសួរfotថាចូលចិត្តទីនេះឬអត់។កាលនោះfotថាចូលចិត្តខ្លាំងណាស់ចឹងហើយបានជាgemគេជ្រើសរើសកន្លែងនេះសម្រាប់បកស្រាយបញ្ហាគ្រប់យ៉ាងអោយfotស្តាប់និហសុំត្រូវគ្នាវិញតែដូចដឹងចឹងឥឡូវវាគ្មានប្រយោជន៍ទៀតទេ។
<ចៅហ្វាយ>neoក៏បានហៅចៅហ្បាយរបស់គេនៅពេលឃើញចៅហ្វាយខ្លួនដូចរាងភ្លឹក
<យើងមិនអីទេបើfotគេជ្រើសរើសម្នាក់នោះគឺវាល្អហើយសម្រាប់គេព្រោះកាលពីមុនយើងធ្វើអោយគេឈឺចាប់ឆ្អែតហើយពេលនេះវាគួរតែដល់ពេលដែលគេមានសេចក្តីសុខហើយ>gemគេនិយាយទៅកាន់neoទាំងអួលដើមករ
<ហើយចុះចៅហ្វាយនិងធ្វើអ្វីបន្តទៀត>neo
<យើងគិតថាពេលនេះរឿងវាគួរតែបញ្ចប់ហើយបើមានឱកាសចាំយើងប្រាប់fotពេលក្រោយតែយើងថាទោះបីជាប្រាប់ក៏វាគ្មានប្រយោជន៍ដែរមើលទៅ>Gemini
<នេះចៅហ្វាយព្រមចុះចាញ់ទាំងបែបមែនទេ>neoគេក៏នៅតែសួរដេញដោលបញ្ជាក់
<យើងក៏មិនចង់ដែរតែបើនៅបន្តទៀតក៏វាគ្មានអ្វីដែរ ហើយស្អែកឯងជួយរៀបចំជើងយន្តហោះអោយយើងផងព្រោះយើងចង់ទៅប្រទេសថៃនៅថ្ងៃស្អែកនេះ>gemគេគិតទោះបីជាស៊ូយ៉ាងណាក៏អត់ប្រយោជន៍ដែរទោះបី5ខែកន្លងមកនេះគេរាងស្និតនិងfotមែនតែfotមិនធ្លាប់ចង់ដឹងការបកស្រាយពីគេនោះទេ
<តែចៅហ្វាយ...>neoគេនៅតែចង់សួរនាំទៀតតែក៏តហរូវបានgemនុយាយកាត់
<បានហើយឈប់សួរយើងទៀតទៅពេលនេះយើងចង់ផឹកឆាប់ទៅយកស្រាមកអោយយើងតិចមក>gemគេមិនចង់និយាយច្រើនដែរតែក៏ឆ្ងល់មិចបានជាneoគេសួរនាំច្រើនបែបនេះដែរ។
<បាទចៅហ្វាយ>naoក៏បានធ្វើតាមបញ្ជារបស់gem ទៅ ហើយgemគេក៏បានអង្គុយផឹកតែម្នាក់ឯងព្រោះneoបន្ទាប់ពីយកស្រាអោយគេហើយក៏បានសុំគេទៅសម្រាកហើយgemគេក៏បានអនុញ្ញាតព្រោះពេលនេះគេក៏ចង់នៅម្នាក់ឯងដែរ
<Fotអូនដឹងទេនៅពេលដែលបងឃើញទិដ្ឋភាពបែបនេះបងពិតជាពិបាកទ្រាំណាស់ហើយនៅត្រង់កន្លែងនេះរបស់បងក៏វាឈឺណាស់ដែរ>gemនៅពេលដែលផឹកយូរទៅគេក៏រាងស្រវឹងដែរគេក៏បាននិយាយពាក្យទាំងនេះចេញមកព្រមទាំងហូរទឹកភ្នែកមកផងដែរ។ ហើយគេក៏បាននិយាយរៀបរាប់រឿងទាំងប៉ុន្មានទាំងអស់ចេញមកតែម្នាក់ឯង ដែលសកម្មភាពនិងពាក្យសម្តីរបស់ទាំងប៉ុន្មានក៏ត្រូវមានអ្នកលួចថតផងដែរ។ដែលម្នាក់នោះក៏គ្មានអ្នកណាក្រៅពីneoដែរមិនដឹងថាគេធ្វើបែបនេះដើម្បីអ្វីនោះទេ
+កាត់ពេលព្រឹកនៅក្នុងក្រុមហ៊ុន
នៅក្នុងបន្ទប់ប្រជុំដែលពោរពេញទៅដោយចម្ងល់ពីបុគ្គលិកព្រោះថ្ងៃនេះមិនដឹងថាលោកប្រធានរបស់គេហៅមកប្រជុំរឿងអ្វីនោះទេដែលជាហេតុធ្វើអោយរាងក្រាសហៅពួកគេមកប្រជុំទាំងព្រឹកបែបនេះ។ហើយពេលនោះផងដែរទ្វាក៏បានបើកឡើងយើងក៏បានឃើញថាgemគេនៅព្រឹកនេះតែងខ្លួនខុសរាល់ថ្ងៃគឺថ្ងៃនេះគេគ្រាន់តែពាក់អាវសដៃវែងនិងខោខ្មៅទរនុយតែប៉ុណ្ណោះមិនមានអាវក្រហ្ស៊េរពាក់ពីក្រៅនោះទេដែលជាហេតុធ្វើអោយបុគ្គលិកកាន់តែឆ្ងល់
<អ្នកគ្រប់គ្នាមកគ្រប់គ្នាហើយមែនទេ>gemនៅពេលចូលមកដល់គេក៏បានសួរតែម្តង
<បាទ ចា៎ស>បុគ្គលិកក៏បានតបថាគេបានមកគ្រប់គ្នាហើយ
<បើអ្នកទាំងអស់គ្នាមកគ្រប់ហើយចឹងខ្ញុំសុំនិយាយចូលសាច់ការតែម្តងទៅ >gemក៏ប្រាប់ថានិយាយចូលសាច់ការតែមុននិងនិយាយគេក៏បានងាកទៅមើលfotដែលអង្គុយជិត markតែភ្នែករបស់គេក៏បានក្រឡេកទៅឃើញដៃfotពាក្យជញ្ជៀនដែលmarkបានសុំ fotរៀបការកាលពីយប់មិញធ្វើអោយអារម្មណ៍គេកាន់តែឈឺហើយពេលនេះ
<គឺខ្ញុំហៅអ្នកគ្រប់គ្នាមកនេះព្រោះចាប់ពៅស្អែកនេះក្រុមហ៊ុនមួយនេះនិងមានអ្នកមកកាន់ដំណែងបន្តពីខ្ញុំហើយ>Gemini
<មានរឿងអីមែនទេលោកប្រធានបានជាក្រុមហ៊ុនត្រូវប្តូរអ្នកគ្រប់គ្រងបែបនេះចា៎ស>មេការនិងអ្នកគ្រប់គ្នាពិតភ្ញាក់ផ្អើលព្រោះនៅសុខក្រុមហ៊ុនត្រូវប្តូរអ្នកគ្រប់គ្រង់បែបនេះ
<គឺថាពេលនេះខ្ញុំគួរតែដល់ពេលដែលត្រឡប់ទៅប្រទេសថៃវិញហើយព្រោះខ្ញុំមកទីនេះក៏វាយូរណាស់ដែរហើយ>gemគេក៏បានប្រាប់បុគ្គលិកបែបនេះ
<ចៅហ្វាយគឺជិតដល់ម៉ោងហើយបាទ>neoក៏បានប្រាប់ចៅហ្វាយគេថាជិតដល់ម៉ោងយន្តហោះហើយ
<ហ៊ឹម អីចឹងខ្ញុំថាពួកយើងពិននេះសិនទៅចុះហើយបើមានឱកាសយើងនិងបានមកជួបនិងធ្វើការជាមួយគ្នាទៀត>gemគេក៏បាននិយាយលាទៅកាន់បុគ្គលិកគ្រប់គ្នាចំណែកឯfotគឺគេមិនបាននិយាយអីនោះគេគឺគេនៅស្ងៀម។តែការនៅស្ងៀមរបស់គេក៏ជាហេតុធ្វើអោយgem គិតយល់ក្នុងន័យផ្សេងទៀតហើយ
<ពួកយើងគ្រប់គ្នាប្រាកដជានឹកចៅហ្វាយស្លាប់ហើយ>មេការ
<តោះneo>gemគេក៏មិនបានតបអ្វីគ្រាន់តែញញឹមហើយក៏បានដើរចេញទៅជាមួយនិងneo
+តាមផ្លូវទៅប្រលានយន្តហោះ
<ចៅហ្វាយគិតច្បាស់ហើយមែនទេបាទដែលទៅទាំងបែបនេះ>neoគេនៅតែមិនអស់ចិត្ត
<ដូចយើងថាអីចឹងបែបនេះគឺល្អហើយចាំមានពេលបើអាចចាំបកស្រាយទៅចប់ហើយណាមួយក៏ប្រហែលជាវាមិនសំខាន់ទៀតដែរ>Gemini និយាយបែបនេះហើយneoគេក៏បានស្ងាត់ហើយនិងបានបើកឡានទៀតទៅ។ហើយនៅពេលដែលដល់ប្រលានពួកគេក៏បាននាំគ្នាឡើងយន្តហោះតែម្តង។
យើងក្រឡេកមកមើលfotឯណេះវិញពេលនេះគេនៅcondoគេមិនបាននៅធ្វើការទៀតទេបន្ទាប់ពីgemគេចេញទៅតែពេលនោះទូរស័ព្ទរបស់គេក៏បានលោតសារមកមិនដឹងថាអ្នកណាជាអ្នកផ្ញើរមកនោះទេហើយគេក៏បានចុចចូលមើលអ្វីដែលគេបានឃើញនិងស្តាប់ឮfotគេពិតជាស្លុតខ្លាំងណាស់។ហើយfotគេក៏បានចុចcallទៅនរណាក៏មិនដឹងដែរ។

សូមទោសចំពោះអក្ខរាវិរុទ្ធបើមានកន្លែងណាសរសេរខុសសូមកុំប្រកាន់🙏🥺
សូមរង់ចាំការអាននៅភាគបន្តទៀត...
សូមអរគុណ🙏🥰

ឈ្មោះត្រឹមជាគូរដណ្តឹងHikayelerin yaşadığı yer. Şimdi keşfedin