Ep31

1.2K 67 15
                                    

<ហេតុអ្វីក៏ចង់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុន NT group>នេះជាសំណួរដែលgemបានសួរទៅកាន់អ្នកដែលចូលមកអំបែងមិញ។តែគ្មានការឆ្លើយតបមកកាន់គេវិញនេះទេ
<ហេតុអ្វីក៏មិនឆ្លើយ>gemក៏នៅតែសួរទាំងមិនងើមមុខឡើងដដែល។តែការសួររបស់នៅតែគ្មានចម្លើយដដែល
<នេះមិនឮខ្ញុំ.....>gemគេក៏រាងខឹងដែរនៅពេលដែលសួរហើយមិនឆ្លើយបែបនេះគេក៏បានងើបមុខមកតែក៏ត្រូវគាំងពាក្យសម្តីតែម្តង
<ក៏ខ្ញុំចង់មកធ្វើការជាមួយនិងអនាគតស្វាមីរបស់ខ្ញុំ>អ្នកដែលមកដាក់ពាក្យធ្វើការក៏បានតបហើយម្នាក់នោះគឺជាfotយើងនិងឯង
<តែក្រុមហ៊ុនយើងមិនមែនច្បាប់បែបនេះទេ>gemចង់ថាមិនមែនចូលដើម្បីបានតែនៅជិតហើយធ្វើការមិនបានល្អតែការឆ្លើយរបស់គេក៏រាងខឹងដែរ
<ចឹងហ៎នេះខ្ញុំមិនដឹងនោះទេថាក្រុមហ៊ុនNT group នេះមានច្បាប់បែបនេះ>fotគេឆ្លើយរបៀបហីៗទៅកាន់រាងក្រាសរបស់យើងដែលជាហេតុធ្វើអោយរាងក្រាញរបស់ក្រឺតនិងរាងតូចយើងលើសដើម
<នេះអនាគតស្វាមីរបស់លោកគេមិនប្រាប់នោះទេមែនទេ បើបើតាមខ្ញុំចាំគេដូចជាមិនបានធ្វើការនៅទីនេះនោះទេ>gemគេមានអារម្មណ៍កាន់តែក្រឺតនិងរាងតូចខ្លាំងទៅខ្លាំងទៅហើយ
<តែខ្ញុំថាលោកយល់ច្រឡំហើយគឺគាត់ធ្វើការនៅទីនេះឯង>fotគេនៅតែរាងចរឹកដាក់រាងក្រាសរបស់យើង
<ខ្ញុំថាមិនច្រឡំនោះទេព្រោះនៅទីនេះបើតាមចាំអ្នកខ្លះក៏មានស្វាមីឬក៏ប្រពន្ធហើយចំណែកអ្នកខ្លះទៀតក៏អត់មាននោះទេ>gemគេបានរៀបរាប់ព្រោះបើតាមចាំបុគ្គលិកគេម្នាក់ណាដែលគេមិនស្គាល់
<អូហូរនេះលោកប្រធាននេះណាចាំហើយនិងរៀបរាប់ពីបុគ្គលិកបានល្អបែបនេះមិនគួរណាមិនចាំអនាគតស្វាមីរបស់ខ្ញុំនោះទេ>fotគេនៅតែផ្ចាញ់ផ្ចាលទៅកាន់រាងក្រាស
<បានហើយឈប់និយាយរឿងនេះទៅហើយលោកមកដាក់ពាក្យធ្វើការផ្នែកអីដែរព្រោះបើតាមខ្ញុំចាំបុគ្គលិករបស់ខ្ញុំនៅទីនេះគឺគ្រប់អស់ហើយ>gemគេមិនចង់ប្រកែកនិងរាងតូចទៀតទេតែនេះមិននឹកស្មានតែរាងតូចពិនផ្ចាញ់ផ្ចាលគេដល់ថ្នាក់នេះនោះទេ
<ចោះលោកប្រធានចង់អោយខ្ញុំធ្វើផ្នែកអ្វីដែរបាទ>fotគេក៏បានសួរតបទៅវិញគេមិនបានឆ្លើយនិងអ្វីដែលរាងក្រាសបានសួរគេនោះទេ
<ហេតុអ្វីក៏ពិនផ្ចាញ់ផ្ចាលបែបនេះ>gemដោយក្រឺតនិងរាងតូចគេសឹងតែចាប់មកថើបមាត់អោយស្លេកទេ
<ខ្ញុំមិនបានផ្ចាញ់ផ្ចាលខ្ញុំគ្រាន់តែសួរទៅលោកប្រធានតែប៉ុណ្ណោះថាចង់អោយខ្ញុំធ្វើផ្នែកអ្វី។តែបើអោយធ្វើ....>fot គេក៏ប្រាប់ថាគេមិនបានផ្ចាញ់ផ្ចាលនិងរាងក្រាស់នៅទេ ហើយរាងតូចរបស់យើងក៏បាននិយាយបង្អូសសំឡេងនិងបានដើរទៅអង្គុយលើភ្លៅរបស់រាងក្រាសយើងដែលនៅតុកធ្វើការ
<ចង់ធ្វើអីនិងមានដឹងខ្លួនទេ>gemគេក៏ភ្ញាក់ផ្អើលដែរនៅពេលដែលរាងតូបហ៊ានមកអង្គុយលើគេបែបនេះ
<ខ្ញុំគ្រាន់តែចុកជើងចង់អង្គុយតែប៉ុណ្ណោះព្រោះថាខ្ញុំឈរមកយូរហើយ>fotគេក៏ប្រាប់ថាគេចុកជើងចង់អង្គុយព្រោះគេមកយូរដែរហើយ។តែgemគេក៏មិនបានថាអ្វីដែរគេគ្រាន់តែសួរតែប៉ុណ្ណោះ
<តែហេតុអីមកដាក់ពាក្យធ្វើការស្លៀកពាក់បែបនេះ>gemគេទើបតែចាប់អារម្មណ៍និងសម្លៀកបំពាក់ដែលfotបានពាក់មកនៅពេលដែលរាងតូចរបស់យើងចូលទៅអង្គុយនេះឯងសម្លៀកបំពាក់រាងតូចរបស់យើងគឺដូចរូបដែលមីនបានដាក់

ឈ្មោះត្រឹមជាគូរដណ្តឹងWhere stories live. Discover now