🔞រោគចិត្ត🔞

5.1K 112 18
                                    

🔞រោគចិត្ត🔞

ភាគ5

Gril×boy

      បន្ទប់ឈរសម្លឹងមើលខ្នងនាយរហូតផុតកន្ទុយភ្នែកហើយ នាយក៏បានយកឡានមកដល់រួចពួកគេទាំងពីរចេញដំណើរទៅទិញចិញ្ចៀននិងបន្តដំណើរទៅមើលកុន។

      ហាងចិញ្ចៀន~~

" ដល់ហើយ " ក្រោយពេលមកដល់នាយក៏បានចុះ និងបានបើកទ្វាឡានឲ្យថេយ៉ុង ដោយថេយ៉ុងនាងមិនបាននិយាយអ្វីនោះទេនាងគ្រាន់តែមើលមុខនាយរួចក៏ចុះពីឡានឈរទន្ទឹមនិងនាយទើបកាន់គ្នាបណ្តើរចូលហាង!

" សួស្តី ត្រូវអ្វីដែរ " ចូលមកដល់បុគ្គលិកក៏ឱនគោរពតាមទំនៀមទម្លាប់របស់ប្រពៃណីកូរ៉េ ហើយក៏បង្ហាញពីការស្វាគមន៍ភ្ញៀវដូចគ្នា។

" ខ្ញុំត្រូវការចិញ្ចៀនមួយវង់ " នាយនិយាយឡើង!

" សម្រាប់មិត្តស្រីរបស់លោកមែនទេ? អ្នកនាងស្រឡាញ់ម៉ូតមួយណា ខាងយើងទើបតែនាំយកចិញ្ចៀនមកពីក្រៅប្រទេសហើយវាក៏មានតែ2វង់តែប៉ុណ្ណោះ " បុគ្គលិកនៅទីនោះក៏ធ្វើការរៀបរាប់ទៅថេយ៉ុង ដោយនិយាយថានាងជាមិត្តស្រីរបស់ជុងហ្គុក តែក៏ឮសម្លេងបដិសេធឡើង នាំគ្នាបុគ្គលិកនិងថេយ៉ុងងាកមុខមើលនាយ÷

" នាងគ្រាន់តែជាមិត្តខ្ញុំទេ មិនមែនមិត្តស្រីខ្ញុំឡើង " នាយតបទៅបុគ្គលិកទាំងទឹកមុខញឹមៗសម្លឹងមើលមុខថេយ៉ុងដែលធ្វើមុខធម្មតាហាក់មិនខ្វល់!

" សុំទោសផងអ្នកនាង "

" មិនអីនោះទេ!! " នាងតបដោយទឹកមុខធម្មតាហាក់គ្មានអារម្មណ៍អីទាំងអស់ ដែលមានជុងហ្គុកចាំសង្កេតមើលទឹកមុខនាង!

       បន្ទាប់និយាយរួចអស់ក៏ដល់ពេលលចិញ្ចៀន ហើយចិញ្ចៀនដែលនាយយកនោះគឺជាចិញ្ចៀនដែលថេយ៉ុងរើសហើយជារបស់ដែលនាងស្រឡាញ់ដែរ ដោយចិញ្ចៀនទិញពីរវង់ គឺប្រុសមួយ ស្រីមួយ។ រួចពួកគេក៏ចេញដំណើរទៅមើលកុន ដែលថេយ៉ុងនាងអង្គុយលើឡាននៅតែរក្សាទឹកមុខមិនមាត់មិនក ដដែល ដែលជាហេតុធ្វើឲ្យបរិយាកាសក្នុងឡានកាន់តែស្ងាត់..!

" ជិតដល់រោងកុនហើយ នាងចង់មើលរឿងអី? " ដោយក្នុងឡានមានសភាសស្ងាត់ពេក ជុងហ្គុកក៏ស្រដីឡើងដើម្បីកុំឲ្យមើលទៅស្ងាត់!

រឿង រោគចិត្ត[ចប់]Where stories live. Discover now