🔞រោគចិត្ត🔞
ភាគ8
Gril × boy
បន្ទាប់ពីធ្វើចិត្តរឿងថេយ៉ុងបានហើយ នាយក៏ដើរចូលបន្ទប់នាយវិញ ដែលមានអាកូអង្គុយលើកសាឡុងចុចទូរស័ព្ទ!
" បងកើតអី? " ឮសម្លេងបើកទ្វានាងក៏ងើបមកមើល តែពេលឃើញមុខជុងហ្គុកហើយនាងក៏ទម្លាក់ទូរស័ព្ទចុះ សួរទៅកាន់ជុងហ្គុកទាំងព្រួយបារម្ភ!
" ថេយ៉ុងនាងទៅបាត់ហើយ! " នាយនិយាយទាំងឱនមុខចុះអង្គុយលើគ្រែ!
" បើបែបហ្នឹងទៅហើយ! ស្អែកនេះខ្ញុំទៅជប៉ុនវិញហើយ គ្រប់យ៉ាងបងជាអ្នកបង្កឡើងទាំងអស់ សូម្បីខ្ញុំក៏ហួសចិត្តនិងទង្វើរបងដែរ " អាកូនិយាយចប់នាងក៏ក្រោកទៅយកវ៉ាលីរៀបចំខោអាវ ព្រោះស្អែកនេះនាងទៅជប៉ុនវិញហើយនាងមិននៅជាមួយជុងហ្គុកទៀតទេ ព្រោះសូម្បីថេយ៉ុងក៏នាងទ្រាំនៅជាមួយនាយមិនបានផង ចុះទម្រាំនាងនោះ?
" អាកូ!! " នាយបានត្រឹមតែហៅឈ្មោះនាងក្រមុំ តែមិនអាចធ្វើស្អីបានព្រោះវាជាកំហុសនាយពិតមែន!
" ខ្ញុំមិនថានោះទេបើបងស្រឡាញ់ថេយ៉ុង!! តែខ្ញុំទទួលយកសម្តីនិងទង្វើររបស់បងធ្វើទៅកាន់នាងមិនបាននោះទេ! " វាចាចប់នាងក៏ចុះទៅក្រោម រួចបើឡានចេញទៅ ដោយគ្មានទិសដៅអ្វីសោះមិនចង់នៅ ព្រោះមិនចង់ឃើញមុខជុងហ្គុក។
" ពិតមែនហើយ! រកនឹកឃើញហើយ.. " ថាចប់នាយក៏ទាញទូរស័ព្ទនាយមកចុច តែមិនដឹងចុចអីនោះទេបន្ទាប់ពីរកនឹកសរសេរមួយសន្ទុះក្រោយមកនាយក៏សម្រេចចិត្តចុច Post វាដោយភ្ជាប់ជាមួយរូបថេយ៉ុង និងមាន caption សរសេរថា÷
<<សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំគឺJK ខាងក្រោមនេះជារូបរបស់មិត្តភក្តិខ្ញុំ នាងបានខឹងខ្ញុំហើយក៏បាត់ខ្លួន ដូច្នេះប្រសិនបើនរណាបានឃើញនារីដូចរូបខាងក្រោមនេះជួយទាក់ទងមកខាងខ្ញុំផង ខាងខ្ញុំនិងមានរបស់ជូន! អរគុណទុកជាមុន>>
សុខៗនាយក៏នឹកឃើញគំនិតផុសស្វែងរកថេយ៉ុងលើបណ្តាញសង្គមរបស់ខ្លួន ព្រោះនៅលើបណ្ដាញសង្គមនាយមាន Followers ច្រើនធ្វើបែបនេះវាក៏ជួយនាយបានមួយកម្រិតដែរ។