EP:10ប្រពន្ធ?

838 44 0
                                    

ព្រឹកថ្ងៃថ្មីថ្ងៃដែរថេយ៉ុងនិងជុងហ្គុកត្រូវទៅសេអ៊ូលជាមួយស៊ូហ្គានិងជីន។

<<ម៉ោះៗឆាប់មកទៅពេលប្រលឹមបែបនេះទាន់បាយណា>>ស៊ូហ្គាឈចាំថេយ៉ុងនិងជុងហ្គុក។

<<ឈប់ៗៗៗអាថេយ៍យើងទៅដែរ>>ថេយ៉ុងរៀបនិងឡើងឡានហើយតែជីមីនមកបំបុករបងលួសរបស់ថេយ៉ុងឯគេគឺលោតចុះពីលើម៉ូតូ។

<<ជីមីន..នេះមិចមិនឈប់អោយស្រួលបួល>>ថេយ៉ុងដើរទៅជួយលើកជីមីន។

<<យើងទៅដែរមកណាអាថេយ៍នេះយើងខ្ញុំសុំម៉ែមកទម្រាំតែបាន>>ជីមីន

<<ជុងហ្គុក..ជីមីនចង់ទៅដែរ>>ថេយ៉ុងក៏ងាកសួរជុងហ្គុក

<<ម៉ោះមិនអីទេទៅបានតោះឆាប់មក>>ជុងហ្គុក

<<ម៉ែពុកកូនទៅសិនហើយ..>>ថេយ៉ុងក៏លាពុកម៉ែ ជុងហ្គុកជាអ្នកបើកឡានថេយ៉ុងអង្គុយនៅកាបិនមុខ។ឯស៊ូហ្គាជីននិងជីមីនអង្គុយក្រោយ។

<<ន៎ែ..អាប្អូនជើងឯងរបួសធំណាស់>>ជីនដែរអង្គុយខាងឃើញឈាមក៏ប្រាប់ជីមីន។

<<អួយ..ធ្វើមិចទៅបងបើខ្ញុំអត់មានអីរុំផង>>ជីមីនក៏ចាប់ផ្តើមពេបមាត់ឯស៊ូហ្គាអង្គុយកណ្តាលសូជ្រេញ។

<<អឺចាំបន្តិច>>ជីនក៏ឆោងដៃមកក្រោយយកបានប្រអប់ថ្នាំនិងទឹកអាកុល។

<<ស៊ូឆាប់លាងរបួសរុំបង់អោយបន្តិចទៅ>>ជីន

<<ស្អីរបស់បងអោយខ្ញុំជាអ្នកធ្វើ>>ស៊ូហ្គាជ្រួញជញ្ចើមចង្អុលខ្លួន។

<<អឺ..មានទៅអី>>

<<ឆាប់ងាកជើងមកនេះមក>>ស៊ូហ្គាព្រមលាងរបួសអោយទាំងមុខក្រញូ៉វដាក់ជីមីន។

<<អាកអា!!!ដាក់បែបនេះស្រួខ្លួន>>ជីមីនក៏ប្រជ្រៀតស៊ូហ្គាមកអង្គុយកណ្តាលវិញម្តង។គេដាក់ជើញទាំងពីរលើភ្លៅស៊ូហ្គាឯក្បាលគេងលើភ្លៅជីន។

<<បងហ៎ាជួយអង្អែលក្បាលខ្ញុំបន្តិចមកខ្ញុំងងុយហើយ>>ជីនមិនមាត់ក៏ធ្វើតាមជីមីនឯស៊ូហ្គាក៏លាងរបួសអោយ។ក្តីសុខណាស់មានអ្នកអង្អែលក្បាលមានអ្នកលាងរបួស។

រឿង✨ស្នេហ៍ប្រុសពិការ💕Tahanan ng mga kuwento. Tumuklas ngayon