EP:21..អូនកុំបែកចិត្តពីបងអីថេយ៍

727 37 0
                                    

កាត់មកមួយអាទិត្យ:

<<អ្នកម៉ាក់..ពេលនេះបងជុងហ្គុកគាត់ទៅក្រុមហ៊ុនរាល់ថ្ងៃខ្ញុំគួរតែទៅស្និទ្ធស្នាលជាមួយគាត់ល្អទេ>>អ៊ែនណានិងអ្នកស្រីចនកំពុងតែអង្គុយនិយាយគ្នា។

<<ល្អណាស់..កូនទៅចុះ>>

<<អញ្ចឹងខ្ញុំទៅសិនហើយ>>អ៊ែនណាក៏កាន់កាបូបចេញទៅ។

<<ហុឹស..ឯងនិងខ្ចប់ក្នុងដៃយើងមិនខានទេ>>អ្នកស្រីចន

ងាកមកមើលខាងក្រុមហ៊ុនឯនេះវិញជុងហ្គុកមួយរយៈនេះមិនសូវជាបានក្បែរប្រពន្ធទេព្រោះការងារច្រើនចំណែកនាយជុងអាក៏ឈឺទៀតទើបគេមកធ្វើខ្លួនឯង។

<<អាឡូថេយ៍..អូនញុាំបាយឬនៅ>>

*អូនញាំហើយចុះបង..*

<<បងនៅទេព្រោះមិនទាន់រួចការងារ>>

*អញ្ចឹងបងកុំទាន់ញុាំអីចាំអូនយកបាយទៅអោយក៏បាន*

<<បាតអូនសម្លាញ់.ជុប>>ជុងហ្គុកក៏ចុចបិតហើយធ្វើការទាំងស្នាមញញឹម។

<<អត់ទោសអ្នកនាងលោកប្រធានមិនអោយចូលទេ>>

<<នាងស្គាល់យើងទេ>>

<<ចង់អ្នកនាងជាស្អីក៏ខ្ញុំមិនស្គាល់ដែរ>>

<<សម្តីឡូយណាស់តិចទៀតយើងដេញក្បាលនាងឯងចេញហើយ>>អ៊ែនណាមិនខ្វល់ក៏ដើរបំបុកបុគ្គលិកចូលក្នុង office jk។

តុតុតុ

<<ចូលមក>>ជុងហ្គុកឆ្លើយទាំងមិនសក់ភ្នែកពីឯកសារ។

<<ជុងហ្គុក..>>

<<នាង!!នាងមកធ្វើអី>>ជុងហ្គុក

<<ហីយ៉ាបងធ្វើកំភ័យទៅមើល..អ្នកម៉ាក់អោយអូនមកមើលក៏មកទៅ>>

<<នាងធ្វើស្អីឆាប់ចុះចេញភ្លាម>>ជុងហ្គុកភ្ញាក់ខ្លួនព្រើតពេលអ៊ែនណាមកអង្គុយលើភ្លៅនាយ។

<<កំណាញ់ម្ល៉េះ..បើបងគង់តែក្លាយជាប្តីខ្ញុំដដែលសោះ>>អ៊ែនណានិយាយទាំងយកដៃស្ទាបអង្អែលទ្រូងរបស់នាយ។

ក្រាក**ប្រាវ

<<ជុងហ្គុក>>ស្របពេលដែលអ៊ែនណាអោនថើបជុងហ្គុកថេយ៉ុងក៏បើកទ្វាចំធ្វើអោយរបូតដៃធ្លាក់ប្រអប់បាយ។

រឿង✨ស្នេហ៍ប្រុសពិការ💕Where stories live. Discover now