EP:18ចាញ់កូន?

795 41 0
                                    

ងាកមកមើលខាងស៊ូហ្គាឯនេះវិញមកដល់ប៊ូសានភ្លាមដេកភ្លឹងតែម្តងនាយមិនបានទៅរកជីមីនទេ។

<<ដេកសិនក៏មិនអីដែរ..>>និយាយចប់នាយក៏ប្រាស់ខ្លួនគេងលើសាឡុងលក់បាត់ទៅ។

<<អេ!!អាក្អូន..អេ>>គេងជិតលក់ហើយក៏មានអ្នកមកហៅនាយ

<<ស្អីទៀតហើយរកតែដេកមិនបាន>>ស៊ូហ្គាក៏ស្រែកឡើង។

<<យើងឃើញឯងមកវិញចង់មកសួរថាអូនជីនមកជាមួយឯងឬអត់?>>ណាមជុន

<<សង្សារខ្លួនឯងសោះមកដើរសួរគេ..មិនទៅរកខ្លួនឯងទៅ>>ស៊ូហ្គាតបទាំងមុខក្រញូវដាក់ណាមជុន។

<<ផ្ញើរទីតាំងផ្ទះអូនជីនមកអាល្អិត..>>ណាមជុន

<<នេះរួចហើយសូមអញ្ចើញចេញទៅខ្ញុំត្រូវការដេកពួន>>ស៊ូហ្គា

<<អឺ..អគុណហើយនេះនំយើងទិញមីនៗមកអោយអូនជីនតែអូនជីនមិនមកយើងអោយឯង>>ណាមជុនក៏ហុចនំខេកសូកូឡាអោយស៊ូហ្គា
<<មីនៗ?..មកជូនខ្ញុំទៅផ្ទះគេបន្តិចបានទេ>>គ្រាន់តែឮថាមីនៗស៊ូហ្គាក៏លែងចង់ដេកទៀតហើយ។

<<សុីបុិននិងអោយអស់សិនទៅចាំបាច់ទៅធ្វើអី>>

<<អីលូវជូនខ្ញុំទៅឬអត់>>

<<អឺៗឆាប់មក>>ខ្ចិលនិយាយច្រើនណាមជូនក៏ជូនស៊ូហ្គាមកផ្ទះមីនៗ។

ក្រឡែកមកមើលផ្ទះមីនៗឯនេះវិញមានបើកហាងលក់នំខេកនៅមុខផ្ទះ។

<<បងមីនជួយចាំហាងអោយខ្ញុំបន្តិចណាខ្ញុំមានការទៅក្រោយបន្តិច>>ជីមីនក៏ប្រាប់ទៅអ្នកបម្រើស្រីដែរមានឈ្មោះមីនណាតែជីមីនហៅតែមីន។

<<ច៎ាមិនអីទេមីនៗទៅចុះ>>គាត់ក៏តបទៅជីមីនវិញ..គាត់អាយុសែជាងហើយម៉េម៉ាយប្តីងាប់ហើយគាត់ក៏សតិមិន ប្រក្រតីដែរ។

<<មីនៗមីនៗនៅផ្ទះទេ>>ស៊ូហ្គាបើកឡានមកដល់ក៏ស្រែកហៅជីមីន។

<<មករកអ្នកណា?..>>មីនណា

<<ខ្ញុំមករកមីនៗ>>

<<ហិហិ..មករកគេធ្វើអី>>គាត់សួរទាំងអៀនៗព្រោះតែស្មានថាគេមករកគាត់។

រឿង✨ស្នេហ៍ប្រុសពិការ💕Where stories live. Discover now