Part 29

2.3K 164 0
                                    


    ពេលជូនថេយ៍មកដល់ផ្ទះនាយក៏ត្រូវទៅរោង ចក្រស្រារបស់នាយម្ដង ពិបាកណាស់មិនសូវមានពេលអោយប្រពន្ធប៉ុន្មានទេ ការងារនាយ2_3 កន្លែងបើជេយ៍វិញស្មើនេះមិនបាច់រកទេ នៅកាស៊ីណូឯណោះ នាយបបួលថេយ៍ដែរ តែគេមិនទៅ ប្រាប់ថាចង់សម្រាក តែតាមពិតគេលួចទៅធ្វើនំទុកអោយនាយខ្លះនិងយកទៅផ្ញើរអ្នកផ្ទះទាំងពីរត្រកូលដែរព្រោះពេលទៅផ្សារឃើញនំមូឈឺទំនងៗណាស់ទើបចចង់ធ្វើញ៉ាំម្ដងព្រោះខានធ្វើយូរហើយ

"អ៊ំ ទិញស្រ្តបឺរីអាធំៗណា អរកុំភ្លេចទិញទឹកដោះគោផង"

"ចាស អ៊ំដឹងហើយ មោះសូជី "គាតដើរចេញទៅ ជាមួយអ្នកបម្រើម្នាក់ទៀត ឯថេយ៍ក៏ឡើងទៅលើប្ដូរខោអាវ គេងលេងមួយស្របក់ក៏បានអ្នកហៅរក

តុតុ

"អ្នកប្រុសថេយ៍ អ្នកប្រុសមីនមកសុំជួប"

"អោយគេចាំមួយភ្លែត" ថេយ៍ដំបូងស្មានតែជា     ជីមីន តែពេលចុះមកដល់ក៏ជួបមនុស្សដែលគេស្មានមិនដល់ថានឹងមករកគេ

"លោកមានការអី"

"មកទារបស់"

__________________

"អូយ! "ជុងហ្គុកចង់ងើបចេញពីកៅអីស្រាប់តែបេះដូងនាយចុកឆ្អល់ ក្អកមួយរំពេច

"ខក់ៗ ថេយ៍!" ពេលឃើញឈាមពេញដៃ នាយក៏ដឹងភ្លាមថាថេយ៍កំពុងមានព្រោះថ្នាក់ ក៏ស្ទុះក្រោករត់ចេញទៅ

"ចៅហ្វាយអ្នកផ្ទះតេមក-" ជេយ៍រត់ចូលមកជាមួយដំណឹងដែលគេទទួលបានមិញនេះ

"ទៅផ្ទះឥឡូវនេះ" ជុងហ្គុករត់ចេញទៅចំណត ចាំទៅលេបថ្នាំក្នុងឡានក៏បាន សំខាន់ប្រពន្ធនាយកំពុងមានគ្រោះថ្នាក់

"អ៊ំមេផ្ទះ តេមកប្រាប់ថាបញ្ជួនអ្នកប្រុសថេយ៍ទៅដល់ដៃពេទ្យហើយចៅហ្វាយកុំបារម្ភពេកអី លេចថ្នាំសិនទៅចៅហ្វាយ "

"យើងលែងអីហើយ" ជុងហ្គុកមុននេះចុកបេះដូងសឹងស្លាប់តែពេលនេះស្រាប់តែបាត់ទៅភ្លាមៗប្ដូរទៅជា ក្បាលនាយឈឺសឹងតែផ្ទុះចេញមកក្រៅ បញ្ជាក់ថាថេយ៍គ្រោះថ្នាក់ដល់សន្លប់ហើយត្រូវផ្នែកក្បាល់ខ្លាំងជាងគេ

     ចំណាយពេលត្រឹមតែ10នាទីប៉ុណ្ណោះជុងហ្គុកបានចូលមកដល់ពេទ្យ ភ្លាមៗនាយស្ទុះរត់ទៅមុខបន្ទប់សង្រ្គោះបន្ទាន់ ឃើញអ៊ំស៊ី និងអ៊ំ មេផ្ទះនៅអង្គុយទីនោះ

MY wife don't cry 💔💦(Complete)Where stories live. Discover now