Part 38

2.2K 180 12
                                    


    សត្វលោករមែងទៅតាមកម្មវាសនា គេថាអ្នកណាសាងអីបានផលនិង អ្នកដាំផ្លែស្វាយនិងទទួលបានថ្លែស្វាយ អ្នកដាំផ្លែក្រូចនិងទទួលផលក្រូច គេនៅនិយាយទៀតថាមនុស្សតែងមានកំហុស សំខាន់ខុសហើយចេះកែប្រែ បើចឹងតើការទទួលស្គាល់កំហុសរបស់ចនជុងហ្គុកនិងធ្វើអោយវីយ៉ុងរំភើបចិត្តទេ? តើអ្វីដែលនាយស្នើរសុំនិងទទួលបានផលទេ បើនាយកំពុងមានកំហុកជាប់ខ្លួនរួចទៅហើយនោះ? បើចឹងមានតែសាកមើល....

"តាំងពីដើមមកខ្ញុំមិនដែលសំណមពរអីទាំងអស់" ជុងហ្គុកចាប់ផ្ដើមនិយាយ

"ខ្ញុំដឹងថាពីអតីតកាលខ្ញុំបានធ្វើខុសលើព្រះជាយាធ្ងន់ណាស់ ដូច្នេះទោះខ្ញុំកើតមកជាតិនេះឬជាតិណាក៏ដោយទោះត្រូវឈឺចាប់វេតនាកម្រឹតណាក៏ខ្ញុំព្រមទទួលដោយសុទ្ធតែចិត្តទាំងអស់ ប៉ុន្តែតែ....." គេលើកដៃសំពះម្ដងទៀត ហើយរំកិលខ្លួនទៅជិតនាង

"តែម្ដងប៉ុណ្ណោះព្រះជាយា.... ក្នុងនាមជាប្ដីម្នាក់ ខ្ញុំពិតជាមិនអាចឈរមើលប្រពន្ធខ្លួនឯងធ្លាក់ជ្រោះជ្រៅដោយមិនធ្វើអីសោះបានទេ សូមព្រះជាយាមេត្តាដល់មនុស្សមានបាបម្នាក់នេះផង "និយាយហើយក្រាបសំពះដល់បាតជើងវីយ៉ុង

"តើឯងមានអីមកប្ដូរ" នាងនិយាអោយជុងហ្គុកងើបឡើងឆ្លើយដោយមិនស្ទាក់ស្ទើរឬគិតវែងឆ្ងាយ

"ខ្ញុំសុខចិត្តធ្វើជាវិញ្ញាណតែលតោលតាមបម្រើព្រះជាយា"

"ជុងហ្គុក!!" ថេហ្យុងគាំងស្ដូក ទឹកភ្នែកក៏ចាប់ផ្ដើមហូរចុះមកទាំងមិនទាន់បានយំ

"បាន"

"ទេៗ! ខ្ញុំមិនព្រមទេ សម្លាប់ខ្ញុំទៅ កុំយកប្ដីខ្ញុំទៅអីហឹកៗ សម្លាប់ខ្ញុំទៅ ខ្ញុំសុំអង្វរ " ថេហ្យុងរើសកញ្ច្រោលឡើង ក្រវីក្បាលតតាត់ ស្រែកមិនព្រមទទួលទាំងទឹកភ្នែកកំពុងស្រក់

"ថេយ៍"ជុងហ្គុកហៅឃាត់

" បងកុំទៅណាអីណា ជុងហ្គុក អូនសុំអង្វរ កុំអោយអូននៅម្នាក់ឯងអី  ហឹកៗ " ថេហ្យុងក៏យំ ជុងហ្គុកក៏យំ ឯអ្នកឈរមើល មានលោកចនអ្នកស្រីចនជេយ៍និងអ្នកអង្គម្ចាស់ជីមីនក៏យំតាមដែរ តែពួកគេធ្វើអីមិនបានឡើយ

MY wife don't cry 💔💦(Complete)Where stories live. Discover now