Part 45

6.2K 329 46
                                    


  @5ឆ្នាំកន្លងផុត

"មិនគួរអោយជឿថាពួកយើងអាចរួមរស់ជាមួយគ្នាបានដល់ទៅ8ឆ្នាំ" ថេហ្យុងវ័យ33ឆ្នាំ កំពុងគេងកើយស្មាប្ដីមើលទៅកូនភ្លោះទាំងពីរបស់គេកំពុងរត់លេងក្នុងសួនក្រោយផ្ទះ

"បងវិញ មិនស្មានថាខ្លួនឯងរស់បានផុត30ឆ្នាំផង" ជុងហ្គុកវ័យ35ឆ្នាំហើយ នាយអង្គុយលើបង់អោបស្មាប្រពន្ធពីក្រោយ

"បងដឹងទេ ថា5ឆ្នាំមកនេះតើអ្វីដែលអូនខ្លាចបំផុត" ថេហ្យុងងើបមើលមុខនាយបញ្ចេញទឹកមុខពិបាកចិត្តចេញមក

"ជាអ្វីទៅ"

"ក្រោកពីគេងមកមិនឃើញបង"

"បែបនេះទើបបងយកអូនទៅគ្រប់ទីកន្លែងនោះអី"

"បងដឹងថាអូនស្រលាញ់បងប៉ុណ្ណាទេ"

"ចុះអូនមានដឹងថាបងស្រលាញ់អូនប៉ុណ្ណាទេ បងស្រលាញ់អូនខ្លាំងណាស់ បងអោយគ្រប់យ៉ាងទាំងអស់ទៅអូន អោយតែអូនត្រូវការ បងសុំតែម្យ៉ាងមកវិញប៉ុណ្ណោះ កុំយំកុំខូចចិត្ត បេះដូងបងនិងបែកខ្ទេចខ្ទាំបើសិនជាអូនយំនោះ"

"ស្រលាញ់បងណាស់ជុងហ្គុក" ថេហ្យុងអោបនាយ

"ស្រលាញ់អូនដូចគ្នាថេហ្យុង" ជុងហ្គុកសន្សឹមៗអោនទៅរកមាត់ប្រពន្ធ បន្ទាប់ពីសារភាពស្នេហ៍ប្រាប់គ្នាហើយ

"ប៉ាប៉ា មាមីសាងសងគ្នាអត់មើលកូនឆោះ" នាងតូចល្អិតកំពូលឆ្នាស់ ចន វីយ៉ុនហាស្ដីកាត់បរិយាកាសរូ៉មែនទិចខ្ទេចអស់

"យី កូន! មាមីគ្រាន់តែសារភាពស្នេហ៍ដាក់ប្ដីសោះក៏ខុសដែរ"ទៀតហើយថេហ្យុងនិងកូនស្រីម្នាក់នេះឈ្លោះគ្នារាល់ថ្ងៃ

"ស៊ិនយ៉ុន កើតអីកូនមិនមាត់មិនករសោះ" ជុងហ្គុកលើកកូនប្រុសដាក់លើភ្លៅហើយទើបសួរនាំព្រោះឃើញមិនមាត់អីសោះគិតថាឈ្លោះគ្នាជាមួយប្អូន

"កូនមិនដឹងនិយាយអី" គេឆ្លើយដោយទឹកមុខស្មើរធេញ

"គេកាត់រកបងណាស់" ថេហ្យុងលួចខ្សិបប្រាប់ប្ដី ប្រាប់ថាប្ដីគេក៏ចរិតបែបនេះដែរ

"ប៉ាប៉ាកូនអង្គុយដែរ"

"ចឹងកូនចុះ" ស៊ិនយ៉ុន សុខចិត្តចុះពីលើភ្លៅប៉ាដើម្បីអោយប្អូនបានអង្គុយ

MY wife don't cry 💔💦(Complete)Where stories live. Discover now