Ep:17 ថេយ៍ជាអ្នកធ្វើបាប😭

1.2K 45 0
                                    


ផ្ទៃមុខរលោងម៉ដ្ឋខៃត្រូវងាគទៅម្ខាងដោយស្នាដៃកញ្ញាលីកាក្រហមមុខស្នាមម្រាមដៃជាប់លើមុខធ្វើបាក់សម្រស់អស់5%។ថេយ៍ងាកមកសម្លឹងមុខនាងចំៗតែមិនអាចត.ដៃវិញបានទេព្រោះគេជាមនុស្សប្រុសមិនអាចលើកដៃវៃមនុស្សស្រីឡើយ វាអាចធ្វើឲ្យអ្នកដទៃមើលមកយើងជាមនុស្សអាក្រក់ ស៑ូឈឺខ្លួនឯងក៏មិនអាចធ្វើរឿងថោកទាបបានឡើយ។

«ផាច់»

ទោះជាថេយ៍មិនអាចលើកដៃត.នាងបានមែនតែគេអាចមានមិត្តម្នាក់ចាំការពារនឹងសងសិងឲ្យគេបាន។ផ្ទៃមុខនាងពេលនេះក៏មិនខុសពីផ្ទៃមុខថេយដែរក្រោមស្នាដៃជីមីន គេអត់ទ្រាំយូមកហើយទោះជាមិនសូវដឹងរឿងអ្វីក៏ដោយនាយមិនអាចឈរអោបដៃមើលនាងធ្វើបានមិត្តសម្លាញ់បានដែរ ដរាបណាគេនៅទីនេះនរណាក៏មិនអាចធ្វើបាបថេយ៍ដែរ។

<នេះឯងហ៑ានវៃយើង?>ដៃម្ខាងខ្ទប់មុខដែលដាបដោយស្នាម្រាមដៃខ្លីរបស់ជីមីនស្របនឹងសម្តីសួទាំងកំហឹងពេញខ្លួន

<កុំគិតថាយើងខ្លាចឲ្យសោះ ប៉ុននេះនៅស្ទើណាស់ប្រសិនបើនាងហ៑ានប៉ះមិត្តយើងបន្តិចទៀតនាងនឹងត្រូវខ្លាំងជាងនេះ>បញ្ចប់ប្រយោគជីមីនទាញដៃថេយ៍ថេយ៍ចេញពីកន្លែងនេះ លែងមានអារម្មណ៍ដើរទិញទៀតហើយដោយសានាងម្នាក់នេះ....

«អ៎ាយយយពួកអាខ្ទើយ»នាងស្រែដៀលពួកគេទាំងពី ដែលដើរចេញទៅមិនសូវឆ្ងាយប៉ុន្មានទេអាចធ្វើឲ្យពួកគេលឺបាន

«ទើសក្បាលនាងមែនទេ?>ត.បានមួយមាត់ហើយពួកគេបន្តដើរទៅមុខទៀតដោយមិនងាគក្រោយទៀតឡើយព្រោះថាបើនៅយូតិចយូទៀតភាពស្រស់ស្អាតនៅលើខ្លួននាងប្រហែលជាលែងមានហើយវៃបោចសក់លែងដឹងខ្មាស់គេឡូវហើយ។
  ចំណែកនាងវិញកាលដែលលឺគេដៀលបកវិញហើយបានត្រឹមតែឈរក្តៅចិត្តស្អិតទ្រូងតែម្នាក់ឯង 

<ថ្ងៃណាមួយយើងនឹងធ្វើឲ្យឯងគ្រាំចិត្តស្លាប់ គីមថេហ្យុង>នាងពោលតិចៗអាចលឺបានតែម្នាក់ឯង គុំគួននឹងថេយ៍ហ្យុង នាងហ៑ាននិយាយនាងត្រូវតែហ៑ានធ្វើទោះធ្វើដោយវិធីណាក៏ដោយ នាងស្វែងរកគ្រប់ល្បិតដើម្បីយកជុងគុកមកបញ្ឈឺចិត្តទាល់តែគេពិបាកចិត្តគ្រាំគ្រាស្លាប់....

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now