Ep:34 កាន់ដ៎...អ៎ាស់កាន់ដៃ

2K 63 2
                                    

<ហេតុអីអូនយំ>ជុងគុកសួស្របពេលថេហ្យុងកំពុងជូតទឹកភ្នែកចេញពីថ្ពាល់ ថេយ៍សម្លឹងមុខនាយភ្លើៗមុននឹងនិយាយ÷

<អូនបារម្មណ៍ពីបងហ្អឹកៗ អូនភ័យណាស់ខ្លាចបងស្លាប់ចោលអូន>ថេហ្យុងក្រោកឈរព្រមទាំងស្តីចេញមកដូចទ្រង់បារម្មណ៍ពីនាយណាស់ចឹងតែពាក្យចុងក្រោយដូចដាក់ទំនាយថែម

<មោះឡើងមកជិតបងមក...បងមិនស្លាប់ចោលអូនងាយៗទេ>ជុងគុកទះពូកទន់ៗធ្វើជាសញ្ញាឲ្យថេហ្យុងឡើងគេងក្បែរនាយ ចំណែកថេហ្យុងមិនជំទាស់ឡើយក៏ឡើងទៅដាក់ខ្លួនគេងជាមួយនាយព្រមទាំងលើកដៃទាំងគូអោបនាយទៀតផង អារម្មណ៍ដែលខឹងស្អប់ក៏រលាយបាត់មួយពព្រិចភ្នែក

<ហេតុអីមិនព្រមទៅគេង នេះក៏យប់ជ្រៅហើយមកអង្គុយយំដូចកូនក្មេងអញ្ចឹង>រាងក្រាស់ដាក់ដៃម្ខាងឲ្យថេយ៍កើយដៃជំនួសខ្នើយព្រមទាំងលេងក្បាលគេតិចៗផងដែរ

<អូនបារម្មណ៍ពីបង អូនគេងមិនលក់ទេ>ថេហ្យុង

<លើកលែងទោសឲ្យបងហើយមែនទេ>ជុងគុក

<អូនអត់ទោសឲ្យបងតាំងពីដំបូងម្ល៉េះ ទាំងអស់នេះអូនគ្រាន់តែចង់សាកចិត្តបងទេ>ដូចដែលដឹងស្រាប់ហើយថាថេហ្យុងមិនដែលខឹងជុងគុកបានយូទេទោះជារឿងនោះតូចឬធំក៏ដោយគេតែងតែអត់ទោសឲ្យនាយជានិច្ច ពេលខ្លះវាក៏ឈឺតែសុកចិត្តទ្រាំដើម្បីបាននៅក្បែរមនុស្សដែលខ្លួនឯងស្រឡាញ់

<បងអរគុណអូនដែលតែងតែអត់ទោសឲ្យបង ពេលនេះពួកយើងចាប់ផ្តើមសាថ្មីទៅ បងសន្យាថានឹងកែចរិកបងដើម្បីអូន>ជុងគុក

<អូននឹងចាំមើល>ថេហ្យុងកាន់តែអោបនាយថែមលើសដើមព្រោះតែនឹកដើមទ្រូងដ៏កក់ក្តៅនេះយូហើយ

<គេងទៅយប់ហើយ ក្មេងឆ្លាត>ជុងគុកអង្អែលក្បាលលោមលួងឲ្យថេហ្យុងគេងស្របនឹងនាយអោនមកថើបសក់ទន់រលោងមួយខ្សឺតរួចបិតភ្នែកគេងអោបគ្នាទាំងពីនាក់លើគ្រែតែមួយទៅ...!!

#ព្រឹកថ្ងៃថ្មី

ព្រឹកថ្មីបានឈានមកដល់ថេរ៉ានឹងអ្នកស្រគីមកំពុងត្រៀមបបរមួយថាស់នឹងថ្នាំសម្រាប់ជុងគុកលេប មិនដឹងថាពេលនេះនាយយ៉ាងមិចហើយទេមានឬក្បាលក្តៅខ្លួនទៀតឬអត់។បើនិយាយពីថេហ្យុងវិញប្រហែលនៅគេងបន្ទប់គេមិនខ្យល់ពីនាយផងមិនដឹង

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now