Ep:32 ចេញពីជីវិតខ្ញុំទៅ

1.6K 52 2
                                    

ពេលល្ងាចបានឈានមកដល់អ្នកស្រីគីមនឹងលោកគីមពួកគាត់ក៏ត្រឡប់មកពីខាងក្រៅ គ្រាន់តែគាត់មកដល់ក៏ឃើញជុងគុកនៅក្នុងផ្ទះគាត់ស្រាប់ តែមិនឆ្ងល់ច្រើនទេព្រោះគាត់អាចនឹងដឹងពីទំនាក់ទំនងនាយនឹងថេហ្យុង។អ្នកស្រីគីមនឹងថេរ៉ាបានត្រៀមអាហារពេលល្ងាចសម្រាប់ញាំជុំគ្នាផងដែរ...ម្ហូបជាច្រើនមិចបានតម្រៀបពេញលើតិរួចស្រេចអស់ហើយ ចំណែកសមាជិកគ្រួសារក៏អង្គុយជុំគ្នាតែដូចខ្វះនរណាម្នាក់ហើយ!

<ថេរ៉ាឡើងទៅតាមបងប្រុសឯងមក គិតចង់នៅសង្ងំក្នុងបន្ទប់ដល់ពេលណាទៀតមិនគិតរកបាយទឹកខ្លះទេយ៉ាងមិចនឹង>ដោយចាំថេហ្យុងមិនឃើញចុះមកយូពេកអ្នកស្រីគីមក៏ប្រើថេរ៉ាឲ្យទៅហៅមកញាំបាយជុំគ្នា ចាប់តាំងពីជុងគុកមកដល់ផ្ទះនេះថេហ្យុងគឺមិនចេញពីបន្ទប់ដាច់ខាត...

<ច៎ាសស...អ៎នោះបងប្រុសចុះមកល្មម>ថេរ៉ានាងប្រុងងើបឡើងទៅហៅថេយ៍ហើយតែក៏ប្រទាក់ភ្នែកឃើញថេយ៍កំពុងចុះមកល្មម

  ថេហ្យុងដើចុះពីកាំចណ្តើម្តងមួយកាំៗដោយខ្លួនគេពាក់អាវក្រាស់ៗធំៗដើម្បីទប់ស្កាត់កុំឲ្យរងាព្រោះថាថេហ្យុងនេះណាជាមនុស្សដែលចាញ់រងាបំផុតជាពិសេសគឺខែរដូវរត្រជាក់អញ្ចឹងទៀតប្រសិនបើគេពាក់អាវស្តើងៗដូចរដូវក្តៅវាអាចធ្វើឲ្យខ្លួនគេងាយប្រឈមមុខនឹងជំងឺផ្តាស់សាយ។

<មោះកូនចូលអង្គុយក្បែរបងឯងមក គេចាំឯងយូណាស់ពេលនេះប្រហែលជាឃ្លានខ្លាំងហើយ>អ្នកស្រីគីមនិយាយដោយភ្លេចគិតថាពួកគេទាំងពីនាក់កំពុងឈ្លោះគ្នា តែពាក្យទាំងនេះថេហ្យុងមិនបានស្តាប់តាមគាត់ឡើយពោលគឺដើមកទាញដៃថឹរ៉ាឲ្យចេញពីកៅអីនឹងរួវគេដាក់គូទអញ្ចឹងចុះសិមនិយាយ

<ម៉ាក់ឲ្យមនុស្សប្លែកមុខមកចូលផ្ទះមិនខ្លាចបាត់របស់ក្នុងផ្ទះទេយ៉ាងមិច មនុស្សសម័យឥឡូវមិនគួរឲ្យទុកចិត្តទេ ខាងក្រៅល្អៗតែខាងក្នុងស្អុយរលួយមិនគួឲ្យទុកចិត្តឡើយ ដូច្នេះប៉ាម៉ាក់ឆាប់ដេញគេចេញពីផ្ទះយើងទៅ>ថេយ៍និយាយក៏មិនខុសប៉ុន្មានដែរព្រោះមនុស្សយើងមិនអាចមើលតែសំបកក្រៅបានគេឃើញស្លៀកពាក់ស្អាតបាតអញ្ចឹងមិនប្រាដកថាគេជាមនុស្សល្អហើយពោលគឺអាចថាជាចោលាក់មុខក៏ថាបាន  អ៎េតែសម្តីរបស់ថេយ៍ទាំងនេះប្រៀបដូចកំពុងដៀលអ្នកកម្លោះចនជុងគុកពេកហើយល្មមអាចម៉ាស្ពឹកមុខបាន

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now