តាមស្នេហ៍សុភាពបុរស

1.1K 49 0
                                    

+jeon jungkook នាយជាមនុស្សដែលមានចរិក មុឹងម៉ាត់មិនសូវចេះមាត់ក.នោះទេ តែបើនិយាយពីរូបរាងវិញតារាសុំខ្មាស់.កម្ពស់ 1.85cm
មុខងាប់។

+Kim Taehyung គេមានរូបរាងតូចច្រឡឹងកម្ពស់សមល្មម ច្រមុះស្រួច បបូរមាត់តូចច្រមិច មុខសមនិងមាត់. មាត់សមនិងទម្រង់មុខ មនុស្សស្រីមួយចំនួនសុំខ្មាស់ Taehyung នាយជាកូនទោល នាយតូចមានចរិក កាច តែគេមិនមែនចេះតែកាចទេណាកុំយល់ច្រឡំ។

#at Seoul University School

ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់សិស្សនិសិត្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទី12 ដែលត្រូវក្លាយជានិសិត្សឆ្នាំទី1 នៃសកលវិទ្យាល័យនេះ ។ ហើយបើយើងក្រឡេកមកមើល និសិត្សវ័យជំទង់ម្នាក់ អាយុប្រហែល18ឆ្នាំកំពុងឈរ រេរា ប្រហែលជាគេកំពុងរង់ចាំអ្នកណាម្នាក់ មួយសន្ទុះក្រោយមកក៏មានសម្លេងមួយស្រែកហឡគេ

" អេ៎ កាថេយ៍ ឯងកំពុងឈរធ្វើអីនិង " សម្លេងនេះគ្មាននរណាក្រៅពីមិត្តរបស់គេនោះទេ

"យើងកំពុងចាំឯងនិងហើយ " Taehyung តបទៅមិត្តរបស់គេវិញទាំងទឹកមុខមើលមិនយល់។ អា៎មនុស្សខំឈរចាំហើយមកធ្វើសួរអីណា អត់មិនទាត់បែកគូទអាឡូវ

" ឯងកុំធ្វើមុខដូចជុះអាច់ម៍ មិនចេញចឹងមើលយើង លលេងតើ យើងសុំទោស " Jimin ជាមិត្តរបស់គេ

"ហឹស" Taehyung ងាកមុខចេញ ។

" ណាៗៗៗ យើងសុំទោសយើងធ្វើលេងតើឈប់ខឹងយើងទៅ " Jimin គេអង្រួនដៃ Taehyung ដូចកូនក្មេងទាទិញនំយ៉ាងចឹង

"យើងក៏ធ្វើលេង ហាហាហា..." Taehyungនាយបែមុខមករកមិត្តហើយសើចហឹសៗ ( តារាសម្ដែងសុំខ្មាស់ តួប្រុសរបស់ខ្ញុំ)

"អាមិត្តចង្រៃហ៊ានបោកយើងផងហេស " jimin បន្ទាប់ពីលែងដៃTaeហើយនាយស្រែកជេរមិត្តយកតែម្ដង ។

"កុំរត់ណាយើងនិងវាយឯងអោយ បែកគូទតែម្ដង " ខឹងណាស់មិនគួរមកចាញ់ល្បិចមិត្ត កំពូលល្បិចម្នាក់នេះសោះ ហឺយយ៉ាប់មែនហើយ អាមីន អើយ

"ប៊ែក "Taehyung មិនត្រឹមតែលាតអណ្ដាតដាក់មិត្តដែលកំពុងដេញតាមមកនោះទេ នៅថែមក្រវីគូទដាក់គេទៀតផង

"បើយើងមិនបានវៃឯងថ្ងៃនេះទេកុំហៅយើងថា Jimin អោយសោះ " ក្ដៅឆេវ អាលាតអណ្ដាតឌឺមធ្យមងំ អាក្រវីគូ*ដាក់គេនៀក ។ ត្រូវតែវៃអោយបែកគូ*ទើបបាន

តាមស្នេហ៍សុភាពបុរសWhere stories live. Discover now