part6 : និយាយច្រើន

263 33 0
                                    


ពេលនៅតាមផ្លូវ best friend 3 នាក់គេមិនដឹងនិយាយគ្នាអីខ្លះទេបានម្នាក់ៗមើលទៅដូចជាសើចសប្បាយក្អាកក្អាយដល់ហើយស្គាល់គ្នាមិនបានប៉ុន្មានផងមើលទៅដូចត្រូវដងត្រូវផ្លែគ្នាណាស់ និយាយពីថាចុះសម្រុងគ្នាដូចទឹកនិងត្រីយ៉ាងចឹង។ និយាយបណ្ដើរសើចបណ្ដើរអត់អាសូរដល់តៃកុងឡានសោះបើកបណ្ដើស្ដាប់បណ្ដើរទាំងមិនយល់ន័យ។ មិនយូរប៉ុន្មានពួកគេទាំង4បានមកដល់សួនកំសាន្តនៅចំកណ្ដាលទីក្រុងសេអ៊ូល ដែលមានមនុស្សច្រើនកោះករកំពុងដើរយ៉ាងស្វែងស្វាត់ ។

+សួនកំសាន្ត

" យើងដូចជាស្រេកទឹកដល់ហើយ " Jake មកដល់ភ្លាមនិយាយភ្លែត ។ មិនអោយស្រេកទឹកយ៉ាងមិចបើនៅក្នុងឡាននិយាយឡើងបែកអូហូស្ទឹង និយាយចាញ់ហែកមាត់ចោល ។ស្គាល់មុនដំបូងដូចមិនចឹងទេមុខនិងមិនសមជាអ្នកនិយាយច្រើនសោះ

" មិនអោយស្រេកយ៉ាងមិច បើនៅក្នុងឡាននិយាយនោះនិយាយខ្លាចតែចាញ់គេ " Sunghoon និយាយទាំងក្រវីក្បាលមិនគិតថាក្មេងម្នាក់នេះពូកែនិយាយចឹងសោះ

" Aww បើមនុស្សមិនចេះនៅស្ងៀមស្ងាត់ បើមិនបាននិយាយនៅវាមិនសុខ " Jake យ៉ាអាបុិបងប្រុសមិត្តគេនេះស្មានថាសុភាពតើ កាពិតក៏មិនណយដែល ។

" បានហើយៗឯងស្រេកទឹកចាំយើងទៅទិញទឹកមកអោយ " Taehyung ក្រវីក្បាលនិងមិត្ត និយាយនោះនិយាយ មិនចង់ជឿសោះថាមិត្តរបស់គេជាមនុស្សពូកែនិយាយ ។ ស្គាល់ដំបូងឃើញ ញឹមៗសោះនិងហាស

" អួយថេយ៍មិត្តសម្លាញ់យល់ចិត្តយើងដល់ហើយ " Jake ប្រែចរិកមកញិញក់ភ្លាម រត់មកតោងដៃ មិត្ត ដែលនៅមិនឆ្ងាយពីគេ មួយជំហ៊ាន

" មិនបាច់យកចិត្តទេយើងក៏ស្រេកដែលយើង ស្មាក់ខ្លួនទៅទិញនោះ " Taehyung

" តោះ Tae យើងទៅដែល ឯងនៅជាមួយបងប្រុសយើងនៅនិងហើយ *ហាមធ្វើអីបងប្រុសយើងអោយសោះ " , Jimin ក្រោយពីស្ដាប់ពួកគេ3នាក់និយាយគ្នារួចហើយក៏និយាយឡើង។ ហើយប្រយោគចុងក្រោយក៏ខ្សិបប្រាប់មិត្តខ្លាចបងប្រុសឮ

" យើងនិងទៅធ្វើអីបងប្រុសឯងបាន ឆើស ទៅៗ "  Jake អោនទៅខ្សិបតបមិត្តវិញ ។ អោយគេធ្វើអី Sunghoon យ៉ាងមិចមើលទៅដូចសុភាពបុរសដែតែចេះតមាត់ឆើស

តាមស្នេហ៍សុភាពបុរសKde žijí příběhy. Začni objevovat