Part 11 : សួរបន្ដិចក៏មិនបាន

105 19 0
                                    


" អត់ទេបាទ គឺសិស្សច្បងមកបាន ខ្ញុំគ្រាន់តែឆ្ងល់មិចបានជាខ្ញុំនៅទីនេះសិស្សច្បងក៏នៅទីនេះដែរ" ថេយ៉ុងនិយាយបណ្ដើររៀបសៀវភៅបណ្ដើរ។ រីឯងជីមីន និង
ជេគឃ៍ នៅរៀបនៅជួរមួយទៀត

" រកកន្លែងបានឬនៅ " Jungkook នាយមិនតបនិងសម្ដីដែល taehyung និយាយទេ នាយបែជាសួររឿងផ្សេងទៅវិញ។ ព្រោះនាយចង់អោយឆាប់ចប់និងមិនចង់ពាក់ពាន់ជាមួយក្មេងនេះទៀត

" គឺរកបានហើយបាទ ចាំខ្ញុំផ្ញើរ location អោយបាទ" taehyung តបទាំងញញឹមបិទមាត់មិនជិត

" បើរកបានល្អហើយ " ថាហើយនាយក៏បានដើរចេញទៅដោយកាន់សៀវភៅដែលនាយរកអម្បាញ់មិញនេះទៅជាមួយ។

" មិញនេះឯងនិយាយជាមួយអ្នកណា " Jimin ដែរទើបមកពីកន្លែងដែលគេរៀបសៀវភៅមិញនេះ ឮដូចសម្លេងTaehyung ទើបនាយតូចសួរ

" អ៎!! គឺយើងនិយាយជាមួយសិស្សច្បង Jungkook " Taehyung

" និយាយរឿងអី?? " Jimin

" គឺរឿងដើរលេងជាមួយគាត់នោះអី "
៊៊Taehyungញញឹមសប្បាយចិត្ត

" តើឯងជ្រើសរើសកន្លែងណា??? " jake

" យើងគិតថាទៅ2-3កន្លែងល្អទេ "Taehyung

" យើងមិនដឹងទេ ឯងគួរតែសួរសិស្សច្បងសិនទៅ" jake "ពិតមែនហើយ"jimin បន្ត

" Okay " Taehyung និយាយចប់ពួកគេក៏រៀបចំសៀវភៅបន្តរហូតរួចរាល់ ទើបបំបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។

Skip ល្ងាច

នៅពេលមកដល់ផ្ទះនាយតូចថេយ៉ុង បានងូតទឹកនឹងរៀបចំខ្លួនរួចរាល់ ក៏ចុះទៅញុាំអាហារពេលល្ងាចរួចរាល់គេឡើងមកបន្ទប់របស់គេវិញនឹងទាញទូរសព្វ call ទៅ Jungkook។

" ហាឡូ!! អ្នកណាគេដែរ? " Jungkook នាយលើកទូរស័ព្ទមកដាក់ផ្អិបនឹងត្រចៀកបន្ទាប់មកនាយក៏ចោទសួរទៅខ្សែររយ:ម្ខាងទៀតដែលបាន call មក

" ហាឡូ!! សួស្តីសិស្សច្បង គឺខ្ញុំ Taehyung "

" គឺឯងទេហេស មានការអ្វីឬ? " Jungkook

" បាទ គឺមិនមានការអ្វីទេ ខ្ញុំគ្រាន់តែ call ទៅសួរសិស្សច្បងថាថ្ងៃអាទិត្យ ខ្ញុំគិតថាពួកយើងគួរតែទៅបណ្ណាល័យ Starfield សិស្សច្បងគិតយ៉ាងមិចដែរ " Taehyung ហេតុអ្វីនាយតូចជ្រើសទៅបណ្ណាល័យនេះ? គឺដោយសារតែគេបានដឹងខ្លះៗពី Jungkook គឺនាយគឺជាមនុស្សម្នាក់ដែលចូលចិត្តសៀវភៅ ហេតុដូច្នេះហើយទើបគេជ្រើសយកបណ្ណាល័យ Starfield ពីព្រោះទីនោះគឺសម្បូរទៅដោយសៀវភៅគ្រប់ប្រភេទ។

You've reached the end of published parts.

⏰ Last updated: May 16, 2023 ⏰

Add this story to your Library to get notified about new parts!

តាមស្នេហ៍សុភាពបុរសWhere stories live. Discover now