Part12:អតីតកាល

3.2K 159 2
                                    

«ហឹសៗៗ...ម៉ាក់មែនទេ....ម៉ាក់ៗឆាប់ទៅរកប្រពន្ធកូនរបស់ខ្ញុំអោយមកជួបខ្ញុំភ្លាមទៅខ្ញុំនឹកប្រពន្ធកូនខ្ញុំខ្លាំងណាស់.......»នាយក្រាស់បែមុខទៅម្ខាងអកស្រាដែលនៅនិងដៃស្រាប់រហូតដល់ហូហៀចេញមកពាសពេញមាត់ លោកស្រីចនឃើញបែបនោះក៏បង្ហូទឹកភ្នែកដោយក្ដីអាណិតចុះមក  គាត់ពិតជាអាណិតកូនប្រុសរបស់គាត់ខ្លាំងណាស់ តែគាត់មិនដឹងជួយតាមរបៀបណាត្បិតថាកន្លះខែមកនេះគាត់ក៏បានដឹងមកថាយូនហ្គីកូនបងរបស់គាត់ក៏ព្យាយាមតាមជួយរកថេយ៉ុងដូចគ្នាដែរតែមិនប្រទះសោះ

ក្រាក~~~ក្រឹប~~~

ទ្វាបន្ទប់នាយក្រាស់បានរបើកឡើងដោយស្នាដៃរបស់យូនហ្គីជាបងនាយគ្រាន់តែឃើញសភាពក្នុងបន្ទប់របស់ប្អូនប្រុសតែម្នាក់របស់ប្អូនហើយហួសចិត្តខ្លាំងៗតែម្ដង ត្បិតថានាយក្រាស់ជុងហ្គុកគេជាមនុស្សដែលចូលចិត្តភាពស្អាតបាតតែពេលនេះបែជាគគ្រិចខ្លាំងពិតមែននាយក៏ដើរវាចៗទៅរកនាយក្រាស់ដែលអង្គុយនៅជាមួយនិងម៉ាក់របស់គេនៅក្បែរ

«នេះដល់ថ្នាក់និងផងហ្អី...ខានចូលមកតែប៉ុន្មានថ្ងៃសោះ...ម៉ាក់ៗចេញទៅខ្ញុំយកវាទៅងូតទឹក...ជេងមកជួយយើងយកអ្នកប្រុសឯងទៅងូតទឹកបន្តិច»សូហ្គាហៅអ្នកបម្រើប្រុសអោយមកជួយគ្រានាយក្រាស់ទៅងូតទឹកចេញអាលនិងបានចេញពីបន្ទប់ខ្លះបើនៅសំកុកតែក្នុងបន្ទប់បាយមិននឹកទឹកមិនស្រេកបែបនេះប្រាកដជានិងឆាប់បានស្គាល់ឋានសួគ៍អីលូវហើយ មើលចុះសភាពនាយពេលនេះមិនខុសពីមនុស្សអនាថានោះទេគួអោយសង្វេគណាស់នេះត្រឹមតែកន្លះខែ ទម្រាំតែ១ខែ ២ខែ ១ឆ្នាំ ២ឆ្នាំវិញនោះនាយមិនក្លាយជាសិលាហើយទេហ្អី

_____________
បន្ទាប់ពីយកនាយទៅចាត់ការងូតទឹក កែរូបរាងថ្មីអោយនាយមួយសន្ទុះធំរួចមកពេលនេះក៏បានរួចរាល់ហើយ ចន ជុងហ្គុុកដែលជាCEOកម្លោះក៏បានវិលត្រលប់មកវិញម្ដងទៀតហើយតែវិលត្រឹមតែរូបរាងប៉ុណ្ណោះចិត្តគំនិតគឺនៅមិនទាន់ត្រលប់មក100ភាគរយនោះទេ

នាយក្រាស់អង្គុយនៅតុបាយដោយធ្មឹងថ្មាតសូម្បីតែម៉ាក់រឺបងប្រុសរបស់គេក៏គេមិននិយាយជាមួយនោះដែរ

រឿង      🔥CEO Jeon Jungkook🔥🔞 "ចប់"Where stories live. Discover now