Part21: Video Clip

2.6K 138 1
                                    

«បើសិនជាថេយ៉ុងបានឃើញវីដេអូនេះគេនិងព្រមអភ័យទោសអោយអាជុងមិនខាន...»បន្ទាប់ពីមើលវាហើយនាយក៏នឹកឃើញដល់ថេយ៉ុងមុនគេទឹកមុខក៏ញញឹមចេញមកយ៉ាងស្រស់ ពេលនេះប្អូនរបស់គេមានសង្ឃឹមហើយ ទើបនាយក្រាស់ប្រញាប់ដកហូតកូនCDតូចនោះចេញពីក្នុងកុំព្យូទ័ររបស់ជុងហ្គុកដាក់វានៅក្នុងស្រោមវិញទើបលើកលេតថបនោះទៅជាមួយព្រមជាមួយនិងស៉ីឌីនោះផងដែរ

#Skip
មកមើលខាងជុងហ្គុកនៅឯសណ្ឋាគាវិញម្ដងគឺនាយកំពុងតែអង្គុយមើលជាងជួសជុល មិនមែនជួសជុលម៉ាស៉ីនត្រជាក់ទេគឺជួសជុលគ្រប់យ៉ាងតែម្ដង គឺនាយកំពុងតែអោយពួកគេមកជួសជុលបន្ទប់ស្នាក់របស់នាយដែលនៅក្នុងសណ្ឋាគានោះអី គេចង់រៀបចំអោយវាខុសពីពេលមុន ដែលវាមើលទៅគឺស្រស់ស្រាយ មានពន្លឺជាងមុន ដែលពីមុនបន្ទប់មួយនេះវាមានពណ៌ខ្មៅគ្រប់កន្លែងទាំងអស់

«រួចរាល់ហើយលោក»ជាងប្រុស
«អរគុណហើយលោកទៅគិតលុយជាមួយនិងមេការរបស់ខ្ញុំចុះ»ជុងហ្គុក
«បាទបើចឹងខ្ញុំសុំលាលោកសិនហើយ»ថាហើយនាយជាជាងក៏បានចេញទៅ

«ខ្ញុំនិងរៀបចំទីនេះអោយក្លាយជាកន្លែងដែលថ្មីវានិងគ្មានការចងចាំចាស់ៗទៀតនោះទេ»នាយក្រាស់ដក់ដង្ហើមមួយហឹសយ៉ាងវែងគេចង់អោយការចងចាំដែលអាក្រក់នោះរសាត់ចេញពីក្នុងការចងចាំរបស់គេ វាគឺជារឿងដែលអាក្រក់នៅក្នុងចិត្តគេមកជាច្រើនខែ គ្រាន់តែមួយប៉ប្រិចភ្នែកសោះគេបានធ្វើអោយមនុស្សម្នាក់មនុស្សដែលគេស្រលាញ់ខ្លាំងត្រូវមកបាត់បង់គ្រប់យ៉ាងព្រោះតែគេ បន្ទប់នេះហើយដែលជាដើមហេតុទាំងអស់

នាយក្រាស់បានរៀបចំបន្ទប់នេះអោយមានពណ៌សរ ចាំងពន្លឺព្រះអាទិត្យពីខាងក្រៅចូលមកបាន មានផ្ការស្រស់រៀបចំគ្រប់កន្លែង គ្រែពូក សាឡុង តុ កៅអីក៏ប្ដូពណ៌ទាំងអស់ពីមុនអាចថាវាមានពណ៌ខ្មៅស្ទើតែ100ភាគរយទៅហើយមិនថារបស់របរប្រើប្រាស់ ជញ្ជាំងដេគ័រអ្វីឡើយ ជាពិសេសនោះគឺក្លិនរបស់បន្ទប់ ក្នុងបរិវេនទាំងអស់ក្នុងបន្ទប់ទាំងមូលវាមានក្លិនក្រអូបផ្កាសាគឺរ៉ាទាំងអស់វាគឺជាក្លិនដែលជាសំណព្វចិត្តរបស់ថេយ៉ុង គេចង់អោយទីនេះមានតែរឿងល្អៗដែលជាការចងចាំល្អរវាងគេនិងថេយ៉ុង  អាចថាពេលនេះនាយគឺមិនបានប្រែប្រួលតែម្យ៉ាងនោះទេទាំងចារិកឬកពារ ចិត្តគំនិត ស្ថានភាពការស់នៅក៏ប្រែប្រួលទៅជាមួយដែរ

រឿង      🔥CEO Jeon Jungkook🔥🔞 "ចប់"Where stories live. Discover now