Part22:បុគ្កលិកដាក់ពាក្យថ្មី

2.6K 135 0
                                    

«ឯងគួតែអភ័យទោសអោយគេណាថេ...ឯងក៏ស្រលាញ់គេមិនអីចឹងហ្អី...ការអត់ទោសនិងអភ័យទោសគឺជាការដោះលេងទុកចេញពីក្នុងចិត្តរបស់យើង...មើលទៅគេក៏ស្មោះត្រង់និងឯងរឿងលើកនេះចាត់ទុកថាវាគឺជាចំណងចងអោយឯងនិងគេបានស្រលាញ់គ្នានិងយល់ពីគ្នាទៅវិញទៅមកទៅចុះ...យើងជឿថាកូនរបស់ឯងក៏ចង់ឃើញប៉ាតូចនិងប៉ាធំរបស់គេត្រូវគ្នាវិញដែរ  ឯងពិចារណាអោយល្អៗណា រឿងល្អៗនិងមនុស្សល្អៗមានចូលមកក្នុងជីវិតយើងមិនច្រើនទេ គិតមើលថ្ងៃដែលមានរឿងល្អៗជាមួយគ្នានោះនិងធ្វើអោយឯងមានក្ដីសុខណា...»ជីមីនអោបស្មាមិត្តនិយាយលួងលោមមិត្តយ៉ាងយកចិត្តទុកដាក់

#Skip
              _3ថ្ងៃកន្លងផុតទៅ

+ព្រឹកថ្ងៃថ្មី

[សណ្ឋាគាJk World]

រាងក្រាស់ជុងហ្គុកកំពុងតែឈរបញ្ជាកាងារដោយផ្ទាល់ទៅកាន់មេការមើលទៅគឺម៉ឺងម៉ាត់ខ្លាំងណាស់ ទោះបីជានាយកែប្រែចរិកក្លាយជាមនុស្សដែលគួអោយស្រលាញ់ពិតមែនប៉ុន្តែរឿងកាងារនាយគឺនៅដដែលម៉ឺងម៉ាត់ អង់អាចបែបនេះទើបសមជាអ្នកគ្រប់គ្រង

«លោកធ្វើគ្រប់យ៉ាងតាមខ្ញុំបញ្ជាចុះហើយមើលកាងារជំនួសខ្ញុំផងតោះអ្នកនាងជី»ជុងហ្គុកបញ្ជាកូនចៅរួចហើយក៏ងាក់មករកអ្នកនាងលេខាពួកគេត្រូវឡើងទៅជាន់ខាងលើគឺជាOfficeរបស់ជុងហ្គុក

#Skip
យើងងាកមកមើលខាងថេយ៉ុងវិញម្ដងវារំលងមកជាច្រើនថ្ងៃហើយដែលគេមិនបានជួបជាមួយនិងជុងហ្គុក ដូចជាស្ងាត់ៗយ៉ាងមិចមិនដឹងនោះទេនិយាយរួមតាំងពីថ្ងៃនោះថ្ងៃដែលបងប្រុសរបស់គេ ជេហ៊ុបបានដេញអោយគេចាកចេញទៅម្ល៉េះហើយនាយក៏ស្ងាត់មិនឃើញមករកគេទៀតសោះ រឺមួយក៏គេណាយពីខ្លួន ឬក៏គេកំពុងតែមានស្នេហាថ្មីជាមួយនិងអ្នកដែលស័ក្តសម្តជាមួយគេ ខួក្បាលដែលវាពោពេញទៅដោយសញ្ញាសួរជាច្រើនកំពុងតែផ្ទុកពេញខួក្បាលពេលនេះគេពិតជាចង់ដឹងណាស់ថាជុងហ្គុកលេងចង់បានគេទៀតហើយមែនទេ?ទើបបានជាស្ងាត់បែបនេះ 

ពោះរបស់គេនៅមិនទាន់ធំនៅឡើយព្រោះគេទើបតែបាន2ខែជាងប៉ុណ្ណោះតែអាការះចាញ់គឺវាបានបាត់ទៅហើយណាមួយគេក៏បានការថែទាំយ៉ាងល្អពីគ្រួសាររបស់ជេហុប អ៊ុនជីតែងតែប៉ូវនៅអាហារបំប៉នសុខភាពអោយគេរហូតគេមិនពិបាក អ្វីទាំងអស់

រឿង      🔥CEO Jeon Jungkook🔥🔞 "ចប់"Where stories live. Discover now