EP:13

799 39 0
                                    

ក្រោយពីត្រឡប់មកពីផ្ទះលោកចនវិញម្នាក់ៗស្ងាត់ល្អណាស់។អត់តែជីមីនទេមកដល់គិតតែញុាំៗនំផងស្ករគ្រាប់ការ៉េមនិយាយពីថាអត់ខ្វល់សោះម៉ង។

<<ថេយ៍..អូនកើតអីហេតុអីមុខអូនស្រពោនម្ល៉េះ?>>ជុងហ្គុកអោបរាងតូចពីក្រោយទើបសួរព្រោះរាងតូចគេងបែរខ្នងដាក់នាយ។(គេងពេលថ្ងៃ)

<<អូនមិនកើតអីទេ..បងចង់ញុាំអីទេអូនទៅធ្វើអោយ>>ថេយ៉ុងជូតទឹកភ្នែកចេញមុននិងងាកមកញញឹមតបជាមួយនាយ។

<<បងមិនឃ្លានទេ..តែបងបារម្ភពីអូនប្រាប់បងមកណាកុំលាក់អី>>ជុងហ្គុក

<<ហុឹក..ៗអូនឈឺ..ព្រោះម៉ាក់បងគាត់និយាយត្រូវហើយ..ក្មេងគ្មានខាន់ស្លាគ្មានអ្នកណាទទួលស្គាល់ទេ>>ថេយ៉ុងទប់ទឹកភ្នែកមិនជាប់ក៏ប្រលែងយំមុខជុងហ្គុកទាំងដែរជុងហ្គុកមិនធ្លាប់ឮឬឃើញថេយ៉ុងយំនោះទេ។

<<រឿងនេះ?>>

<<ហុឹម..>>

<<សឺតៗៗអូនកុំបារម្ភអីស្អែកនេះបងអោយកូនចៅទៅទទួលម៉ាក់ប៉ាអូនមកនៅផ្ទះនេះហើយ..និងរៀបចំពិធីរៀបការពួកយើង>>ជុងហ្គុកអស់សំណើងនិងថេយ៉ុងដែរយំរឿងមួយនេះ។

<<ពិតមែនហេស៎..តែចុះម៉ាក់ប៉ាបង>>

<<អូនកុំខ្វល់អី..ត្រៀមខ្លួនចាំថ្ងៃការទៅដឹងទេ>>ជុងហ្គុកអង្អែលក្បាលរាងតូច

<<ដឹងហើយ>>

<<អញ្ចឹងបងសុំទៅមើលក្រុមហ៊ុនមួយភ្លែតអូននៅលេងជាមួយជីមីនសិនទៅណា..ជុប>>ជុងហ្គុកដើបថេយ៉ុងមួយខ្សឺតហើយក៏ចាកចេញទៅក្រុមហ៊ុនទុកចោលយូហើយមិនដឹងថាចំនិតនាយធ្វើការយ៉ាងមិចទេ។

<<ហុឹម..ចាំមើលណាអ្នកម៉ាក់ក្មេក..ខ្ញុំនិងធ្វើអោយអ្នកម៉ាក់ស្រឡាញ់កូនប្រសារដូចជាខ្ញុំនេះអោយខ្លាំង>>ជុងហ្គុកចេញទៅបាត់ថេយ៉ុងក៏ញញឹមខ្ចាយទាំងគិតក្នុងចិត្ត។

ទីតៗសម្លេងសុីផ្លេឡានបានបន្លឺឡើងនៅមុខផ្ទះជុងហ្គុកជីមីនក៏ដើរទៅមើល។

<<ហេ៎..លោកឯងអត់ការងារធ្វើឬយ៉ាងមិចបានមកសុីផ្លេមុខផ្ទះគេនិង?>>គ្រាន់តែដឹងថាអ្នកណាភ្លាមជីមីនជ្រត់ចង្កេះស្រែកស្តីអោយស៊ូហ្គាញ៉ែតៗរហូតនាយស៊ូហ្គាបិតត្រចៀក។

រឿង✨ស្នេហ៍ប្រុសពិការ💕Onde as histórias ganham vida. Descobre agora