EP:20ចូលរួមត្រេកអរផងលោកចន🎉🎂

760 39 0
                                    

មួយខែក្រោយមក;កាត់ៗឆាប់ចប់😑

<<ថេយ៍..អូនរួចឬនៅ>>សម្លេងស្រែកសួរប្រពន្ធគ្មានអ្នកណាក្រៅពីជុងហ្គុកទេ។

<<រួចហើយតោះ..>>ថ្ងៃនេះជាថ្ងៃថេយ៉ុងទៅពិនិត្យតាមសន្យាជាមួយប្តីមួយខែមុន។

<<អញ្ចឹងឆាប់ឡើងមក..>>ជុងហ្គុកថ្ងៃនេះសប្បាយចិត្តចម្លែកណាស់។

ជុងហ្គុកនិងថេយ៉ុងបានបើកឡានមកមន្ទីពេទ្យធំជាងគេក្នុងទីក្រុងសេអ៊ូល។

<<សួស្តីអ្នកគ្រូពេទ្យ>>ជុងហ្គុកកាន់ដៃប្រពន្ធចូលមកខាងក្នុង។

<<ច៎ាស..សួស្តីលោកឈ្មោះអ្វីដែរ?>>អ្នកគ្រូពេទ្យ

<<ចន ជុងហ្គុក>>

<<អ៎ស..លោកចនទេហេស៎..អធ្យាស្រ័យផងមិញនេះគ្មានការគួរសម..>>អ្នកគ្រូពេទ្យញញឹមនិងធ្វើការសុំទោសទៅនាយព្រោះថានាយជាម្ចាស់ក្រុមហ៊ុននិងជាសេដ្ឋីធំជាងគេនៅកូរ៉េ។

<<បាតមិនអីទេ>>

<<តើលោកចនមកពិនិត្យសុខភាពមែនទេ?>>

<<គឺ..នេះខ្ញុំនាំភរិយាមកពិនិត្យ>>

<<ភរិយាលោកចន?..ជាប្រុស?>>អ្នកគ្រូពេទ្យសួរទាំងឆ្ងល់.ជាសេដ្ឋីហើយហេតុអីយកប្រពន្ធប្រុស។

<<ពិនិត្យទេ?>>នាយសួរទាំងមុខស្មើរនាយមិនចូលចិត្តទេអ្នកណាដែរសួរចាក់ឬសគល់នេះ។

<<ច៌ាពិនិត្យ..សូមទៅបន្ទប់លេខ7លោក ដុកទ័រនៅទីនោះ>>

<<បាតអគុណហើយ..តោះអូន>>ជុងហ្គុកក្រសោបចង្កេះប្រពន្ធដើរទៅរកបន្ទប់លេខ7។

<<ភរិយាប្រុស?..ជាសេដ្ឋីហើយមិចក៏អញ្ចឹងឬក៏គ្មានស្រីដែរល្អត្រូវចិត្តគាត់..ឬមួយភរិយាប្រុសគាត់មានចំណុចពិសេសដែរអាចទាក់ចិត្តគាត់..>>អ្នកគ្រូពេទ្យឈនិយាយម្នាក់ឯងឆ្ងល់រឿងជុងហ្គុក។

បន្ទប់លេខ07

តុតុតុ

<<ចូលមក>>

<<សួស្តីលោកដុកទ័រ>>

<<អរ..សួស្តីលោកចនអធ្យាស្រ័យផង>>

រឿង✨ស្នេហ៍ប្រុសពិការ💕Where stories live. Discover now