EP:26បើខ្ញុំធ្លាប់មានប្រពន្ធហើយខ្ញុំសុំនាងរៀបការតើនាងព្រមទទួលយកខ្ញុំទេ

844 41 0
                                    

ប្រហែលមួយម៉ោងក្រោយមកលោកដុកទ័រក៏បានចេញមកវិញ។

<<លោកគ្រូពេទ្យកូនខ្ញុំយ៉ាងហើយ>>ពូគឹមឃើញលោកគ្រូពេទ្យចេញមកក៏ចូលទៅសួរគាត់។

<<កូនរបស់លោកមិនអីទេដោយសារតែកូនធ្វើទុកខ្លាំងជាងរាល់ដងអញ្ចឹងទើបធ្វើអោយគេខ្សោយ..>>លោកដុកទ័រ

<<អគុណលោកគ្រូពេទ្យហើយ>>ពូគឹមអោនគំនាមគោរពទៅគាត់។

<<មិនអីទេនេះជាតួនាទីខ្ញុំស្រាប់ហើយ..តែយកល្អអោយអ៊ាប់ប៉ានៅសម្រាកនៅទីនេះក៏ល្អដែរព្រោះនៅតែប៉ុន្មានថ្ងៃទៀតនិងសម្រាលហើយកុំអោយពិបាកធ្វើតំណើរមក>>

<<បាតលោកគ្រូពេទ្យ..តាមនិងចុះ>>

<<បាតអញ្ចឹងខ្ញុំសុំទៅមើលអ្នកផ្សេងសិនហើយអាចចូលទៅមើលគេបានបន្ទប់លេខ7>>លោកដុកទ័រថាហើយក៏ដើរទៅមើលអ្នកផ្សេង។

<<អាអេ..ឯងទៅផ្ទះហើយអោយម៉ែដោះរៀបចំសំលៀកបំពាក់អោយកូនយើងផង>>ពូគឹម

<<បាតអ៊ំ..អញ្ចឹងខ្ញុំទៅហើយ>>នាយអេក៏ចាកចេញទៅភូមិគ្រឹះវិញ។

<<តោះអូនទៅមើលកូនយើង>>ពូគឹមក៏នាំប្រពន្ធទៅមើលថេយ៉ុង។

ចំណែកខាងក្រុមហ៊ុនឯនេះវិញគ្មានដឹងរឿងស្អីបន្តិចទេព្រោះតែរវល់ជាមួយអ៊ែនណាមិនទំនេរសោះ។

<<អឺល្ងាចនេះ..លោកចនទំនេរទេ>>

<<សម្រាប់នាងខ្ញុំទំនេរ24ម៉ោងចង់ទៅណាមែនទេ>>ជុងហ្គុកញញឹមជាមួយនាង។

<<អឺ..គឺខ្ញុំចង់ញុាំបាយល្ងាចជាមួយលោកតែខ្លាចលោករវល់ជាមួយប្រពន្ធ>>អ៊ែនណានិយាយទាំងចេញរឹកញិកញ៉ក់ដាក់ជុងហ្គុក។

<<ហុឹសៗកុំខ្វល់អីខ្ញុំមិនរវល់ទេ..អឺនេះក៏ល្ងាចដែរទៅតែម្តងទៅ>>

<<ចាស៎..លោកចនគួរអោយស្រឡាញ់ខ្លាំងណាស់>>អ្នកទាំងពីរក៏បណ្តើរគ្នាចេញពីក្រុមហ៊ុនទៅហាងអាហារល្បីមួយកន្លែង។

រីងៗៗ

<<អាឡូម៉ាក់>>

*ឯងនៅទីណាជុងហ្គុក*អ្នកស្រីចន

រឿង✨ស្នេហ៍ប្រុសពិការ💕Where stories live. Discover now