Part13:CEO JeonJungkook

2.9K 155 0
                                    

«នេះ..គឺជា...ជីមីន...» តើគេជាអ្នកណាទើបបានជាស្គាល់ជីមីនដែរ?

______________
+នៅក្នុងOffice

តុក~~~តុក~~~
«ចូលមក»Boss
«Bossហៅខ្ញុំមកមានការអ្វីដែរទៅបាទ»មេការ
«អង្គុយចុះសិនមក»Boss
«យើងខានមកហាងយូតើមានបញ្ហាអ្វីដែលជួបកន្លងមកទេ»នាយជាម្ចាស់ហាងពោលពាក្យឡើងទាំងកាន់ប៊ិចធ្វើការរបស់គេនៅនិងដៃដដែលពោលគឺនាយមិនបានងាក់មកមើលមេការនោះឡើយ

«គឺគ្មានទេបាទគ្រប់យ៉ាងគឺល្អ»មេការ
«អ្ហឹម យើងទុកចិត្តលោកមិនខុសពិតមែន...អ្ហឹមនិយាយចឹងអ្នកឆុងកាហ្វេប្រចាំហាងអ្នកចាស់ទៅណាបាត់ហើយ»Boss

«គឺនាងសុំឈប់ព្រោះត្រូវរៀបការណាBoss»មេការ
«ចុះអ្នកថ្មីគេចូលមកធ្វើបានយូប៉ុណ្ណាហើយគេទុកចិត្តបានដែរទេ»Bossទម្លាក់ប៊ិចចុះមុននិងចាប់សម្លឹងនាយមេការចាំស្ដាប់ចម្លើយយ៉ាងយកចិត្តទុកដាក់

«អ៎  ជីមីនគេជាក្មេងល្អណាស់បាទជាក្មេងសុភាពរាបសារ រួសរាយ និងអត់ធ្មត់ណាស់Bossអាចទុកចិត្តបាន»មេការ

«ល្អបើលោកថាល្អទៅហើយយើងក៏មិនមានអ្វីត្រូវបារម្ភដែរ»Boss

«Bossអស់អីហើយមែនទេបើចឹងខ្ញុំសុំទៅធ្វើការបន្តហើយបាទ»មេការឃើញនាយជាម្ចាស់ហាងហាក់ដូចជាស្ងាត់មិនឃើញសួនាំអ្វីគេទៀតទើបផ្ដើមនិយាយសុំចេញទៅបំពេញកាងារបន្ត

«ឈប់សិនលោកចេញទៅហៅអ្នកឆុងកាហ្វេថ្មីនោះចូលមកជួបយើងផង ហើយអោយគេកាន់Americanoក្ដៅអោយយើងមួយកែវផង»អ្នកជាម្ចាស់ហាងបញ្ជាមេការរួចទើបនាយក្រោកឈរចេញពីតុធ្វើការ

«បាទBoss»មេការអោនលាហើយក៏ដើរចាកចេញទៅ

__________
តុក~~~តុក~~

ទ្វាបន្ទប់Officeរបស់Bossបានបន្លឺឡើងម្ដងទៀតគឺប្រហែលជាជីមីនគេបានមកដល់ហើយ

«Bossខ្ញុំជីមីនមកដល់ហើយបាទ»ជីមីនចូលមកដល់ខាងក្នុងតែមិនបានឃើញវត្តមានរបស់Bossគេនោះទេហើយមនុស្សម្នាក់ក៏គ្មាននោះដែរជីមីនទើបដើរហួសចូលទៅដល់ខាងក្នុងបន្តិចងាក់មើលឆ្វេងស្ដាំក៏មិនបានឃើញគេឈរសម្លឹងមើលមួយសន្ទុះក៏ស្រាប់តែ
មានសម្លេងមាំគ្រលនៅពីក្រោយខ្នងរបស់គេបន្លឺឡើងធ្វើអោយជីមីនភ្ញាក់ព្រឺតភ្លាត់ជើងដួល...

រឿង      🔥CEO Jeon Jungkook🔥🔞 "ចប់"Where stories live. Discover now