Part18:លោកចង់ចាប់ខ្ញុំរំលោ*...

3.1K 148 2
                                    

+ម៉ោង1រំលងអាធ្រាត

សម្លេងក្អក់ឃុងៗរបស់នាយក្រាស់បានធ្វើអោយនាយតូចស្រាប់តែភ្ញាក់ឡើង

«អ្ហឹម...គេកើតអីអីញ្ចេះ..»រាងតូចក៏ប្រះខ្លួនក្រោកតម្រង់ទៅបើកភ្លើងបំភ្លឺបន្ទប់ ហើយក៏ដើរទៅជិតនិងនាយក្រាស់ព្រោះលឺសម្លេងថ្ងូរនិងក្អក់ឃុងៗរបស់នាយ

«រងារណាស់...ហ្ហា...រងារ....»នាយក្រាស់មមើនិយាយតែម្នាក់ឯងដៃទាំងគូអោបភួយដែលដណ្ដប់ជាប់ខ្លួននោះយ៉ាងណែន

«នេះលោកគ្រុនហ្អី...ក្ដៅខ្លួនណាស់...»រាងតូចលូកដៃទៅស្ទៀបថ្ងាស់នាយក្រាស់ក៏ឃើញថាក្ដៅ នេះនាយប្រហែលជាគ្រុនហើយ ត្រូវទឹកភ្លៀងជាច្រើនម៉ោងត្រូវថ្ងៃទៀត

នាយតូចក៏ដើរចុះទៅខាងក្រោមមួយសន្ទុះទើបត្រលប់មកវិញជាមួយនិងថ្នាំប៉ុន្មានគ្រាប់និងទឹកមួយកែវមកជាមួយផង

«លោក...លោកក្រោកញាំថ្នាំ...»នាយតូចទៅជួយគ្រារាងក្រាស់អោយក្រោកអង្គុយផ្អែកខ្នងនិងសាឡុងទើបនាយតូចអោយថ្នាំទៅគេញាំ

«ហ្ហា....ថេ...»នាយក្រាស់សម្លឹងមុខថេបន្តិចទាំងទឹកមុខដែលគ្មានកម្លាំងកំហែង ប្រាកដហើយមួយថ្ងៃនេះរវល់តែរឹងមានះចង់បានពាក្យអភ័យទោសពីនាយតូចគេគ្មានបានញាំអីចូលពោះម៉ាតាក់តិចឡើយហើយនៅមកឈរ ធ្មឹង នៅមួយកន្លែងថែមទៀតហើយត្រូវមកឈរហាលភ្លៀងទៀតនេះហើយលទ្ធផលរបស់នាយដែលគិតតែពីសម្រុកៗមិនឈប់ឈរ ពេលនេះជើងក៏ត្រូវជាប់សសៃហើយក៏មិនដឹង ឈរត្រឹមតែ10ទៅ20នាទីដៃជើងក៏ពិបាកណាស់ទៅហើយនេះយ៉ាងមួយថ្ងៃមិនធម្មតានោះទេចន ជុងហ្គុកនៀក

«អ្ហឹម...បងមិនកើតអីទេអូនទៅគេងវិញចុះ»នាយក្រាស់ក្រោយលេបថ្នាំរួចក៏សម្ដែងធ្វើជាមិនឈឺនេះហើយដែលគេហៅថារឹងក្បាលនោះត្រូវទេ

«ខ្លួនក្ដៅគគុកបែបនេះហើយនៅថាមិនអីទៀតហ្អី...នេះបើកុំតែខ្ញុំខ្លាចថាកូនខ្ញុំកើតមកគ្មានប៉ាកុំអីខ្ញុំមិនខ្ចីខ្វល់ជាមួយនិងលោកនោះទេមកឆាប់ក្រោកទៅដេកនៅលើគ្រែទៅ»រាងតូចស្ដីអោយញ៉ែតលើកឡើងខ្លាចថាកូនកើតមកគ្មានប៉ាតែមើលទៅទឹកមុខដូចជាបារម្ភពីគេច្រើនជាងទេដឹង

រឿង      🔥CEO Jeon Jungkook🔥🔞 "ចប់"Where stories live. Discover now