Part15:CEO JeonJungkook

2.8K 155 1
                                    

«ហ៎ាថេយ៉ុង....ពិតៗមែនហើយអ៊ុំៗចាំបានត្រូវទេ»សូហ្គាទើបតែបានឃើញរូបរបស់ថេយ៉ុងនៅលើកាតបុគ្កលិកនោះទើបគេដឹងរឿងដែលម៉ែដោះនិងជុងហ្គុកនិយាយគ្នាពីរឿងអ្វី

«គឺ...អ៊ុំ......»ម៉ែដោះ

____________

#ថ្ងៃថ្មី

ព្រឹកនេះក៏ដូចជាសព្វដងជេហុបគេទៅមន្ទីពេទ្យ អ៊ុនជីក៏ទៅហាងរបស់គេចំនែកឯជីមីនក៏ទៅធ្វើការនៅហាងកាហ្វេដូចរាល់លើក ហើយផ្ទះដ៏ធំនោះក៏នៅតែថេយ៉ុងនិងអ្នកបម្រើស្រីប្រុសតែប៉ុន្មានអ្នក

«អ្នកប្រុសៗឈប់ធ្វើការទាំងនេះទៅទុកអោយពួកខ្ញុំធ្វើបានហើយ»អ្នកបម្រើស្រីដើរមកបានឃើញថេយ៉ុងកំពុងតែជ្រោយដីក្នុងសួនក្បែរផ្ទះទំនងជាដាំផ្កា

«មិនអីនោះទេបងទៅធ្វើកាងារផ្សេងទៀតចុះអោយខ្ញុំអង្គុយស្ងៀមៗខ្ញុំមិនចេះនៅនោះទេខ្ញុំសន្យាធ្វើតែកាងារណាដែលស្រាលៗនោះទេ»ថេយ៉ុងលើកដៃជាការសន្យាទើបអ្នកបម្រើព្រមត្រលប់ទៅធ្វើការរបស់គេវិញទៅថេក៏ធ្វើកាងាររបស់គេជាបន្តទៀត

«ហេតុអីក៏ថ្ងៃនេះថ្ងៃក្ដៅចម្លែក...បែបជាមេឃចង់ភ្លៀងហើយ...»ថេយ៉ុងលើកដៃបាំងថ្ងៃព្រោះថាថ្ងៃនេះមេឃគឺក្ដៅហួតហែងខ្លាំងមែនទែន បុរាណគេតែងនិយាយថាបើមេឃក្ដៅខ្លាំងមិនយូទេនិងមានភ្លៀងធ្លាក់ មិនយូហើយក៏មិនឆាប់នោះដែរប្រហែលល្ងាច រឺក៏ស្អែក ហ្ហឹម...អេដមីនមិនមែនជាឧទុនិយមទេកុំទាយអីនាំតែខុស

ម៉ោង10ព្រឹកទៅហើយថ្ងៃក៏កាន់តែរះមកចំកណ្ដាលក្បាលរបស់គេតែម្ដងរាងតូចដោយក្ដៅបែកញើសពេញខ្លួនទៅហើយទើបស្ទុះងើបយ៉ាងប្រញាប់ព្រោះតែគេភ្លេចខ្លួនថាគេកំពុងតែមានទម្ងន់នោះអីដោយប្រឹងក្រោកប្រញាប់ពេកភ្លេចខ្លួនជើងក៏ទៅជាន់ជាមួយនិងចបជីកដែលគេទុកជ្រោយដីនោះរហូតធ្វើអោយគេភ្លាត់ជើងដួល....

«អ៎ា!!...»Tae
«....»
«ជុ...ជុងហ្គុក!!....»រាងតូចបន្លឺហៅឈ្មោះអ្នកដែលកំពុងតែត្រកងរាងកាយគេជាប់មិនអោយដួលនោះដោយភ្ញាក់ផ្អើល នេះនាយមករកកន្លែងរស់នៅរបស់គេបានយ៉ាងមិច គេមិនបាន
ប្រាប់ហើយក៏មិនបានដើរចេញទៅណាអោយគេឃើញនោះឡើយមិចក៏នាយមករកផ្ទះរបស់គេឃើញដែរ

រឿង      🔥CEO Jeon Jungkook🔥🔞 "ចប់"Where stories live. Discover now