Part16:ចង់ស្លាប់ឬយ៉ាងមិច

2.8K 171 1
                                    

ក្ដុង~~~~ក្ដាំង~~~

«បងមេការនៅខាងក្រៅមានភ្លៀង
មែនទេ?»Jimin
«អ្ហឺ...មេឃកំពុងតែភ្លៀងៗធំទៀតផងរន្ទះផូងផាំងថែមទៀតសង្ស័យតែថ្ងៃនេះឯងមិនបានត្រលប់ទៅវិញនោះទេ»មេការ

«ត្រលប់ទៅអីទៅបងបើអាលោក...អ៎គឺBossអោយខ្ញុំនៅថែមម៉ោងដល់ម៉ោង8ឯណុះ»ជីមីនច្រឡំមាត់ហៅប៊ុសស៎របស់គេថាលោកចេះសំណាងដក់ពាក្យទាន់

«អ្ហឹមបើចឹងក៏ល្អដែរ....ធ្វើការបន្តចុះបងទៅមើលកាងារខាងណុះបន្តិច»មេការ
«បាទបងមេការ»Jiminក៏ធ្វើការបស់គេបន្តតែនេះដោយសារតែមេឃភ្លៀងទើបមិនសូវមានភ្ញៀវចូលជីមីនក៏មានពេលអង្គុយលេងបាន

#Skip
នាយBossរូបសង្ហាអង្គុយគងទាក់ខ្លានៅលើសាឡុងធ្វើទឹកមុខហាក់មិនសប្បាយចិត្តសោះអំបាញ់មិញនាយបានខលទៅនិយាយជាមួយនិងជុងហ្គុកហើយនាយក្រាស់ក៏បាននិយាយប្រាប់ថាថេយ៉ុងគេចិត្តរឹងដាក់គេប៉ុណ្ណាគេមិនព្រមនិយាយអ្វីជាមួយនិងខ្លួនសោះគិតតែពីដេញៗតែម្យ៉ាង ទើបសូហ្គាជាបងមិនសូវសប្បាយចិត្តនេះគេខំប្រឹងរៀបចំគម្រោងការយ៉ាងម៉ត់ចត់ណាស់ហេតុអីក៏មិនងាយបែបនេះទៅវិញ នាយខំឃាត់អោយជីមីននៅធ្វើការថែមម៉ោងអោយគេដល់យប់ជ្រៅគិតថាជុងហ្គុកគេនិងអង្វរថេយ៉ុងអោយត្រូវរូវគ្នាមកវិញបានងាយស្រួល តែមានឯណាតាំងពីព្រលឹមរហូតដល់ពេលនេះហើយថេយ៉ុងគេមិនទាន់ចេញមកនិយាយជាមួយគេផង តើបានការរឺអត់ទេនៀកផែនការមួយនេះ

«ហេតុអីក៏ចិត្តរឹងខ្លាំងម្ល៉េះក្មេងម្នាក់នេះ...»សូហ្គាពោលទាំងធុញក្នុងចិត្តជាខ្លាំងមិនដឹងសោះថាថេយ៉ុងចិត្តរឹងដល់ម្ល៉ឹង

ក្ដុង~~~~ក្ដាំង~~~

«មេឃក៏ភ្លៀងថែមទៀត...ហ៉ើយ...ពិតជាស៊យពិតមែនហើយឯងនេះ ធ្វើអោយបានសម្រេចណាអាប្អូនប្រុស»សូហ្គាធ្វើអ្វីលេងបានគេបានជួយអស់ពីសមត្ថភាពហើយមានតែលើកដៃបន់សូមអោយនាយជាប្អូនលួងប្រពន្ធគេអោយបានជោគជ័យទៅចុះ

________________
*ផ្ទះរបស់ជេហុប

យើងងាក់មកមើលជុងហ្គុកវិញម្ដងនាយមិនចុះចាញ់ពិតមែននាយឈរនៅទីនេះតាំងពីម៉ោង11ថ្ងៃត្រង់រហូតពេលនេះម៉ោង6ល្ងាចទៅហើយ គេមិនបញ្ឈប់ការឈររបស់គេសោះ ទោះបីជាគេចុកជើងរឺឈឺជើងយ៉ាងណាគ៏គេមិនបានរអ៊ូសូម្បីមួយម៉ាត់ ឈរដោយភាពម៉ឺងម៉ាត់ រង់ចាំអោយថេយ៉ុងចុះមកនិយាយជាមួយគេគេចង់បានការអភ័យទោសពីថេយ៉ុងបានម្ដង ទោះបីជាត្រូវឈរដល់ថ្ងៃស្អែកអោយមូសសីយ៉ាងណាក៏ពេលនេះគេត្រូវតែធ្វើអោយបានដែរដើម្បីតែម្យ៉ាងគឺការអភ័យទោសពីថេយ៉ុងមកលើគេ  តែអ្វីដែលកាន់តែពិបាកចំពោះគេនោះគឺ ពេលនេះក៏ស្រាប់តែមានខ្យល់ចាប់ផ្ដើមបោកបក់មកខ្លាំងៗបោកបក់ដើមឈើគួចមែកចូលគ្នាយ៉ាងខ្លាំងតែម្ដង ភ្លែកបន្ទោរគូសវាសផ្ទៃមេឃមានពន្លឺយ៉ាងគួអោយខ្លាច រន្ទះក៏ចាប់ផ្ដើមបញ្ចេញអនុភាពមកផូងផាំងធ្វើអោយគ្រប់គ្នាដឹងថាបន្តិចទៀតនិងមានភ្លៀងមួយមេធំប្រាកដណាស់ ហើយអ្វីដែលជាការសន្និដ្ឋាននេះគឺមិនខុសពិតមែន មេឃក៏ស្រាប់តែបង្អុរទឹកភ្លៀងមកខ្លាំងៗគ្រាប់ភ្លៀងមួយតក់ៗដូចជាគ្រាប់កាំភ្លើងដែលកំពុងតែរះបាញ់មកលើរាងកាយដែលកំពុងតែឈរញ័រញាក់នៅកណ្ដាលវាលនោះអោយឈឺជាពន់ពេក ពេលនេះរាងកាយដែល ចុកស្រពន់ហើយនៅមានទឹកភ្លៀងមកបាញ់សាចមកផងនោះនាយក្រាស់ត្រូវបង្ខំចិត្តយកដៃទាំងគូមកអោបកាយរបស់គេដើម្បីផ្ដល់បានជាភាពកក់ក្ដៅបានខ្លះ

រឿង      🔥CEO Jeon Jungkook🔥🔞 "ចប់"Where stories live. Discover now