🔥ជួបដំបូង🔥Ep_1

5.8K 215 6
                                    

នៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ2025 មានគ្រួសារមួយដែលគេហៅថាគ្រួសាក្រកូលចន មានកេរ្ត៍ឈ្មោះល្បីល្បាញតាមរយៈការរកសុីនិងធ្វេីជំនួញធំៗទូទាំងពិភពលោក ។

ត្រកូលចន មានកូនប្រុសពីនាក់ កូនប្រុសបងមានឈ្មោះថា ចន អាជុងហ្គូ មានចរិក ស្លូតបូត សុភាព រុសរាយនិងមានស្នាមញញឹមជាប់លេីមុខរហូត មនុស្សជាច្រេីនតែងតែចូលចិត្តគេដែលវាខុសប្លែកពីកូនប្រុសពៅ ដែលមានចរិករឹងរុស ឆេវឆៅ និងមានចិត្តមានៈ ដោយមិនខ្វល់ពីនរណាទាំងអស់ ម្នាក់នោះគឺ ចន ជុងគុក

« មិចក៏ប៉ាមិនភ្ជាប់អោយបងប្រុសវិញទៅ..? » សម្លេងតវ៉ារបស់កូនប្រុសត្រកូល ចន ដែលនាយត្រូវលោកប៉ាបង្ខំអោយភ្ជាប់ពាក្យជាមួយអ្នកណាក៏មិនដឹង ដឹងត្រឹមតែថាជាកូនស្រីដៃគូជំនួញរបស់ត្រកូល ចន ។

«បងប្រុសឯង មានគូដណ្ដឹងហេីយ » លោកចន និយាយទៅកាន់កូនប្រុស គាត់ក៏មិនចង់បង្ខំកូនដែលតែដោយសារ តែមុខជំនួញទេីបគាត់ធ្វេីបែបនេះ ។

«ខ្ញុំមិនព្រម! » មនុស្សដូច ចន ជុងគុកបេីនាយនិយាយថាមិនគឺមិនហេីយបេីទោះបីសម្លាប់នាយទៀតក៏ចម្លេីយនៅតែមិន ដដែល ។

«ជុង...កូនមេីលចិត្តគ្នាសិនក៏បានដែល បេីមិនស្រលាញ់គ្នាទេម៉ាក់និងប៉ាឯងក៏មិនបង្ខំកូនទៀតដែរ »អ្នកស្រីចន និយាយលោងលោកលោម បេីមិនទាន់ស្រលាញ់នារីលចិត្តគ្នាសិនក៏បានដែរយ៉ាងហោចណាស់ក៏អាចអស់ចិត្តពួកគាត់ដែល ។

«ក៏បាន ខ្ញុំទៅលេីហេីយ » ដោយមិនចង់សាំញុាំច្រេីននាយក៏យល់ព្រម ព្រោះមានតែវិធីមួយនិងទេដែលនាយអាចគេចចេញបាន ហេីយក៏ឡេីងទៅលេីបាត់ទៅ។

« អាជុងហ្គូ មិចក៏កូនដូចស្ងៀមស្ងាត់ម្ល៉េះ » ចម្លែកណាស់រាល់ដងកូនច្បងគាត់ដូចមែនបែបនេះទេឬក៏គេខូចចិត្តរឿងអីមួយ ។

«បាទ ខ្ញុំគ្មានអីទេម៉ាក់...»នាយនិយាយទាំងញញឹម បន្លំកុំអោយគាត់សង្ស័យ ។

«ឯងបានទៅជួបនីឡាហេីយឬនៅ » (នីឡាជាគូដណ្ដឹងរបស់អាជុងហ្គូ )

«បាទ រួចហេីយម៉ាក់ »

«អញ្ចឹងស្អែកកូន ជួយជូន ប្អូនទៅជួបគូដណ្ដឹងគេផង ប៉ារបស់នាងមិននៅ នាងនៅផ្ទះតែពីនាក់ប្អូនប្រុសទេម៉ាក់ចង់អោយឯងនិងប្អូនទៅជួយមេីលនាង » ដោយសា លោកគីមផ្ដាំអោយគាត់ជួយមេីលថែកូនគាត់ផងអញ្ចឹងហេីយទេីបគាត់អោយពួកគេទៅ ម្យ៉ាងទៀតអាចអោយជុងគុកយកស្និតស្នាលជាមួយគូដណ្ដឹងគេផង ។

🔥ប្អូនគូដណ្ដឹង🔥💢(ចប់)Where stories live. Discover now