🔥ចាប់មេអំបៅ🔥Ep_6

3.5K 148 5
                                    

ព្រឹកស្អែកឡរីងព្រះអាទិត្យមិនទាន់រះស្រួលបួលផងអ្នកស្រីចននិងកូនប្រុសទាំងពីបានមកដល់ផ្ទះលោកគីមបាត់ទៅហេីយ នេះក៏ព្រោះវាលោកកូនកំហូចទាំងពីនាក់បានទៅដាស់គាត់តាំងពីម៉ោង1យប់មកម្លេះ មួយៗយាយពីថាចង់បានប្រពន្ធរហូតមួយយប់និងមិនដេកទេអង្គុយបន់អោយតែភ្លឺទាំងបងទាំងប្អូន។

«មានការអីមែនទេអ្នកបង មានតែអញ្ចេីញមកទាំងប្រលឹមបែបនេះ » អ្នកស្រីគីម

«គឺថាបែបនេះទេអ្នកអូនគឺកូនខ្ញុំពេញចិត្តកូនអ្នកអូនទេីបខ្ញុំមកសុំចូលសួរនិងណា » អ្នកស្រីចន

«អូ..បែបនេះទេហែស..ហិៗ..កូនថេយ៉ាងមកនេះបន្តិចមកកូន » អ្នកស្រីគីមក៏ហៅកូន ស្រីរបស់ខ្លួនមកគាត់មិនចម្លែកអីទេដែលអ្នកស្រីចនមកចូលសួរបែបនេះព្រោះរឿងនេះគាត់បាននិយាយរួចហេីយ

«ចាស៎ ម៉ាក់ »ថេយ៉ាងនាងដេីមកពីផ្ទះបាយ អាជុងហ្គូពេលឃេីញម្ចាស់ស្នែហ៍បែបនេះញញឹមខ្ចឹបតែម្ដង

«ទៅអង្គុយជិតបងជុងគុកទៅកូន »គាត់និយាយបែបនេះព្រោះគិតថាអ្នកស្រីចនមកចូលស្ដីដណ្ដឹងថេយ៉ាងអោយជុងគុក(ចាលំធំហេីយម៉ែក្មេក)

«អឺ...ចា៎ម៉ាក់ » នាងក៏ចូលទៅអង្គុយជិតជុងគុកទាំងមិនយល់ថាគ្រប់គ្នាកំពុងតែនិយាយរឿងអី

« ហេីយចុះឯណា ម្នាក់ទៀតនោះ » អ្នកស្រីចនដោយឃេីញតែថេយ៉ាងបែបនេះគាត់ក៏សួរ

«ចា៎..? អ៎រ កូនថេយ៍មែនទេ គឺកូនថេយ៍គេងនៅបន្ទប់ថ្មេីនេះប្រហែលអត់ទនា់ក្រោកទេអ្នកបង » អ្នកស្រីគីម

«អ្នកស្រី មកនេះចង់ដណ្ដឹងថេយ៉ាងមែនទេ » លោកគីមដែលស្ងាត់ជាយូក៏ដាច់ចិត្តនិយាយ

«ចាស៎...គឺខ្ញុំចង់ស្ដីកូនថេយ៉ាងអោយកូនប្រុសរបស់ខ្ញុំ »អ្នកស្រីចន

«គិតយ៉ាងមិចដែលថេយ៉ាងកូន ស្រលាញ់ជុងគុកទេ »សំណួរលោកគីមធ្វេីអោយជុងគុកបេីកភ្នែកធំៗ ហីមិនមែនទេៗមិនមែនគេទេគឺជាបងប្រុសគេទៅវិញទេហេតុអីក៏ថាជាគេទៅវិញ

«អឺ..គឺ..មិនមែនទេលោកគីម គឺកូនប្រុសច្បងរបស់ខ្ញុំ អាជុងហ្គូទៅវិញទេមិនមែនជុងគុកទេ » អ្នកស្រីចនព្យាយាមនិយាយប្រាប់លោកគីមកុំអោយយល់ច្រលំ

🔥ប្អូនគូដណ្ដឹង🔥💢(ចប់)Where stories live. Discover now