💗អ្នកមកក្រោយ💗ភាគទី9

3.9K 240 4
                                    


ដោយសារល្ងាចនេះហូ៊សុកមិនបានទៅចូលរួមទើបថេហ្យុងត្រូវទៅតែពីរនាក់ស៊ូយុង ពួកគេទៅដល់ហាងជុងហ្គុកនៅម៉ោង8យប់ កម្មវិធីនាយរៀបចំធំណាស់ មានភ្ញៀវកិត្តិយសច្រើនកោះករ ហើយគ្រប់យ៉ាងមើលទៅក៏រលូនណាស់ដែរ ប៉ុន្តែហេតុអីថេហ្យុងត្រឡប់មកផ្ទះវិញនៅម៉ោង9យប់?

ដោយសារតែតែហត់នឿយពីយប់ផង ព្រឹកឡើងធ្វើអោយថេហ្យុងងើបខកបែកនេះ ទាញទូរស័ព្ទមកមើលឃើញថាម៉ោង9ទៅហើយ

"ហ៊ើយ ថ្ងៃនេះមិនបានទៅផ្វើការទៀតហើយ" និយាយរួចចុចបើកអ៉ិនធឺណែត គិតថានិងឆាតទៅសុំច្បាប់ ប៉ុន្តែស្រាប់តែលោតព័ត៌មានអីមិនដឹងចូលទូរស័ព្ទគេ ចម្លែកចិត្តពេកទើបចុច ចូលមើល...

"អា្ហយ!! មិនពិតទេ មិនមែនរូបខ្ញុំទេ ប្រាវ !!!" ថេហ្យុងស្រែកហើយបោកទូរសព្ទ័ទៅម្ខាង

"ថេហ្យុងៗ ផាំងៗ បើទ្វាអោយបងបន្តិច" ហ៊ូសុក បានឮសំលេងថេហ្យុងស្រែកទើបរត់មកមើល

"ចេញទៅៗ មិនមែនខ្ញុំទេ" សម្លេងថេហ្យុងស្រែកពីក្នុងមក

"មានរឿងអី ថេហ្យុងបើកទ្វា"

"បងhope បងថេយ៍យ៉ាងម៉េចហើយ" ជុងហ្គុកក៏បានឃើញព័ត៌មាននោះដូចគ្នាទើបប្រញាប់ជិះឡាមមកផ្ទះហ៊ូសុក មកដល់ឮសម្លេងស្រែកទើបរត់ចូលមកតែម្ដង

"ថេហ្យុងកើតអី ហេតុអីឯងមក?"

"កុំខ្វល់អី ចូលទៅមើលបងថេយ៍សិនទៅ" ជុងហ្គុកនិយាយពេលស៊ូយ៉ុងយកសោមកចាក់បានហើយ នាយក៏រុញទ្វាចូលទៅ

"ថេយ៍/ ថេហ្យុង" ចូលទៅដល់មិនឃើញថេហ្យុងក្នុងបន្ទប់សោះ ឃើញតែទូរស័ព្ទដែលបែកអេក្រង់ខ្ទេច

ក្រាក.

"បងថេយ៍.."ជុងហ្គុករត់ទៅបើកទ្វាបន្ទប់ទឹកមើលឃើញថេហ្យុងកំពុងចាក់សាប៊ូដុសពេញខ្លួនទាំងគ្មានសំណើមទឹក សូម្បីឈុតគេងក៏មិនដោះចេញដែរ គេដុសឡើងក្រហមស្បែកអស់ហើយ

"ចេញទៅៗ ខ្លួនខ្ញុំកខ្វក់ណាស់ ចេញទៅ"  ថេហ្យុងដុសខ្លួនឯងរឹតតែខ្លាំង ហើយពេលជុងហ្គុកចូលទៅគេក៏រុញនាយចេញ

"បងថេយ៍.. ថេយ៍ស្ងប់អារម្មណ៍សិនទៅ ខ្លួនបងមិនអាក្រក់ទេ ជឿខ្ញុំ" ជុងហ្គុកចូលទៅអោបកុំអោយគេរើរបាន

💗អ្នកមកក្រោយ💗(ចប់) Onde as histórias ganham vida. Descobre agora