💗អ្នកមកក្រោយ💗ភាគទី18

3.7K 208 16
                                    


ពួកគេមកដល់មន្ទីរពេទ្យផាកត្រឹមតែ10នាទីប៉ុណ្ណោះដោយសារសានយូទើបតែបើកផុត មកដល់ឈប់ភ្លាមឡានមិនទាន់ជុងហ្គុកក៏រត់ចុះទៅ ទាំងយំប៉ព្រឹច

"បងហូប..បងថេយ៍យ៉ាងមិចហើយ គាត់មិនអីទេមែនទេ មិនធ្ងន់ដូចបងប្រាប់ខ្ញុំទេមែនទេ បងកុហកខ្ញុំមែនទេ" ជុងហ្គុកចូលទៅដល់អង្រួនខ្លួនហ៊ូសុកខ្លាំងៗតាមអារម្មណ៍ជ្រួលច្របល់

"ជុងហ្កុកស្ងប់អារម្មណ៍សិនទៅ Jhope ថេហ្យុងយ៉ាងម៉េចហើយ"សនយូទើបរត់មកដល់

"នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយទេ ប៉ុន្តែសភាពគេធ្ងន់ធ្ងរខ្លាំងណាស់ ចង្វាក់បេះដូងឈប់លោត2ដងហើយ" Jhope ស្មារតីរឹងជាងជុងហ្គុកនាយនៅឈរមើលថេហ្យុងមុននេះឃើញគ្រូពេទ្យយកឧបរកណ៍ឆក់បេះដូងដល់ទៅ2ដង ហើយឃើញជំនួយការពេទ្យរត់ចេញចូលទៅមកក្នុងបន្ទប់ដាក់កំប្លោកឈាម4/5ដង ទើបនាយសន្និដ្ឋានបែបនេះ ។គ្រាន់តែហ៊ូសុកនិយាយបែបនេះហើយជុងហ្គុកក៏ទម្លាក់ខ្លួនអង្គុយផ្ទាល់និងការ៉ូផ្អែកខ្នងនិងកៅអីអង្គុយ អោបក្បាលជុង្គង់យំតែម្ដង (ព្រោះមិនចង់អោយនរណាឃើញទឹកភ្នែកទើបធ្វើបែបនេះ)

"បងJhopeថេហ្យុងយ៉ាងម៉េចហើយហេតុអីគេនៅក្នុងនោះ" ជីមីនទើបតែមកដល់ជាមួយយ៉ុនគី

"គឺ...កាលពីយប់មិញ ពេលយើងដាក់ទូរសព្ទ័ពីឯងនោះសានយូ មានប៉ូលីសទាក់ទងមកយើងថាថេហ្យុងគ្រោះថ្នាក់ចរាណ៍ដោយ...ដោយ" Jhope សម្រេចចិត្តនិយាយខ្សិបព្រោះក្រឡេកឃើញជុងហ្គុកដូចមិនស្រួល

"ខ្ញុំទៅមើលកន្លែងកើតហេតុសិន" សានយូសុំខ្លួនទៅមុន

"អូនអង្គុយសិនទៅ" យ៉ុនគីទាញជីមីនអង្គុយ ចំណែកហ៊ូសុកនាយដើរទៅមើលជុងហ្គុក

"ថេហ្យុង គេរឹងមាំណាស់ បងជឿថាគេនិងឆ្លងផុត " នាយទះស្មាជុងហ្គុកតិចៗទើបដាក់ខ្លួនអង្គុយក្បែរនាយដែរ រឿងនេះនាយប្រាប់ម៉ាក់ថេហ្យុងហើយប្រហែលស្អែកព្រឹកទើបគាត់មកដល់

ថ្ងៃបន្ទាប់.

យប់មិញនេះ ទាល់តែម៉ោង5ទាបភ្លឺទើបគ្រូពេទ្យចេញមកប្រាប់ពីស្ថានភាពរបស់ថេហ្យុង គាត់និយាយថា គេឆ្លងផុតគ្រោះថ្នាក់ហើយ ប៉ុន្តែមិន100%ទេ ចំណែកស្ថានភាពរបួសត្រូវរងចាំការតាមដានបន្ដទៀតគាត់មិនទាន់ហ៊ានសន្និដ្ឋាននៅឡើយ ។ពេលនេះហើយទើបពេលនេះថេហ្យុងកំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ គ្រូពេទ្យមិនទាន់អោយចេញមកនោះទេ ហើយគាត់អនុញ្ញាតិអោយអ្នកចូលទៅមើលអ្នកជំងឺតែម្នាក់ប៉ុណ្ណោះ ពួកគេក៏សម្រេចចិត្តអោយជុងហ្គុកទៅមើល ចំណែកអ្នកផ្សេងទៀតអង្គុយចាំខាងក្រៅក្រែងអ្នកខាងក្នុងត្រូវការអី

💗អ្នកមកក្រោយ💗(ចប់) जहाँ कहानियाँ रहती हैं। अभी खोजें