💗អ្នកមកក្រោយ💗ភាគទី19

3.6K 212 8
                                    


ក្រាក.

ជុងហ្គុកបើកទ្វាចូលក្នុងបន្ទប់ ទាំងទឹកមុខមិនស្រស់ នាយក្រឡេកមើលទៅអ្នកដែរកំពុងដេកលើគ្រែអ្នកជំងឺដោយមានបំពង់អុកស៊ីសែនជំនួយ។ ដកដង្ហើមធំរួចទាញទ្វាបិទរួចទើបដើរចូលទៅអង្គុយក្បែរគ្រែ

"ហឹម...ថេយ៍..បងថេយ៍ហា ក្រោកមកលឿនឡើង បងមិនឃ្លានបាយទេហេស"ជុងហ្គុកអង្គុយចុះងើបខ្លួនទៅហៅដាស់ថេហ្យុងតិចៗក្បែរត្រចៀក នាយធ្វើបែបនេះរាល់ថ្ងៃតាំងពីថេហ្យុងសន្លប់ម្លេះ ពេលនេះជាងមួយខែកន្លងទៅហើយ

"ខ្ញុំស្រលាញ់បងណាស់ដឹងទេថេហ្យុង ខ្ញុំចាំសារភាពប្រាប់បងជាងមួយខែទៅហើយ កាលទើបបងក្រោកមកស្ដាប់ខ្ញុំនិយាយ ហឹម? បងចិត្តអាក្រក់ណាស់" ជុងហ្គុកធ្វើមុខស្អុយដាក់ខ្លួនអង្គុយចុះវិញ

"ចាំមើលខ្ញុំខឹងបងហើយ បើបងនៅតែមិនក្រោកមកទៀត ខ្ញុំនឹងឈប់មកលេងបង ខ្ញុំនឹងទុកបងចោលអោយក្លាយជាអ្នកជំងឺឯកោរគ្មានអ្នកមកសួរសុខទុក ហឹស!.. ហើយបើមានអ្នកមកញ៉ែខ្ញុំ ខ្ញុំយកគេហើយមិនចាំបងទៀតទេ.បងចាំមើលទៅ" ជុងហ្គុកនិយាយហើយអោបដៃបែរមុខចេញធ្វើខឹង តែក៏លួចដៀងភ្នែកមើលអ្នកសន្លប់មិនដឹងអីនេះ ម្ដងកាលដែរ

"ហួយ...បងថេហ្យុង! "ជុងហ្គុកបូញមាត់ស្រួចងាកមកស្រែកដាក់ថេហ្យុងវិញ អាខំធ្វើខឹងប៉ុណ្ណឹងហើយនៅមិនព្រមក្រោកមកលួងទៀត ខឹងមែនទែនឡូវហី

ក្រាក..

"ជុងហ្គុកឮ.សម្លេងអីចេចចាចដល់ក្រៅ "លោកចនបើកទ្វាចូលមកជាមួយថង់អាហារ និងផ្លែឈើខ្លះដែរ

"អត់មានអីទេ....នេះប៉ាយកអ្វីមកច្រើនម្លេះ"

"គឺបាយនិងណា..យ៉ុងអឺធ្វើផ្ញើរមកអោយ ខ្លាចឯងពិបាករកបាយញ៉ាំមិនបាន" លោកចន និយាយបែបនេះព្រោះមួយខែនេះជុងហ្គុកមិនដែលចូលផ្ទះនោះ ពេលចេញពីធ្វើការក៏មកទីនេះ ព្រឹកឡើងក៏ទៅក្រុមហ៊ុនវិញ យប់ឡើងក៏មកមើលថេហ្យុងទៀត

"បាទ."

"ថេហ្យុងយ៉ាងម៉េចហើយ"

"គឺ..ចាំតែគាត់ដឹងខ្លួនប៉ុណ្ណោះ" មួយខែមកនេះស្ថានភាពជំងឺរបស់ថេហ្យុងត្រឡប់មកប្រក្រតីវិញហើយ ឆ្អឹងជើង និងស្មារបស់គេក៏តភ្ជាប់គ្នាវិញដូចគ្នា

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now