💗អ្នកមកក្រោយ💗ភាគទី36

3.1K 177 2
                                    


[ ច្បាប់កែសម្រួលថ្មី ]

   ក្រោយបញ្ចប់អាហារពេលល្ងាចរួច ពួកគេក៏មកនិយាយគ្នាលេងលើសាឡុង សានយូបានអូសដៃជុងហ្គុកទៅក្រៅព្រោះមានមានការសំងាត់នុងសំខាន់មួយចំនួយ ចំណែកថេហ្យុងក៏នៅនិយាយលេងជាមួយប៉ាក្មេកនិងបងថ្លៃ និយាយបានបន្តិចលោកចនក៏សុំឡើងទៅលើមុនដោយសារគាត់ចាស់ហើយ មិនអាចអាចនៅយប់យូរដូចគេក្មេងៗបាន

"បងស្រីចាញ់ខ្លាំងទេ"

"តិចតួចទេ សានយូចាញ់ខ្លាំងជាង"

"គាត់ស្រឡាញ់បងណាស់ហើយមើលទៅ"

"បើឯងមានកូនជុងហ្គុកក៏ប្រហែលជាចឹងដែរ"

"ខ្ញុំជាប្រុសមានកូនយ៉ាងម៉េចបាន"

"ចឹងហេតុអីជីមីនមានបាន"

"ប្រហែលគេធ្វើបុណ្យដល់ទេដឹង ហាសហា"

"ខំប្រឹងបន្តិចទៀតច្បាស់ជាបាន"

"បងស្រីនិយាយអីចឹង ខ្ញុំអៀនណាស់"

"អៀនអី រឿងធម្មតាសោះ"

"ខ្ញុំមិនទាន់គិតគូទេ តែបើមានពេលនេះក៏ល្អដែរ និយាយត្រង់ចុះបងស្រីខ្ញុំក៏ចង់មានកូនដែរ"ចុងប្រយោគថេហ្យុងអោនទៅខ្សឹបនិងមានសម្លេងសើចតិចៗផងដែរ

"និយាយគ្នារឿងអី ចែករំលែកផងមើល"សានយូទើបចូលមក បន្ទាប់ពីនិយាយការងារជាមួយជុងហ្គុកហើយ

" គ្មានអីទេ ថេហ្យុងគ្រាន់តែសួររឿងកូននឹងណា"

"ថេហ្យុងចង់បានកូនហេស...ហៃយ៉ាជុងហ្គុកបងថាឯងគួរតែគិតគូហើយ"

"ដល់ពេលខ្ញុំគិតហើយបង ពេលនេះចង់នៅពីនាក់សិន"

"មានកូនពេលនេះក៏ល្អដែរ រឿងគ្រប់យ៉ាងនឹងបានចប់"

"ប៉ុន្តែយើងមានវិធីផ្សេងដើម្បីដោះស្រាយតើ ខ្ញុំមិនចង់ទាញក្មេងមកពាក់ព័ន្ធ"

"ស្រេចតែឯងគិតចុះ តោះអូនសម្លាញ់យប់ហើយទៅគេង"សានយូនិយាយហើយលើកបីប្រពន្ធចេញទៅ នៅសល់តែថេហ្យុងដែលនៅអង្គុយមើលមុខជុងហ្គុកភ្លឹះៗ

"ស្មុគស្មាញណាស់ឬ"

"ក៏...តិចតួចដែរ ប៉ុន្តែអូនយប់ហើយអូនមិនងងុយទេហេស"

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now