💗អ្នកមកក្រោយ💗ភាគទី23

3.7K 195 2
                                    


ដោយសាររវល់មើលថេហ្យុងឈ្លួកទើបនាយមិនបានដឹងថាខាងមុខមានឡានធំមួយកំពុងដាច់ហ្វ្រាំង រេចង្កូតមករកឡានរបស់ពួកគេសំណាង់ដែលថេហ្យុងស្រែកទាន់គប់ផ្សំនិងនាយស្មារតីរឹងទៀតនោះទើបបង្វិលចង្កូតកាច់ទៅផ្លូវមួយទៀតធ្វើអោយប៉ះនិងឡានមួយទៀតនៅម្ខាងផ្លូវ បណ្ដាលអោយរងរបួសស្រាល

"មិនអីទេៗ មិនអីទេណា អស់អីហើយ"នាយមិនទាន់ចុះទៅសម្រួលទេនៅលួងថេហ្យុងសិនព្រោះតាំងពីគ្រោះថ្នាក់លើកមុននោះមកស្មារតីថេហ្យុងចុះខ្សោយខ្លាំងណាស់

តុតុ(ម្ចាស់ឡានមួយទៀតចុះមកគោះទ្វា)

"ខ្ញុំចុះទៅសិន បងនៅទីនេះហើយ"

"អឹម" ថេហ្យុងងក់ក្បាលយល់ព្រម ជុងហ្គុកក៏ចុះទៅដោះស្រាយថ្លៃខូតខាត គ្មាននរណាកើតអីទេ ប៉ះពាល់តែរថយន្តប៉ុណ្ណោះ ទើបពួកគេទាក់ទងទៅខាងធានារាប់រងអោយមកដោះស្រាយរាងខ្លួន

"តោះ បងប្រុសខ្ញុំមកទទួលហើយ"ជុងហ្គុកចូលមកហៅថេហ្យុងវិញ

"ចុះឡានរបស់លោកនោះ?"

"ខាងប៉ូលិសយកទៅដោះស្រាយសិន"ជុងហ្គុកនិយាយហើយបើកទ្វាអោយថេហ្យុងចូលឡានសានយូ នាយក៏ចូលទៅអង្គុយជាមួយ

"សួស្តី! ថេហ្យុងជួបគ្នាម្ដងទៀតហើយ"

"បាទ! សួស្តី"ថេហ្យុងញញឹមតប

"អែមៗ ចេញឡានបាននៅលោកអធិការរង"

"បាទ.លោកអគ្គនាយក"សានយូនិយាយហើយក៏បញ្ឆេះឡាន

"លោកអគ្គនាយក?" ថេហ្យុងងាកមកសួរនាយ

"ហិហិ ខ្ញុំឡើងដំណែងហើយថ្ងៃមិញនេះ" ជុងហ្គុកធ្វើមុខស្ញេចៗខ្លាចថេហ្យុងខឹង

"ហេតុអីមិនប្រាប់ខ្ញុំផង?"ថេហ្យុងធ្វើមុខខឹង

"មកពីគ្មានឱកាស គឺមិញនេះកើតរឿងមុនទៅ"

"មិនមែនទេ មកពីខ្ញុំមិនសំខាន់ទើបលោកមិនប្រាប់"

"អត់ទេៗ ថេយ៍ៗសំខាន់សម្រាប់ខ្ញុំណាស់ណា កុំយាយបែបហ្នឹងមើល... ខ្ញុំចង់ប្រាប់បងតែគ្មានឱកាស ខ្ញុំនិយាយពិតមែនណា"

"....."ថេហ្យុងស្ងាត់មិនតបធ្វើមុខខឹង

"សុំទោសៗ សុំទោសណា ថេហ្យុងណាលើកលែងអោយខ្ញុំម្ដងទៅណា ខ្ញុំសុំទោស" ជុងហ្គុកចូលទៅអោបញីមុខនឹងស្មាដើម្បីសុំទោសគេ

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now