💗អ្នកមកក្រោយ💗ភាគទី15

3.5K 188 6
                                    

ថេហ្យុងឯណេះក្រោកឡើងក៏រាងយឺតដូចគ្នា និយាយរួមពីនាក់នេះអារម្មណ៍មិនខុសគ្នាប៉ុន្មានទេ ។កាលដែលថេហ្យុងដេញជុងហ្គុកនោះក៏ព្រោះតែពាក្យដែលមីរ៉ានិយាយនិងហើយ គេមិនចង់ពាក់ព័ន្ធនិងរបស់ដែលមានម្ចាស់រួចហើយនោះទេ ទោះអារម្មណ៍គេគិតលើជុងហ្គុកជ្រាលជ្រៅ ក៏ត្រូវដកខ្លួនចេញមកវិញដែរ ម្យ៉ាងគេគិតថា ស្រលាញ់របស់មានម្ចាស់ចុងក្រោយក៏បានទៅលើម្ចាស់របស់គេដូចហានសុងចឹង គេមិនចង់ខាតពេលទៀតទេ អាយុរបស់គេពេលនេះក៏រាងគ្រែលដែលហើយ គេចង់ទុកពេលនៅសល់ស្វែងរកមនុស្សដែលច្បាស់លាស់ជាមួយគេពិតប្រាកដ

ថ្ងៃនេះចុះមកញ៉ាំបាយជាមួយអារម្មណ៍មិនល្អ ទោះនរណានិយាយអីសួរអីក៏គេមិនឆ្លើយតប ញ៉ាំបាយព្រឹករួចក្រោកឡើងដើរចេញទៅក្រៅរកតាក់ស៊ីជិះក៏ប្រទាក់ភ្នែកនិងជុងហ្គុកដែលបើកឡានមកដល់ដំណាលគ្នានិងដែរ ប៉ុន្តែគេមិនបានឈប់ទេ គេដើរចៀសផ្លូវនាយចូលឡានតាក់ស៊ីដែលគេបានកក់រួចនោះ នៅសល់តែជុងហ្គុកដែលធ្វើមុខមិនយល់ នាយមិនយល់ពិតមែនថាហេតុអីថេហ្យុងផ្លាស់ប្ដូរ កាលពីថ្ងៃមុននៅញញឹមស្រស់ដាក់នាយនៅឡើយ ស្រាប់តែថ្ងៃនេះសូម្បីមុខនាយគេមិនមើលផង ដោយមិនអស់ចិត្តគេក៏បើកតាម ទៅម្យ៉ាងដើម្បីសុវត្ថិភាពថេហ្យុងផង

ឡានជុងហ្គុកបើកពីក្រោយថេហ្យុងក៏ដឹងដែរ ដំបូងគេគិតថាជុងហ្គុកជិះទៅក្រុមហ៊ុននាយទេ ព្រោះវានៅលើផ្លូវនេះដូចគ្នា ប៉ុន្តែបើគិតតាមចម្ងាយផ្លូវ វាឆ្ងាយណាស់ពីផ្ទះរបស់នាយមកផ្លូវមួយនេះ (បានន័យថាបើជុងហ្គុកមិនជិះមកតាមផ្លូវមុខផ្ទះថេហ្យុងទេនាយនិងចំណាយពេលតិចជាងនេះដើម្បីទៅដល់ក្រុមហ៊ុន) ចឹងមានតែជុងហ្គុកជិះតាមគេ ប៉ុន្តែនាយតាមគេធ្វើអីបើនាយមានអ្នកស្រលាញ់ហើយនោះ។ ឆ្ងល់ណាស់ហេតុអីម្នាក់ៗចូលចិត្តទុក្ខគេជាមនុស្សលេងសើចបែបនេះ គិតថាគេជាតួកំប្លែងដែលកំដរពួកគេលេងកែអផ្សុកមែនទេ មិនបានទេ ថេហ្យុង ឯងមិនត្រូវអោយនរណាបោកបានទៀតឡើយ ដាច់ខាតឯងត្រូវតែចេញពីជុងហ្គុក(ណក៎🤦)

ពេលឃើញថេហ្យុងចូលមន្ទីរពេទ្យដោយសុវត្ថិភាពហើយទើបជុងហ្គុកបើកហួសទៅចតឡាននៅមុខភោជនីយដ្ឋាននាយ ចូលទៅមើលការខុសត្រូវបន្តិច ទើបឆ្លងផ្លូវទៅមើលក្រុមហ៊ុននាយម្ដង

💗អ្នកមកក្រោយ💗(ចប់) Where stories live. Discover now