ភាគទី២៤ ; យ៉ុនវ៉ុន!

397 27 0
                                    

ពេលខ្លះមនុស្សម្នាក់ដែលមានកំហឹងនៅក្នុងខ្លួនជ្រុលហួសហេតុពេក នោះចិត្តគេម្នាក់នោះច្បាស់ជានៅមិនសុខឡើយ។ ប៉ុន្តែហេតុអីគេមិនគិតពីចំណុចតូចមួយដែលជាកំហុសរបស់ខ្លួនឯងដូច្នេះ?

ក្រោយចេញពីក្រុមហ៊ុនមកលោកម្ចាស់អាន់ហ្វាដេនីក៏បាននាំជីមីនមកសណ្ឋាគារភោជនីយដ្ឋានដ៏ល្បីមួយកន្លែងដោយគាត់នៅតាមផ្លូវនិងកំឡុងពេលនេះគឺរក្សានៅទឹកមុខមាំតាមទម្លាប់ធម្មតារបស់គាត់ដដែល ស្ងាត់ មិននិយាយអ្វី និយាយអោយចប់ដូចរូបចម្លាក់គ្មានចលនាតែម្ដង។

ហើយនៅរឿងជីមីនធ្វើអោយបែករូបចម្លាក់និងទៀតក៏មិនឃើញគាត់មានប្រតិកម្មអ្វីបន្ដិចសោះថែមទាំងគាត់បាននាំជីមីនមកភោជនីយដ្ឋានញ៉ាំអាហារដ៏ឆ្ងុយឆ្ងាញ់ទៀតផង។ ដែលសកម្មភាពរបស់គាត់ទាំងអស់នេះធ្វើអោយមនុស្សមួយក្រុមហ៊ុនទាំងមូលចម្លែកចិត្តមិនចេះតិចទេ បើមិនចម្លែកនោះទើបហៅថាមនុស្សមិនចម្លែក។

“ប៉ា..!” ជីមីន បន្លឺសម្លេងហៅអ្នកជាប៉ាតិចៗក្រោយពេលគេអង្គុយញ៉ាំបាយយ៉ាងស្ងៀមស្ងាត់អស់វេលាជាយូរ។

“ហ្ហឹម! មានអ្វីមែនទេ?” ក្រោយឮកូនប្រុសបន្លឺហៅខ្លួនលោកម្ចាស់អាន់ហ្វាដេនីក៏ងើបមុខមើលទៅជីមីនដើម្បីសួរនាំទៅគេ។

“អឹក.អើ..ប៉ា! ហេតុអីប៉ាមិនស្ដីអោយកូនសោះចឹងនៅរឿងដែលកូនបានធ្វើអោយធ្លាក់បែករូបចម្លាក់នោះ?” ជីមីន សួរទៅប៉ាគេទាំងចង់ដឹងគេអង្គុយឆ្ងល់តាំងពីនៅក្នុងឡានមកម្ល៉េះតែពេលនោះគេមិនទាន់ហ៊ានសួរ ទើបនិងហ៊ានសួរប៉ាគេនៅពេលនេះ។

បើមិនអោយគេឆ្ងល់ធ្វើមិននឹងកើត នៅក្នុងសាច់រឿងដើមអ្នកនិពន្ធសរសេររៀបរាប់អំពីអត្តចរឹករបស់លោកម្ចាស់អាន់ហ្វាដេនីច្បាស់ណាស់លក្ខណៈបែបនេះខ្លះបែបនោះខ្លះគាត់កាចនៅពេលណាមានទឹកមុខមាំជាប់ជានិច្ចចរិតឃោរឃៅយ៉ាងម៉េចខ្លះគាត់ចូលចិត្តអ្វីហើយមិនចូលចិត្តអ្វីគឺអ្នកនិពន្ធបានរៀបរាប់នៅក្នុងសាច់រឿងអោយមួយចប់។

សូម្បីតែពេលដែលបុគ្គលិកស្រីម្នាក់ធ្វើអោយបែកថូផ្កាសម័យបុរាណមួយនោះដែលលោកម្ចាស់អាន់ហ្វាដេនីស្រែកស្ដីអោយនាងខ្លាំងៗក៏អ្នកនិពន្ធបានរៀបរាប់ប្រាប់ពីហេតុការណ៍កើតឡើងទៅលើនាងផងដែរ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now