ភាគទី៧០ ; ឯងបន្លំជេរយើង??

525 64 15
                                    

សួស្តី!!👋 ចាំយូរដែរអត់? តស់ចូលសាច់រឿង កុំតាប៉ែរជាមួយញុមច្រើនពេកនាំខាតពេល÷

បើមកនិយាយពីសាលាវិញ ប្រាំថ្ងៃមកនេះដូចមានរឿងគួរអោយភ្ញាក់ផ្អើលជាច្រើនណាស់។ ករណីទីមួយដូចគ្រប់គ្នាបានដឹងចឹងគឺទាក់ទងនិងអេរៀល គ្រីស៍វ៉ាឃូ។ ចំណែកឯមួយភាគធំទៀតទាក់ទងនឹងជីមីន កុំច្រឡំមិនមែនសិស្សក្នុងសាលាមកចោមរោមគេ សុំហត្ថលេខាដូចតារាល្បីអីទេ គ្រាន់តែប្រហាក់ប្រហែលហ្នឹង។

វាមិនសំខាន់អីទេស៎ តែពេលនេះជីមីនក៏ប្រៀបដូចតារាល្បីម្នាក់ដែរ ព្រោះថាមានជើងកាងក្នុងសាលាមកតាមរំខានគេជាប់អាចថាពីរបីថ្ងៃមុន ស៊ូច🤫!! ដូចអង្គរក្សអញ្ចឹង ដឹងថាមិនមែនជាអ្នកប្រុសតួឯកទៅបានហើយ។ តែអេ៎...? ភ្លេចមួយទោះអាគាត់នឹងអត់តាមរញ៉េរញ៉ៃមែន តែមិនបានន័យថា ជីមីនអាចរួចផុតពីក្រសែរភ្នែកពិឃាតរបស់នាយឯណា។

“អេ៎! កូនទា!” ឃើញដែរទេនិយាយមិនទាន់ផុតមាត់ផងជើងកាងប្រចាំសាលាមករកជីមីនបាត់។

“ជាលោកទៀតហើយ!”

“បើជាយើងយ៉ាងមិច! ឯងចង់ទៅណា?”

“ពាក់ព័ន្ធអីនឹងលោកដែរ?”

“ឯងមិនពាក់ព័ន្ធហ្នឹងយើងទេ តែវាពាក់ព័ន្ធហ្នឹងជេយ៉ុង!” វាគ្មានអីចម្លែកទេដែលនាយលើករឿងនេះមកនិយាយដូច្នេះ! ពីព្រោះថាជើងកាងប្រចាំសាលានឹងជា|យ៉ុនវ៉ុន|អតីតគូរជម្លោះជាមួយជីមីននឹងឯង មានអ្នកណាឆ្ងាយ។

“ហ្ហើយ....ខ្ញុំប្រាប់លោកហើយ បើចង់ដឹងក៏ទៅសុំគ្រូនាយកឆែកមើលដោយខ្លួនឯងទៅ!”

“ឯងគិតថាវាងាយដល់ម្ល៉ឹង?”

“ខ្ញុំមិនដឹង!”

“សម្រេចថាឯងមិនព្រមអោយវាមកយើងទេ?” តើពួកគេកំពុងនិយាយទាក់ទងនឹងប្រធានបទអ្វី? អ្នកអានយល់ពីការសន្ទនារវាងពួកគេអត់? ហ្ហិហិ!! ច្បាស់ជាអត់ហៃត្រូវទេ🤭!!។

“មិនអោយ!”

“អ៉ីចឹងឯងទៅណាយើងក៏ទៅហ្នឹងដែរ យើងនឹងទៅតាមឯងគ្រប់ទីកន្លែង ចាំមើលតើឯងអាចទ្រាំបានប៉ុណ្ណាទៀត!”

“តាមចិត្ត!” ខ្ជិលទៅខ្វល់ច្រើនចង់តាមណាតាមទៅ ថាហើយជីមីនក៏ដើរទៅរ៉ុយ គឺដើរតម្រង់ទៅអគារដែលគេរៀនទាំងមិនខ្វល់ពីអ្នករត់ទៅតាមពីក្រោយត្រុកៗស្អីបន្ដិច។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now