ភាគទី៧៦ ; ហេតុអ្វីក៏អ្នកប្រុសធំធ្វើល្អចំពោះខ្ញុំ?

372 48 10
                                    

៚ចូលដល់សាច់រឿង មានដូចតទៅ÷

កាត់មកខាងកម្លោះៗទាំងពីរដួងវិញ!! ដែលនោះគ្មានគូរឯណាឆ្ងាយ!! ក្រៅអំពីណាមជូននិងស៊ុកជីនឡើយ។ ដែលពេលនេះពួកគេកំពុងដើរតាមផ្លូវត្រឡប់ទៅផ្ទះរបស់នាយតូច។

“អ្នកប្រុសធំ!”

“ហឺស! ជីនមានអីឬ?”

“ផ្ទះរបស់ខ្ញុំនៅជិតនេះទេ ដើរតែបន្ដិចទៀតគឺវាដល់ហើយ អ្នកប្រុសធំត្រឡប់ទៅវិញទៅ!”

ណាមជូន!! បង្អាក់ដំណើរដោយងាកមកមើលមុខជីនទាំងចិញ្ចឹមជ្រួញចូលគ្នាដូចខ្សែបូរ។

“ខ្ញំ-ខ្ញុំមិនបានចង់គេចពីអ្នកប្រុសនោះទេ តែ-តែវាពិតជាជិតដល់ផ្ទះខ្ញុំមែន!”

“បើអ៉ីចឹងដើរអោយដល់ផ្ទះរបស់ជីនតែម្ដងទៅ យ៉ាងហោចណាស់ត្រឹមមុខរបងក៏បាន!”

“ខ្ញុំគិតថាវាមិនសមទេ!”

“អ្វីថាមិនសម!?” ណាមជូន សម្លឹងមើលមកជីនទាំងកែវភ្នែកស្រទន់!! សម្ដីសួរដោយសំឡេងស្រាល មិនដូចពេលនៅជាមួយលោកប្អូននាយទាំងពីរសោះ🌚!។

“គឺ-ថ្ងៃនេះអ្នកប្រុសបានជួយចេញលុយថ្លៃអីវ៉ាន់របស់ខ្ញុំ ហើយនៅមកដើរកំដរខ្ញុំទៅផ្ទះវិញទៀត ខ្ញុំក្រែងចិត្ត!” ត្រូវហើយគេពិតជាក្រែងចិត្តនាយណាស់ ហើយក៏ខ្លាចនឹងមកក្បែរនាយដែរ។

ជីមីន! ធ្លាប់ប្រាប់គេប៉ុន្មានជាថ្ងៃមុនថាបើជាជួបបុរសចំពោះមុខម្នាក់នេះអោយគេដើរគេចចេញអោយឆ្ងាយបំផុត ដើមឡើយគេពិតជាមិនយល់ ថែមទាំងគិតយល់ច្រឡំចំពោះប្អូនទៀត។

ប៉ុន្តែ!! ឥឡូវគេដឹងហើយ ហើយក៏យល់ច្បាស់ទៀតផងពីបំណងរបស់ប្អូនហាមខ្លួនបែបនឹង។

“ពួកយើងជួបគ្នាប៉ុន្មានដងហើយ?”

“បី-បីដង!”

“ហ្ហឹម! បីដង! ប៉ុណ្ណឹងល្មមអាចឱ្យយើងស្គាល់គ្នាហើយត្រូវទេ?? ម្យ៉ាងឯងក៏ជាមិត្តប្អូនរបស់យើង ចឹងកុំមានអារម្មណ៍មិនស្រួលក្នុងចិត្តអី ចាត់ទុកយើងត្រឹមជាមនុស្សម្នាក់ដែលអាចអោយឯងជឿទុកចិត្តក៏បាន!”

“ហេតុអ្វីក៏អ្នកប្រុសធំធ្វើល្អចំពោះខ្ញុំ?”

“ប្រហែលមកពីឯងមានចំណុចពិសេសអ្វីធ្វើឱ្យយើងចាប់ចិត្តទេដឹង!?” ស្របនឹងចម្លើយណាមជូនកាន់តែខិតមុខទៅរកជីនជាងមុន។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now