ភាគទី៧១ ; ស្រីពិសពុល!!?

416 60 4
                                    

មានអារម្មណ៍ថា...ហ្ហរហ្ហេវដូចទឹកសមុទ្រដែលត្រូវខ្យល់បក់ភើយភាត់នៅរដូវរងារ វាមិនខុសអីដូចរឿងក្នុងមួយភាគនេះ😆!! ចូលសាច់រឿងៗយាយច្រើនតិចញុមនាំតាប៉ែរ÷

+កុងទីន!!

មិនថាកាលពីបួនថ្ងៃមុន ពីរថៃ្ងមុន ពីម្សិលមិញ ថ្ងៃនេះក៏ដូចគ្នា ទម្លាប់សិស្សៗ ឱ្យតែដល់ម៉ោងសម្រាក គឺមកកុងទីនដើម្បីរកអ្វីមកទ្រាប់ក្រពះហើយ។ តែអីរិទ្ធតែមិនប្លែកនោះត្រង់ថា÷

“អាថេយ៍! ឯងថា..នឹងមានអ្វីកើតឡើងក្នុងបន្ដិចទៀតនេះ!?” គីមលី កេះសួរខ្សឹបៗទៅមិត្តដោយក្រសែរផ្ដោតទៅលើមនុស្សពីរនាក់។

“ដូចរាល់លើក! យើងថាពួកយើងគួរតែដូរកន្លែងអង្គុយហើយ!’’ ហេតុអ្វីគិតចង់ដូរកន្លែង!? ព្រោះស្ថានការណ៍វាមិនស្រួល។

មើលតែមនុស្សពីរនាក់ទៅ អង្គុយសម្លក់សំឡឹងគ្នាមិនឈប់ទេ។ ឯដៃវិញមិនអោយទំនេរសោះ គឺថារវល់ចាប់សាច់ក្នុងចានម្ហូបដណ្ដើមគ្នានោះអី។ តែវាមិនបានប្លែកនោះទេ ព្រោះវាជាទម្លាប់ទៅហៃ!! ត្រឹមតែបួនថ្ងៃកន្លះសោះអាចហ្នឹងស៉ាំភ្នែកបាន ពិសេសទិដ្ឋភាពចំពោះមុខនេះ។

“យើងគិតថា លេងទាន់ហើ--អ្ហើប!” សាច់ឆាជាមួយបន្លែរពីរបីមុខ អាហារមួយពេលនេះត្រូវខ្ទាតមកចំពេញៗមុខគីមលីតែម្ដង។

“ឯង មិនអីទេហេស៎?” សូស៉ី សួរទាំងដៃជួយបោសសាច់ចេញពីមុខគីមលី ឯថេយ៉ុងក៏ជួយដែរ គឺជួយបេះបន្លែរ។

“ហ៉ឹកៗ....ទៀតហើយ គ្នាបីនាក់ ហេតុអីត្រូវតែខ្ញុំម្នាក់ ហ្ហឹកកៗ អយុតិ្តធម៌ណាស់!” ម្ដេចមិនចំ បើគីមលីឯងអង្គុយចន្លោះកណ្ដាលគេ។

របៀបថាតុអាហារនឹងមានរាងចតុកោណថេយ៉ុង សូស៉ី អង្គុយបណ្ដោយតែម្ខាងម្នាក់ គីមលីអង្គុយទទឹងហើយពីរនាក់នោះវិញ អង្គុយម្នាក់ម្ខាងដូចថេយ៉ុងនិងសូស៉ីដូចគ្នា អង្គុយមិនឃ្លាតហើយក៏មិនឆ្ងាយប៉ុន្មាន គិតឱ្យខ្លីពីរចង្អាមម្នាក់🤭!!។

ចំណែកឯ ស៊ុកជីន!! គេត្រឹមអង្គុយក្បែរដៃជីមីនយ៉ាងស្ងៀមស្ងាត់ បានត្រឹមឈ្ងោកមុខមាត់ទំពារបាយចឹបៗប៉ុណ្ណោះ! ដោយភ្នែកលួចដៀងមើលអ្នកជាប្អូននិងភាគីជម្លោះញ៉យដងដែរ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now