ភាគទី៦០ ; ព្រឹកមិញ! ធ្វើស្អីខ្លះដឹងខ្លួនឯងហើយ!

591 56 2
                                    


សួស្ដី👋 សូមអ្នក!! អានដោយក្ដីរីករាយជាមួយសាច់រឿងក្នុងមួយភាគនេះណា Okay!!

ក្រោយពីម៉ោងសិក្សានាពេលព្រឹកត្រូវបានបញ្ចប់ នេះក៏ឈានមកដល់ថ្ងៃត្រង់ដែរជាពេលសម្រាករបស់សិស្សៗគ្រប់គ្នា។ សិស្សមួយចំនួនក៏នាំគ្នាទៅអង្គុយលេងនៅកន្លែងផ្សេងៗពីគ្នាតាមបណ្ដុំមិត្តភក្ដិ ប៉ុន្តែភាគច្រើនគឺសិស្សមាននៅក្នុងរោងអាហារដែលពពេញទៅដោយកូនអភិជន។

“អុញ! អស់តុហើយនឹង! តើអោយពួកយើងមានកន្លែងណាដើម្បីអង្គុយទៅ!?” ថេយ៉ុង ងាកឆ្វេងស្ដាំរកមើលទីតាំងអង្គុយ តែក៏ឃើញថាតុនីមួយៗពេញទាំងអស់មុខក៏ចាប់ស្អុយ។ ថ្ងៃនេះសិស្សមកកុងទីនអីច្រើនម្ល៉េះ ខុសពីធម្មតាតែម្ដង។

“ថេយ៉ុង! នោះតុនៅទំនេរ...គ្នាយើងអាចអង្គុយបានដែរតើ” គីមលី ចង្អុលទៅកាន់កន្លែងអង្គុយមួយ ដែលមានសិស្សប្រុសអង្គុយគ្នាតែបួននាក់ប៉ុណ្ណោះ កន្លែងក៏ទំនេរ។

“មែនហើយ!! អ៊ីចឹងតស់!!” ងាកទៅមើលតាមការបួយសញ្ញារបស់អ្នកនាងមិត្ត ឃើញថាមានកន្លែងទំនេរមែន។ ថេយ៉ុងក៏ងាកមកបបួលមិត្ត ទទួលបាននូវការយល់ព្រមទាំងអស់គ្នាហើយ ពួកគេក៏នាំដើរតម្រង់ទៅទីកន្លែងនោះ។

“នោះគឺជីមីនតើ!! មើលទៅគេដូចជាគ្មានកន្លែងអង្គុយនោះទេ! អេ៎..យើងសុំហៅជីមីនមកអង្គុយជាមួយផងបានអត់? ណាៗ...ពួកឯង គេដើរមកខាងនេះហើយណា....យើងសុំអង្វរ!” សិស្សស្រីម្នាក់និយាយ ទាំងធ្វើទឹកមុខគួរឱ្យអាណិត ដើម្បីធ្វើឱ្យមិត្តយល់ព្រមតាមនាង។

“យី...នាងនេះ! នាងឯងអត់ឃើញមិត្តភក្ដិរបស់គេទេហ្ហែស!? កន្លែងនៅសល់ត្រឹមអង្គុយបានតែមនុស្សម្នាក់ ស្មានថាគេព្រមហៃ!” មិត្តនាងថាឱ្យទាំងសម្លក់!។ ចង់ហួសចិត្តនឹងមិត្តនាងទៀតនឹងហាស់ ពីមុននិយាយថាស្អប់ជីមីនឱ្យពេញៗមាត់ ចុះនេះស្អីក៏ជ្រួលច្របល់ទៅរកគេម្ល៉េះ?

ចាប់តាំងពីជីមីនអាន់ហ្វាដេនី គេប្រកួតតៃខ្វាន់ដូឈ្នះទទួលបានពានរង្វាន់លេខមួយមក! (កាលនឹង ថេយ៉ុងជាអ្នកទទួលជំនួស)! មនុស្សគ្រប់គ្នានិយាយពីថា ហ្ហឹមបាត់អស់ហើយរាល់ពាក្យសម្ដីអាក្រក់ពីមុន ដោយជំនួសមកជាស្ងើចសរសើរជីមីនមិនដាច់ពីមាត់។ នេះហើយចិត្តរបស់មនុស្សប្រែប្រួលបាន ៣៦០° ភ្លាមៗ! គ្រប់កាលៈទេសៈ ចិត្តស្អប់ប្ដូរមកជាស្រឡាញ់ ប្រកួតឈ្នះសរសើរ ដល់ពេលចាញ់ចាំជាន់ពន្លិច។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now